Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​នៅ​តួ​ក​គី​និង​ស៊ី​រី​កើន​ដល់​ជាង​៣.៨០០​និង​របួស​ជាង​១៦​ពាន់​នាក់​

Views: 5

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ សម្រែក​មនុស្ស​ជាប់​ក្រោយ​គំនរ​ថ្ម​នៅតែ​ឮ​ពេញ​មួយ​យប់​ថ្ងៃ​ចន្ទ​ឈានចូល​ថ្ងៃ​អង្គារ​និង​សាច់ញាតិ​បាន​យំ​ដោយសារ​តែ​បាត់​ខ្លួន​និង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​​គេ នៅពេល​ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​ពិឃាត​កាលពី​ថ្ងៃ​ចន្ទ​នៅ​តួ​ក​គី​និង​ស៊ី​រី​ឡើង​ដល់​ជាង​៣.៨០០​នាក់​។​

​រញ្ជួយ​ដី​កំលាំង​៧,៨​រិ​ច្ឆ​ទ័របាន​វាយប្រហារ​ប្រទេស​ទាំង​ពីរ​កាលពីដើមថ្ងៃ​ចន្ទ ដោយ​រំលំ​ប្លុក​អាគារ​ទាំងមូលៗ​និង​បណ្តាលអោយ​មនុស្ស​រាប់​ម៉ឺន​នាក់​រង​របួស​និង​គ្មាន​ទីជម្រក​។​

​អាកាសធាតុ​ត្រជាក់​ដ​ល់ក​ក​និង​ភ្លៀង​បាន​រារាំង​ការងារ​ជួយ​សង្គ្រោះ​នៅ​ពេញ​មួយ​យប់​ថ្ងៃ​ចន្ទ​និង​ឈានចូល​ថ្ងៃ​អង្គារ​។​

​នៅ​ក្រោម​គំនរ​ថ្ម​នៃ​អាគារ​បាក់​មួយ​នៅ​ខេត្ត​ហា​តា​យ​(Hatay)​ភាគខាងត្បូង គេ​ឮ​សម្លេង​ស្រី​ម្នាក់​ស្រែក​អោយជួយ ខណៈ​នៅក្បែរនោះ​ក្មេង​តូច​មួយ​ដេក​ស្តូក​មើល​ទៅ​ដូច​ជា​គ្មាន​ជីវិត​។​

​យំ​ទាំង​មេឃ​កំពុង​ភ្លៀង អ្នកស្រុក​ម្នាក់​ដែល​ប្រាប់​ឈ្មោះ​ត្រឹម​តែ​ដេ​នីស​(Deniz)​បាន​និយាយថា​«​ពួក​គេ​ស្រែក​អោយជួយ តែ​មិន​មាន​នរណា​អាច​ចេញ​ពី​គំនរ​បាក់បែក​នេះ​ទេ​។​ពួកយើង​រន្ធត់ចិត្ត​ណាស់​។​​ព្រះ​អើយ​…​ពួក​គេ​ស្រែក​អោយជួយ តែ​ពួក​យើង​មិន​អាច​ជួយ​។​តើ​យើង​អាច​ជួយ​ពួកគេ​ដោយ​វិធី​ណា​?»​។​

​នៅពេល​យប់ សីតុណ្ហភាព​បាន​ធ្លាក់ចុះ​ដល់​ក្បែរក​កដោយ​វារឹតតែ​បង្ក​ទុក្ខ​លំបាក​ដល់​មនុស្ស​ជាប់​ក្រោម​គំនរ​ថ្ម​និង​អ្នក​បាត់បង់​ផ្ទះសម្បែង​រាប់ម៉ឺន​នាក់​។​

​រញ្ជួយ​ដី​កំលាំង​ខ្លាំង​៧,៨​រិ​ច្ឆ​ទ័​រ បាន​តាម​ពីក្រោយ​នូវ​រញ្ជួយ​តូចៗ​ជាច្រើន​ទៀត​។​

​នៅ​តួ​ក​គី ចំនួន​មនុស្ស​ស្លាប់​បាន​ឡើងដល់​២.៣៧៩​នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ និង​ជាង​១៣.០០០​នាក់​រងរបួស​។​

​មនុស្ស​ជាង​១.៤៥០​នាក់​ទៀត​ក៏​ត្រូវបាន​សម្លាប់​និង​ប្រមាណ​៣.៥០០​នាក់​រងរបួស​នៅ​ស៊ី​រី នេះ​បើ​តាម​តួលេខ​មកពី​រដ្ឋាភិបាល​ទីក្រុង​ដា​ម៉ាស​(Damascus)​និង​បុគ្គលិក​ផ្តល់​ជំនួយ​នៅ​តំបន់​ពាយព្យ​ប្រទេ​​ស​ដែល​គ្របគ្រង​ដោយ​ក្រុម​បះបោរ​។​

​បញ្ហា​អ៊ីនធឺណិត​និង​ផ្លូវខូចខា​តរវាង​បណ្តា​ទីក្រុង​រងគ្រោះ​ដោយ​រញ្ជួយ​ដី​ខ្លាំង​នៅ​ភាគខាងត្បូង​តួ​ក​គី កំពុង​រារាំង​ការងារ​ជួយ​សង្ក្រោះ​និង​ការវាយតំលៃ​អំពី​ផលប៉ះពាល់​និង​ចំនួន​មនុស្ស​ស្លាប់​និង​រងរបួស​៕

​ទិដ្ឋភាព​អាគារ​រលំ​បាក់​ដោយ​កម្លាំង​រញ្ជួយ​ដី​នៅ​តួ​ក​គី​កាលពី​ថ្ងៃ​៦​កុម្ភៈ​

​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​អ្នក​ស្លាប់​និង​អ្នក​នៅ​មាន​ជីវិត​ពី​រញ្ជួយ​ដី​

Post navigation