Cambodia

ចិនធ្វើសមយុទ្ធយោធាអំពីរបៀបវាយដណ្តើមយកកោះនៅសមុទ្រចិនខាងត្បូង

ចែករម្លែក

ចិនកំពុងធ្វើសមយុទ្ធជើងទឹកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូងដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការវាយលុកនិងរឹបអូសយកកោះនានាជាមួយនាវាចម្បាំងនិងនាវាឆ្មាំសមុទ្ររបស់ខ្លួន។

ក្រុមមន្រ្តីជើងទឹកមកពីខេត្តហៃណានរបស់ចិនបានបញ្ជាក់ថាសមយុទ្ធនេះកំពុងធ្វើឡើងនៅជុំវិញប្រជុំកោះផារ៉ាសែលដែលមានជម្លោះនិងហាមឃាត់រាល់ការដឹកជញ្ជូនផ្សេងទៀតតាមនាវានៅក្នុងតំបន់នេះរហូតដល់ថ្ងៃទី ៥ កក្កដា។ ក្រុមអ្នកវិភាគនិយាយថាសមយុទ្ធនេះធ្វើឡើងដើម្បីបញ្ជូនសារច្បាស់លាស់ថា​ប៉េកាំងមានសមត្ថភាពកម្ទេចចោលរាល់ការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួននៅលើផ្លូវពាណិជ្ជកម្មយុទ្ធសាស្ត្រដ៏សំខាន់នេះ។

លោក ប្រាយអែន ក្លាក ជាអ្នកជំនាញជាន់ខ្ពស់និងជាអ្នកឯកទេសខាងកងទ័ពជើងទឹកនៃវិទ្យាស្ថានហុដសុន ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា “វាមើលទៅហាក់ដូចជា អ្វីដែលពួកគេគ្រោងនឹងធ្វើគឺអនុវត្តការរឹបអូសយកកោះឬសមយុទ្ធការពារសន្តិសុខកោះមួយចំនួន ដែលអាចជាវិធីបង្ហាញដល់ប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងទៀតថាចិនអាចចូលមកនិងទាត់ពួកគេចេញពីកោះរបស់ពួកគេបានគ្រប់ពេល”។

លោកក្លាក ដែលពិនិត្យមើលរូបភាពផ្កាយរណបផ្សាយផ្ទាល់អំពីមូលដ្ឋានយោធាសំខាន់ៗរបស់ចិននៅកោះវូឌី បាននិយាយថា សមយុទ្ធនេះមិនមែនចង់សំដៅទៅលើការវាយលុកទៅលើកម្លាំងយោធាណាមួយផ្សេងនោះទេ ប៉ុន្តែកំពុងប្រើយោធាដើម្បីបង្ក្រាបភាពចលាចលផ្នែកស៊ីវិល ដែលអាចកើតឡើងណាមួយ។

លោកបានប្រាប់វិទ្យុអាស៊ីសេរីថា “របៀបបង្ហាញចេញមកគឺថាពួកគេរៀបចំកម្លាំងសមយុទ្ធរបស់ពួកគេសម្រាប់សកម្មភាពស៊ីវិលច្រើនជាងការពាក់ព័ន្ធរវាងកម្លាំងយោធាទល់នឹងកម្លាំងយោធា”៕ ដោយ៖ កញ្ញាដាលីស

ចិនធ្វើសមយុទ្ធដណ្តើមកាន់កាប់កោះនៅប្រជុំកោះផារ៉ាសែលរហូតដល់ថ្ងៃទី៥កក្កដា

Football news:

Dzeko Pro 0:2 with Sevilla: Roma never got into the game
Sergio Region: Sevilla are determined to win the Europa League. We want to win everything we can
Well, about the game with Olympiacos: We did a great job. I watched the match Sevilla-Roma, now I will review it
In the 1/4 final of the Europa League, Bayer will play Inter, Manchester United-with Copenhagen, Wolverhampton against Sevilla, Shakhtar-Basel
Pep Guardiola: Getting children back to school is more important than spectators at stadiums
Raul Jimenez has scored 37 (27+10) points in all competitions this season. Best result in the Premier League alongside de Bruyne
Sevilla has won the Europa League or the UEFA Cup after reaching the 1/4 final on the last 5 occasions