Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​បន្ធូរបន្ថយ​ការអនុវត្ត​វិធានការ​ប្រឆាំង​កូវី​ដ​១៩​​ក្រោយ​ផ្ទុះ​ការតវ៉ា​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ បណ្តា​ទីក្រុង​នៅ​ទូទាំង​ប្រទេស​ចិន​កាន់តែ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ប្រឆាំង​កូវី​ដ​១៩​កាលពី​ថ្ងៃ​សុក្រ​ទី​២​ធ្នូ ដោយ​បន្ថយ​ច្បាប់​ធ្វើតេស្តិ៍​រក​មេរោគ​និង​ការធ្វើចត្តា​ឡី​ស័ក​​ក្រោយ​ផ្ទុះ​ការតវ៉ា​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​ចិន​ដើម្បី​ទាមទារ​អោយ​បញ្ចប់​ការបិទ​ខ្ទប់​និង​ផ្តល់​សេរីភាព​នយោបាយ​ច្រើនឡើង​។​

​កំហឹង​និង​អារម្មណ៍មួម៉ៅ​ចំពោះ​វិធានការ​ប្រឆាំង​កូវី​ដ​១៩​ចិន​បាន​បង្ខំ​អោយ​មនុស្ស​រាប់រយ​នាក់​ចេញ​មក​តាម​ដង​វិថី​នៃ​ទីក្រុង​នានា​កាលពី​ចុង​សប្តាហ៍​ក្នុង​បាតុកម្ម​ទូទៅ​ដែល​គេ​មិន​ដែល​ឃើញ​នៅ​ចិន​នៅ​​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​

​ក្រោយ​ផ្ទុះ​ការតវ៉ា ទីក្រុង​ចិន​ជាច្រើនឥឡូវ​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​វិធា​ការប្រឆាំង​កូវី​ដ​១៩ ដូច​ជា​ឈប់​តំរូវ​អោយ​ប្រជាជន​ធ្វើតេស្តិ៍​រក​មេ​រោគរាល់ថ្ងៃ និងអនុញ្ញាតអោយអ្នកកើតកូវីដធ្វើចត្តាឡីស័កនៅផ្ទះជាដើម។

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​កំពុង​បន្ត​ព្យាយាម​ទប់​កុំអោយ​ការតវ៉ា​ប្រឆាំង​កើតមាន​ជាថ្មី ដោយ​ដាក់​កម្លាំង​សន្តិសុខ​ច្រើន​ក្រាស់ក្រែល​នៅ​តាម​ដង​វិថី ត្រួតពិនិត្យ​ការប្រើ​បណ្តាញ​សង្គម​និង​ស៊ើបអង្កេត​​តាមដាន​ប្រជាជន​ជាដើម​។​

​គិត​ត្រឹម​ថ្ងៃ​សុក្រ ទីក្រុង​ឆឹង​ឌូ​ឈប់​លែង​តំរូវអោយ​អ្នក​ចង់​ចូល​ទីសាធារណៈ ឬ​ជិះ​រថភ្លើង​ក្រោម​ដី​ធ្វើតេស្តិ៍​រក​កូ​វីដ​ទៀតហើយ ដោយ​ត្រូវការតែ​លិខិត​បញ្ជាក់​ថា​ពួកគេ​មិន​បាន​ធ្វើដំណើ​ទៅ​កាន់​តំបន់​ផ្ទុះ​​កូវី​ដតែប៉ុណ្ណោះ​។​នៅក្នុង​ទីក្រុង​ប៉េកាំង អាជ្ញាធរ​សុខាភិបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អំពាវនាវ​ដល់​មន្ទីរពេទ្យ​នានា​កុំ​បដិសេធ​ការព្យាបាល​មនុស្ស​ណា​ដែល​មិន​មាន​ការបញ្ជាក់​ថា​បាន​ធ្វើតេស្តិ៍​ម៉ាស៊ីន​ធំ​PCR​ដើម្បី​បញ្ជាក់​ថា​មិន​មាន​​មេ​រោគកូ​វីដ​១៩​។​

​ទីក្រុង​ចិន​ជាច្រើន​ដែល​មាន​ការផ្ទុះកូ​វីដ​១៩ ឥឡូវ​អនុញ្ញាត​អោយ​ភោជ្ជ​នី​យដ្ឋា​ន ផ្សារ​និង​សាលារៀន​បើក​ឡើង​វិញ ដោយ​ខុស​ឆ្ងាយ​ពី​ការអនុវត្ត​វិធានការ​ទប់ស្កាត់​កូវី​ដ​ដ៏​តឹងតែង​កាលពីមុន​។​នៅ​ទីក្រុង​​អ៊ុយ​រូ​ម​គី នៃ​តំបន់​ស៊ីន​ជាំ​ង អាជ្ញាធរ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ប្រកាស​អោយ​ភោជ្ជ​នី​យដ្ឋា​ន សណ្ឋាគារ ផ្សារ​និង​រមណីយដ្ឋាន​ជិះ​ស្គី​បើក​ដំណើរការ​ឡើងវិញ​បណ្តើរៗ​។​

​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិនស៊ីនហួ ដោយសារ​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​គួបផ្សំ​នឹង​បទពិសោធន៍​ក្នុង​ការទប់ស្កាត់​ជំងឺ​នេះ នាំ​អោយ​ការឆ្លង​រាលដាល​វីរុស​អូ​មី​ក្រុង​ចុះ​ខ្សោយ ហើយ​ប្រទេស​កំពុង​​មាន​មោទនភាព​និង​កំណត់​របៀប​ឆ្លើយតប​នឹង​ជំងឺឆ្លង​នេះ​ឡើងវិញ​៕

​ផ្សារ​បើក​ឡើង​វិញ​និង​សកម្មភាព​តាមដងផ្លូវ​វិល​មក​ធម្មតា​វិញ​នៅ​ទីក្រុង​ចិន​ជាច្រើន​

​អាជ្ញាធរ​រុះរើចេញ​ជម្រក​បណ្តោះអាសន្ន​នៅ​ក្រៅ​ប្លុក​អាគារ​ដែលមាន​អ្នក​កើតកូ​វីដ​១៩​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​១​ធ្នូ ដែល​ជា​សញ្ញា​បង្ហាញ​ថា​អាជ្ញាធរ​លែង​អនុវត្ត​វិធានការ​រឹតត្បិត​ចលនា​មនុស្ស​ទៀត​​ហើយ​

Post navigation