Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​បង្កើន​ការចាក់​វ៉ាក់សាំង​សំរាប់​មនុស្ស​វ័យចាស់​នៅពេលចំនួនឆ្លងធ្លាក់ចុះមកនៅក្រោម៤ម៉ឺន

Views: 8

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២៩​វិច្ឆិកា​នេះ​ថា ខ្លួន​នឹង​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​អោយ​ដល់​មនុស្ស​ចាប់ពី​អាយុ​៦០​ឆ្នាំ​ឡើង​បន្ទាប់​ពី​ប្រទេស​ជួប​កំណើន​​នៃ​ការឆ្លង​ជំងឺ​នេះ​ខ្ពស់​បំផុត​មិន​ដែន​ធ្លាប់​មាន​នៅ​បួន​ប្រាំ​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ​។​

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​សន្យា​«​ពន្លឿ​នអត្រា​ចាក់​វ៉ាក់សាំង​សំរាប់​មនុស្ស​វ័យ​៨០​ឆ្នាំ​ឡើង ហើយ​បន្ត​បង្កើន​ការចាក់​វ៉ាក់សាំង​សំរាប់​មនុស្ស​អាយុ​ចាប់ពី​៦០​ទៅ​៧៩​ឆ្នាំ ដោយ​ខ្លួន​នឹង​​បង្កើត​ក្រុមការងារ​ពិសេស​មួយ​…​ដើម្បី​រៀបចំ​ចាត់ចែង​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩យ៉ាង​ពិសេស​ដល់​មនុស្ស​វ័យចាស់ៗ​»​។​

​សូមបញ្ជាក់​ថា ប្រជាជន​ចិន​អាយុ​៨០​ឆ្នាំ​ឡើង​តែ​៦៥,៨​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​បាន​ពេញលេញ នៅពេល​មនុស្ស​វ័យ​៦០​ឆ្នាំ​ឡើង​ចំនួន​៨៦,៤​ភាគរយ​បាន​ទទួល​វ៉ាក់សាំង​ពី​រដូស និង​​ជាង​៦៨​ភាគរយ​បាន​ទទួលដូស​ជំរុញ​។​

​នៅ​ថ្ងៃ​អង្គារ​នេះ​ចិន​បាន​រាយការណ៍​ចំនួន​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៣៨.៤២១​នាក់​សំរាប់​ថ្ងៃ​ចន្ទ ដោយ​ធ្លាក់​ចុះ​បន្តិច​ពី​ចំនួន​ឆ្លង​កាល​ពី​មួយ​ថ្ងៃមុន​។​

​បុរស​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩​ប្រភេទ​ហឺត​ស្រូប​ចូល​តាម​មាត់​នៅ​ខេត្ត​ហៃ​ណាន​កាលពី​ថ្ងៃ​២៥​វិច្ឆិកា

​ជុំវិញ​កូវី​ដ​១៩​នៅ​ចិន​នេះដែរ អាជ្ញាធរ​បាន​ចាប់ផ្តើម​រឹតបន្តឹង​សន្តិសុខ​និង​ការជួបជុំ​ក្នុង​ទីក្រុង​នានា​បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​ប្រឆាំង​កក្រើក​ចិន​កាលពី​ចុង​សប្តាហ៍​ជុំវិញ​វិធានការ​ប្រឆាំង​កូវី​ដ​១៩​ដ៏​តឹងតែង​​និង​យូរ​ជាងគេ​នៅក្នុង​លោក​។​

​សាក្សី​បាន​និយាយថា​ប៉ូលិស​បាន​ចាប់ផ្តើម​សួរ​នាំអ្នក​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩ ហើយ​ប៉ូលិស​បង្ហាញ​វត្ត​មាន​យ៉ាងច្រើន​នៅ​តាម​ដង​វិថី​នៃ​រដ្ឋធានី​ប៉េកាំង​នៅ​ថ្ងៃ​អង្គារ​។​

​កូវី​ដ​១៩​នៅ​ចិន​នៅតែ​ឆ្លង​រាលដាល​ខ្លាំង​ទោះជា​អាជ្ញាធរ​ខិតខំ​អនុវត្ត​វិធានការ​ទប់ស្កាត់​ឥត​បង្អង់​ដៃ​តាំង​ពី​ជិត​បី​ឆ្នាំ​មុន​នៅ​ពេល​ប្រទេស​ភាគច្រើន​បំផុត​ក្នុង​លោក​លែង​សូវ​គិតគូរ​អំពី​វិធានការ​​ទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺ​នេះ​ទៅ​ហើយ​។​ការបិទ​ខ្ទប់​តំបន់​ផ្ទុះ​ជំងឺ ការធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​វែង​និង​កេ​ណ្ឌ​ប្រជាជន​មក​ធ្វើតេស្តិ៍​រក​មេរោគដ​ដែលៗ​នាំ​អោយ​ប្រជាជន​មិន​សម្បាយ​ចិត្ត​និង​ប៉ះពាល់​សេដ្ឋកិច្ច​ជា​ខ្លាំង​៕

​វត្តមាន​ប៉ូលិស​ក្រាស់ក្រែល​នៅ​ក្រុង​ប៉េកាំង​ក្រោយ​ផ្ទុះ​ការតវ៉ា​ប្រឆាំង​កាលពី​ចុង​សប្តាហ៍​

Post navigation