Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​អំពាវនាវ​អឺរ៉ុប​អោយ​ដើរ​តួនាទី​សំរាប់​ការផ្អាក​ការប្រយុទ្ធ​គ្នា​នៅ​អ៊ុ​យក្រែន​

Views: 6

​ប្រែ​សម្រួលៈ​បំណង(​ស្ត្រេត​ថែមស៍​)៖ អ្នកការទូត​ជាន់ខ្ពស់​ចិន​លោក​វ៉ាង យី បាន​ទទូច​សុំ​អោយ​អឺរ៉ុប​ដើរតួនាទី​មួយ​នៅក្នុង​ការគាំទ្រ​កិច្ច​ពិ​ភាក្សា​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុ​យក្រែន ទោះ​ជា​សហ​​រដ្ឋ​អាម៉េរិក​បាន​ព្រមាន​ថា សំណើ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នឹង​នាំ​អោយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​កាន់​កាប់ទឹកដី​ដែល​ខ្លួន​បាន​វាយ​យក​កន្លងមក​។​

​លោកវ៉ាង​បាន​ប្រាប់​លោក អេ​ម៉ានុយ​អែល ប៊​ន​(Emmanuel Bonne)​ទីប្រឹក្សា​ការទូត​មួយ​រូប​របស់​ប្រធានាធិបតី​បារាំង​ក្នុង​ការនិយាយ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​«​ចិន​ទន្ទឹងរង់ចាំ​បារាំង​និង​ប្រទេស​​អឺរ៉ុប​ដទៃទៀត​»​ដើរតួនាទី​ត្រឹមត្រូវ​របស់​គេ​។​

​យោង​តាម​ក្រសួង​ការបរទេស លោក​វ៉ាង​បាន​និយាយថា​«បទ​ឈប់​បាញ់​មួយ ការបញ្ឈប់​សង្គ្រាម ការបន្ត​កិច្ច​ពិភាក្សា​រក​សន្តិភាព​និង​ដំណោះស្រាយ​នយោបាយ​មួយ​នៃ​វិបត្តិ​នេះ​គួរ​ក្លាយ​ជា​ការមូល​មតិ​គ្នា​​ជា​យុទ្ធសាស្ត្រ​មួយ​រវាង​ចិន​និង​អឺរ៉ុប​»​។​

​ការលើកឡើង​របស់​មន្ត្រីការទូត​ចិន​នេះ​កើត​ឡើង​ក្រោយ​ពី​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​រុស្ស៊ី កន្លែង​ដែល​លោក​បាន​ជួ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​បាន​សន្យា​​ពង្រឹង​ទំនាក់ទំនង ហើយ​រុស្ស៊ី​បាន​សាទរ​សំណើ​របស់​ចិន​សំរាប់​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា​។​តាម​សំណើ​នេះ ទាហាន​រុស្ស៊ី​នឹង​រក្សា​ការឈរជើង​នៅនឹងកន្លែង​លើ​ទឹកដី​អ៊ុ​យក្រែន ជា​អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​គៀវ​​ថា​ធ្វើ​ទៅ​មិន​រួច​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​ប្តេជ្ញា​បន្ត​ប្រយុទ្ធ​រហូត​ដល់​ទាហាន​រុស្ស៊ី​ចាកចេញ ហើយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ក៏​មិន​បង្ហាញ​សញ្ញានៃ​ការឈប់​វាយប្រហារ និង​បន្តកាន់កាប់​ផ្នែក​ជាច្រើន​នៅ​អ៊ុយ​ក្រែន​ខាងកើត​ព្រទាំង​ទឹកដី​គ្រី​ម៉េ បន្ទាប់​ពី​ការធ្វើ​ប្រជាមតិ​មួយដើម្បី​កាត់​យក​តំបន់​ទាំងនោះ​ជា​ផ្នែក​នៃ​ទឹកដី​រុស្ស៊ី​។​

​អាម៉េរិក​និង​សម្ពន្ធមិត្ត​បាន​ច្រាន​ចោល​គំនិត​ផ្តួចផ្តើម​របស់​ចិន ដោយ​ចាត់ទុកថា​វា​មាន​ភាពលម្អៀង​ទៅរក​រុស្ស៊ី នៅពេល​អ៊ុយ​ក្រែន​ប្រតិកម្ម​បែប​ប្រយ័ត្នប្រយែ​ង​។​​ទោះជា​យ៉ាងណា ពួក​មន្ត្រី​អាម៉េរិក​មាន​ការព្រួយបារម្ភ​ថា ការច្រានចោល​សំណើ​របស់​ចិន​នាំអោយ​គេ​គិតថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​មិន​ចង់​បាន​សន្តិភាព​។​

​ការស្នើ​ឡើង​របស់​ចិន​ក៏​កើតឡើង​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ាញ​លោក ប៉េ​ដ្រូ សាន់​ចេស​(Pedro Sanchez)​បាន​ប្រកាស​ថា​លោក​នឹង​ចាប់ផ្តើម​ធ្វើ​ទស្សនកិច្ច​ចិន​ប្រាំ​ថ្ងៃ​នៅសប្តាហ៍ក្រោយដើម្បី​និយាយ​ជាមួយ​ប្រធានា​​ធិបតី​ស៊ី អំពី​សំណើ​ចរចា​ស្វែងរក​សន្តិភាព​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​។​

​ប្រធានាធិបតី​ប្រេ​ស៊ីល ក៏​នឹង​មក​ធ្វើ​ទស្សនកិច្ច​ចិន​នៅ​ថ្ងៃអាទិត្យ និង​ប្រធានាធិបតី​បារាំង​បាន​និយាយថា​លោក​នឹង​មក​ចិន​នៅ​ខែ​មេសា ដើម្បី​ជំរុញ​អោយ​ចិន​ជួយ​បញ្ចប់សង្គ្រាម​នៅអ៊ុ​យក្រែន​

ចិន​ចាប់ផ្តើម​កិច្ចការ​ទូត​ពិភពលោក​សំរាប់​សំណើ​សន្តិភាព​អ៊ុយ​ក្រែន​របស់ខ្លួន​។ នាយករដ្ឋមន្ត្រី​អេ​ស្ប៉ាញនឹង​មក​ទស្សនកិច្ច​ចិន​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជួបប្រជុំ​ជាមួយ​លោក ស៊ី ជីន​ពីង។ក្នុងរូបលោកសាន់ចេស ជួបលោកស៊ីកាលពីឆ្នាំ២០១៨នៅទីក្រុងម៉ាឌ្រីត

Post navigation