Views: 3
ប្រែសម្រួលៈបំណង(Xinhua)៖ស្តីពីបញ្ហាអ៊ុយក្រែន សហរដ្ឋអាម៉េរិកមិនត្រូវចង្អុលមកកាន់ចិនទេ គឺមិនត្រូវបន្ទោសចិនឡើយ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនគួរមានគំនិតសង្គ្រាមត្រជាក់ និងក៏មិនគួរជំរុញការអូសបន្លាយពេលនិងបង្កជម្លោះនេះអោយកាន់តែខ្លាំងក្លាឡើងទេ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារ។
ការលើកឡើងរវបស់អ្នកនាំពាក្យលោក វ៉ាង វិនពីន កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន បានចោទប្រកាន់ចិនថាផ្តល់ការគាំទ្រការទូតដល់រុស្ស៊ី។
ក្នុងសន្និសីទកាសែតមួយលោកវ៉ាងបាននិយាយថា« ចិនមិនបានបង្កើតវិបត្តិអ៊ុយក្រែនទេ។ខ្លួនមិនជាភាគីនៃវិបត្តិនេះទេនិងក៏មិនបានផ្តល់សព្វាវុធដល់ភាគីណាមួយដែរ។អាម៉េរិកមិនមានហេតុផលណាចង្អុលមកកាន់ចិនឡើយ និងក៏មិនត្រូវបន្ទោសចិនដែរ»។
លោកវ៉ាងបានបន្តថា ទោះជារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអះអាងថាខ្លួនរារាំងសង្គ្រាម ក៏ជម្លោះនិងសង្គ្រាមតិចណាស់នៅអឺរ៉ុបនិងនៅជុំវិញពិភពលោកដែលមិនមានការជាប់ពាក់ព័ន្ធអាម៉េរិក ។ទោះជារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនអះអាងអំពីការការពារសន្តិភាព តែអាម៉េរិកបន្តផ្តល់គ្រឿងសព្វាវុធទៅកាន់សមរភូមិ គឺមិនមានវិធានការជាក់ស្តែងពីភាគីអាម៉េរិកអោយស៊ីគ្នានឹងសម្តីរបស់ខ្លួនទេ។
លោកបានបន្ថែមថា ភាគីចិនបានបញ្ជាក់ហើយថា ស្តីពីបញ្ហាអ៊ុយក្រែន មានការអំពាវនាវកាន់តែច្រើនឡើងសំរាប់សន្តិភាពនិងភាពសមហេតុផល។ប្រទេសភាគច្រើនគាំទ្រការបន្ធូរបន្ថយភាពតានតឹង គាំទ្រកិច្ចពិភាក្សារកសន្តិភាពហើយប្រឆាំងការបន្ថែមប្រេងលើភ្លើង។«ភាគីអាម៉េរិកគួរប្រកាន់ទស្សនៈមិនលម្អៀងមួយ លើការខិតខំរបស់ចិននិងសហគមន៍អន្តរជាតិក្នុងការជំរុញកិច្ចពិភាក្សាសន្តិភាព ជាជាងទៅមិនឆ្ងាយពីគំនិតសង្គ្រាមត្រជាក់ ហើយនៅតែជំរុញអោយអូសបន្លាយជម្លោះនិងបង្កើនភាពតានតឹង»៕
អ្នកនាំពាក្យលោក វ៉ាង វិនពីន ថាអាម៉េរិកគ្មានហេតុផលអ្វីមកបន្ទោសចិនទេរឿងសង្គ្រាមអ៊ុយក្រែន គឺអាម៉េរិកខ្លួនឯងជាអ្នកនាំអាទិ៍និងចង់អូសបន្លាយជម្លោះ