Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​បញ្ជូន​យន្តហោះ​ច្រើន​បំផុត​លើកទី​ពីរ​ទៅ​កៀក​កោះ​តៃវ៉ាន់​

Views: 5

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ក្រុម​ធំ​បំផុត​ទី​ពីរ​ប្រចាំ​ឆ្នាំ​នេះ​ចូល​ទៅក្នុង​អ្វី​ដែល​អាជ្ញាធរ​ក្រុង​តៃប៉ិះ​ហៅថា​តំបន់​កំណត់​ដែនអាកា​ស​យោធា​របស់​ខ្លួន ដោយ​រដ្ឋាភិបាល​​ក្រុង​តៃប៉ិះ​អះអាងថា យន្តហោះ​ចិន​ដល់​ទៅ​៣០​គ្រឿង​បាន​ហោះចូល​ក្នុង​តំបន់​នេះ រួម​មាន​យន្តហោះ​ប្រយុទ្ធ​ជាង​២០​គ្រឿង​។​

​ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយ​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​បញ្ជូន​ចេញ​យន្តហោះ​ប្រដេញ​និង​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​ដើម្បី​តាមដាន​សកម្មភាព​យន្ត​ហោះ​ចិន​។​

សូមបញ្ជាក់ថា ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​ប៉េកាំង​បាន​បញ្ជូន​យន្តហោះ​ជា​ក្រុម​ធំៗ​ចូល​ក្នុង​អ្វីដែល​តៃវ៉ាន់​ថា​ជា​តំបន់​ការពារ​ដែនអាកាស(ADIZ)​របស់ខ្លួន​​តែ​ចិន​ចាត់ទុកថា​ជា​តំបន់​ក្នុង​ដែន​អធិបតេយ្យភាព​​របស់​ខ្លួន​ដើម្បី​បង្ហាញ​ការមិនសប្បាយចិត្ត​និង​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ប្រយុទ្ធ​។​

​ការហោះ​ចូល​កាលពី​ថ្ងៃ​ចន្ទ​ជា​ការបង្ហាញ​វត្ត​មាន​យន្តហោះ​ចិន​ច្រើន​បំផុត​ចាប់តាំងពី​ថ្ងៃ​២៣​មករា នៅពេល​យន្តហោះ​ចិន​៣៩​គ្រឿង​បាន​ហោះចូល​ក្នុង​តំបន់​ដដែល​។​កាលពី​ឆ្នាំមុន​តៃវ៉ាន់​បាន​កត់​សំ​​គាល់​ឃើញ​យន្តហោះ​ចិន​ហោះចូល​តំបន់​ADIZ​ចំនួន​៩៦៩​លើក ច្រើន​ជាង​ឆ្នាំ​២០២០​ជាង​ពីរ​ដង​៕

​តាំងពី​ដើម​ឆ្នាំ​២០២២​មក តៃវ៉ាន់​បានកត់សំគាល់​ឃើញ​យន្ត​ហោះ​ចិន​ហោះចូល​ក្នុង​តំបន់​ADIZ​ចំនួន​៤៦៥​លើក ដោយ​កើន​ឡង​ជិត​៥០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​

Post navigation