Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​បាញ់​បង្ហោះ​ផ្កាយរណប​ថ្មី​ចំនួន ១៦

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ចិន​កាលពី​ថ្ងៃ​ពុធ​ទី​១០​សីហា​បាន​បញ្ជូន​ផ្កាយរណប​ថ្មី​ចំនួន ១៦ គ្រឿង​ទៅ​កាន់​ទី​អវកាស​ពី​មជ្ឈមណ្ឌល​បង្ហោះ​ផ្កាយរណប​តា​យ​យួន (Taiyuan) នៅ​ខេត្ត​សាន​ស៊ី (Shanxi) ភាគ​ខាងជើង​។​

​បណ្តុំ​ផ្កាយរណប ដែល​រួមមាន​ផ្កាយរណប​ឈ្មោះ Jilin-1 Gaofen 03D09 និង Yunyao-1 04-08 ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត Long March-6 នៅ​ម៉ោង ១២៖៥០​យប់​ម៉ោង​នៅ​​ទីក្រុង​ប៉េកាំង ហើយ​បាន​ចូល​គន្លង​ដែល​បានគ្រោង​ទុក​ដោយ​ជោគជ័យ​។​

​ផ្កាយរណប​ថ្មី​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជា​ចម្បង​ក្នុង​វិស័យ​ដូចជា​ការថតរូប​ផ្ទៃផែនដី​ជា​លក្ខណៈ​ពាណិជ្ជកម្ម​និង​ការ​ថត​រូបភាព​បរិយាកាស​។​

​ការបាញ់​បង្ហោះ​នេះ​បាន​កត់សម្គាល់​នូវ​បេសកកម្ម​លើក​ទី ៤៣២ សម្រាប់​រ៉ុក្កែត​ដឹកជញ្ជូន​ប្រភេទ Long March៕

​ផ្កាយរណប​ថ្មី​១៦​គ្រឿង​ត្រូវបាន​បញ្ជូន​ដល់​គន្លង​ដែល​បាន​កំណត់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ពុធ

Post navigation