Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​បង្កើន​កិច្ចខិតខំ​ប្រឆាំង​អំពើពុករលួយ​សំរាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រសើរឡើង​

Views: 16

ប្រែ​សម្រួលៈ​បំណង​(CNA)៖ ចិន​នឹង​បង្កើន​កិច្ចខិតខំ​ប្រឆាំង​អំពើពុករលួយ​នៅតាម​បណ្តា​ក្រុមហ៊ុន​រដ្ឋ​និង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដើម្បី​ចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន ស៊ីន​ហួ​កាលពី​ថ្ងៃ​ពុធ ដោយយោង​តាម​របាយការណ៍​នៃ​កិច្ចប្រជុំ​របស់​ការិយាល័យ​នយោបាយ​ក្រោយ​អធិបតីភាព​របស់​ប្រធានាធិបតី ស៊ី​ជីន​ពីង​។​

​ការលើកឡើង​បែប​នេះ​របស់​ការិយាល័យ​នយោបាយ កើត​ឡើង​តែ​មួយ​ថ្ងៃក្រោយ​ក្រុមអធិការកិច្ច​របស់​បក្សកុំម្មុយនីស្ត​បញ្ចប់​ការស៊ើបអង្កេត​លើ​សហគ្រា​សរដ្ឋ​រាប់សិប​។​

​អាន​សម្រង់​របាយការណ៍​នៃ​កិច្ចប្រជុំ ស៊ីនហួ​បាន​និយាយថា​« យើង​ត្រូវការ​…​ជំរុញ​ដំឡើង​តំណែង​អ្នក​ដែល​មិន​ហ៊ាន មិន​អាច​និង​មិន​ចង់​ពាក់ព័ន្ធ​ក្នុង​អំពើពុករលួយ​។​កិច្ចប្រជុំ​បាន​សង្កត់ធ្ងន់​ថា យើង​គួរ​បន្ត​ជំរុញ ការប្រកួតប្រជែង​ក្នុងចំណោម​សហគ្រាស​រដ្ឋ និង​…​បង្កើន​កិច្ចខិតខំ​របស់​សហគ្រាស​ហិរញ្ញវត្ថុ​ដើម្បី​បំរើ​សេដ្ឋកិច្ច​ជាក់ស្តែង​និង​យុទ្ធសាស្ត្រ​ជាតិ​»​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ចិន​បាន​ជួប​ពេល​វឹកវរ​មួយ​ជាមួយនឹង​ការ​បាត់​ខ្លួន​អតីតរដ្ឋមន្ត្រី​ការបរទេស ឈិន ហ្កាង និង​រដ្ឋមន្ត្រី​ការពារជាតិ លី សាង​ហ្វ៊ូ​។​ការបាត់​មុខ​របស់​មន្ត្រី​ចិន​ច្រើន​តែ​មាន​សេចក្តីប្រកាស​តាម​ក្រោយ​ថា ពួកគេ​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ចំពោះ​ការរំលោភ​វិន័យ តែ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅ​មិនទាន់​ពន្យល់​ប្រាប់​ជា​សាធារណៈ​អំពី​ការ​បាត់​ខ្លួន​របស់​លោក​ឈិន និង​លោក​លី ទេ​។​

​ដោយសារ​កំពុង​មានភាព​តានតឹង​អំពី​បញ្ហា​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង និង​ការគ្រប់គ្រង​ការនាំចេ​ញ​របស់​អាម៉េរិក​ដែល​សំដៅលើ​វិស័យ​យោធា​និង​បច្ចេកវិទ្យា​ទំនើប​ចិន ការគ្រប់គ្រង​របស់​លោក​ស៊ី​កាន់តែ​ផ្តោត​លើ​ហានិភ័យ​នៃ​សន្តិសុខ​ជាតិ​នៅក្នុង​បក្ស រដ្ឋាភិបាល​និង​ឧស្សាហកម្ម​ធំៗ​។​

​ការិយាល័យ​នយោបាយ​ចិន​ត្រូវ​បាន​ស្រង់​សម្តី​ដូចដែល​បាន​លើកឡើង​ថា​«​វា​ចាំបាច់​…​បង្កើត​បន្ទាត់​ក្រហម​និង​ផ្លូវ​ប្រកាន់​តឹងមួយ ចាត់​វិធានការ​ដោយ​ប្រសិទ្ធភាព​ដើម្បី​រារាំង​និង​ដោះស្រាយ​ហានិភ័យ​ធំៗ ព្រមទាំង​រក្សា​គោលជំហរ​រឹងមាំ​អំពី​សុវត្ថិភាព​»៕

​ស៊ី ជីន​ពីង ចូលរួម​សម័យប្រជុំ​កំពូល​របស់​អង្គការ​BRICS កាលពី​ឆ្នាំ​២០២៣

Post navigation