Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​ថា​អាម៉េរិក​ជា​អ្នកបន្ថែមប្រេងលើភ្លើងនិង​ចង់​បន្ត​សង្គ្រាម ហើយគ្មាន​ហេតុផល​អ្វី​មក​បន្ទោស​ចិន​ទេចំពោះ​វិបត្តិ​អ៊ុ​យក្រែន​

Views: 12

​ប្រែ​សម្រួលៈបំណង​(Xinhua)៖​ស្តីពី​បញ្ហា​អ៊ុ​យក្រែន សហរដ្ឋ​អាម៉េរិក​មិន​ត្រូវ​ចង្អុល​មកកាន់​ចិន​ទេ គឺ​មិន​ត្រូវ​បន្ទោស​ចិន​ឡើយ​។ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​មិនគួរ​មានគំនិត​សង្គ្រាមត្រជាក់ និង​ក៏​មិនគួរ​​ជំរុញ​ការ​អូសបន្លាយ​ពេល​និង​បង្កជម្លោះ​នេះ​អោយ​កាន់តែ​ខ្លាំងក្លា​ឡើង​ទេ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​។​

​ការលើកឡើងរ​វ​បស់​អ្នកនាំពាក្យ​លោក វ៉ាង វិន​ពីន កើតឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន បាន​ចោទប្រកាន់​ចិន​ថា​ផ្តល់​ការគាំទ្រ​ការទូត​ដល់​រុស្ស៊ី​។​

​ក្នុង​សន្និសីទកាសែត​មួយ​លោក​វ៉ា​ង​បាន​និយាយថា​« ចិន​មិន​បាន​បង្កើត​វិបត្តិ​អ៊ុយ​ក្រែនទេ​។​ខ្លួន​មិន​ជា​ភាគី​នៃ​វិបត្តិ​នេះ​ទេ​និង​ក៏​មិន​បាន​ផ្តល់​សព្វាវុធ​ដល់​ភាគី​ណាមួយ​ដែរ​។​អាម៉េរិក​មិនមាន​ហេតុ​​ផល​ណា​ចង្អុល​មកកាន់​ចិន​ឡើយ និង​ក៏​មិន​ត្រូវ​បន្ទោស​ចិន​ដែរ​»​។​

​លោក​វ៉ាង​បាន​បន្តថា ទោះ​ជា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​អះអាងថា​ខ្លួនរារាំង​សង្គ្រាម ក៏ជម្លោះ​និង​សង្គ្រាម​តិច​ណាស់​នៅ​អឺរ៉ុប​និង​នៅ​ជុំវិញ​ពិភពលោក​ដែល​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​អាម៉េរិក ។​ទោះ​ជា​រដ្ឋា​​ភិបាល​ទីក្រុង​វ៉ា​ស៊ីន​អះអាង​អំពី​ការការពារ​សន្តិភាព តែ​អាម៉េរិក​បន្ត​ផ្តល់​គ្រឿង​សព្វាវុធ​ទៅកាន់​សមរភូមិ គឺ​មិន​មាន​វិធានការ​ជាក់ស្តែង​ពី​ភាគី​អាម៉េរិក​អោយ​ស៊ីគ្នា​នឹង​សម្តី​របស់​ខ្លួន​ទេ​។​

​លោក​បាន​បន្ថែមថា ភាគី​ចិន​បាន​បញ្ជាក់​ហើយ​ថា ស្តីពី​បញ្ហា​អ៊ុ​យក្រែន មាន​ការអំពាវនាវ​កាន់តែ​ច្រើនឡើង​សំរាប់​សន្តិភាព​និង​ភាពសមហេតុ​ផល​។​ប្រទេស​ភាគច្រើន​គាំទ្រ​ការបន្ធូរបន្ថយ​ភាព​តានតឹង​ គាំទ្រ​កិច្ច​ពិភាក្សា​រក​សន្តិភាព​ហើយ​ប្រឆាំង​ការបន្ថែម​ប្រេង​លើ​ភ្លើង​។​«​ភាគី​អាម៉េរិក​គួរប្រកាន់​ទស្សនៈ​មិន​លម្អៀង​មួយ លើ​ការខិតខំ​របស់​ចិន​និង​សហគមន៍​អន្តរជាតិ​ក្នុង​ការជំរុញ​កិច្ចពិភាក្សា​សន្តិភា​​ព ជាជាង​ទៅ​មិន​ឆ្ងាយ​ពី​គំនិត​សង្គ្រាមត្រជាក់ ហើយ​នៅតែ​ជំរុញ​អោយ​អូសបន្លាយ​ជម្លោះ​និង​បង្កើន​ភាព​តានតឹង​»៕

​អ្នកនាំពាក្យ​លោក វ៉ាង វិន​ពីន ថា​អាម៉េរិក​គ្មាន​ហេតុផល​អ្វី​មក​បន្ទោស​ចិន​ទេ​រឿង​សង្គ្រាម​អ៊ុ​យក្រែន គឺ​អាម៉េរិក​ខ្លួនឯង​ជា​អ្នក​នាំអាទិ៍​និង​ចង់​អូសបន្លាយ​ជម្លោះ​

Post navigation