Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចំនួន​មនុស្ស​ស្លាប់​ក្នុង​ការបាក់​គម្រប​អណ្តូង​នៅ​ឥណ្ឌា​កើន​ដល់​៣៥​នាក់​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចំនួន​មនុស្ស​ស្លាប់​ពី​គ្រោះថ្នាក់​បាក់​គម្រប​មាត់​អណ្តូង​នៅ​វត្ត​ហិណ្ឌូ​មួយ​ក្នុងប្រទេស​ឥណ្ឌា​បាន​កើន​ដល់​៣៥​នាក់​កាលពី​ថ្ងៃ​សុក្រ ដោយ​ការងារ​ជួយ​សង្គ្រោះ​នៅ​បន្តទៀត​​ដើម្បី​ស្វែងរក​មនុស្ស​នៅ​បាត់​ខ្លួន​ម្នាក់​។​

​អ្នក​គោរព​បូជ្ញា​សាសនា​ហិណ្ឌូ​រាប់សិប​នាក់​ដែល​កំពុង​ធ្វើ​ពិធី​សាសនា​មួយ​បាន​ធ្លាក់​ចូល​ក្នុង​អណ្តូង​ដ៏​ធំ​នៅពេល​គម្រប​បិទមាត់​អណ្តូង​បាន​បាក់​ក្រោម​ទម្ងន់​មនុស្ស​រាប់​សិប​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​នៅវត្តមួយក្នុង​ទីក្រុង​អ៊ីដ័រ​(Indore)​។​

​មន្ត្រី​ក្រុង​ម្នាក់​បាន​និយាយថា «​មនុស្ស​៣៥​នាក់​បាន​ស្លាប់ ម្នាក់​កំពុង​បាត់​ខ្លួន ហើយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅ​បន្ត​»​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ពួក​អ្នក​ជួយសង្គ្រោះ​កំពុង​កំណត់​ថា​តើ​នៅសល់​មនុស្ស​បាត់​ខ្លួន​ម្នាក់​ទៀត​ឬ​អត់​ រីឯ​សារព័ត៌មាន​Times of India បាន​និយាយ​​ថា​ស្ត្រី កូន​ក្មេង​និង​ទារក​អាយុ​១៨​ខែ​ម្នាក់​ស្ថិត​ចំណោម​អ្នក​ឈរ​លើ​គម្រប​មាត់​អណ្តូង​និង​បាក់​ធ្លាក់ចុះ​ទៅក្នុង​ទឹក​នៅ​ជំរៅ​៧,៥​ម៉ែត្រ​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា ក្នុងពេល​ជាមួយគ្នាបា​ននិយាយថា​លោក​មាន​ការឈឺចាប់​ជាខ្លាំ​ង​ហើយ​រដ្ឋាភិបាល​កំពុង​ដឹកនាំ​ការងារ​ជួយសង្គ្រោះ​យ៉ាង​លឿន​។​ការិយាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​និយាយ​​ថា គ្រួសារ​ជនរងគ្រោះ​នឹង​ទទួលបាន​សំណង​២​សែន​រូប​ពី​(២.៤០០​ដុល្លារ​)​។​

​សូមបញ្ជាក់​ថា វត្ត​ហិណ្ឌូ​នៅ​ទូទាំង​ឥណ្ឌា​កាលពីថ្ងៃព្រហស្បតិ៍បាន​ប្រារព្វ​បុណ្យ រ៉ា​ម ណា​វ៉ា​មី​(Ram Navami)​ដើម្បី​រំលឹក​ខួបកំណើត​របស់​ព្រះ​រ៉ា​ម​របស់​សាសនា​ហិណ្ឌូ​។​

​តាមពិត​គ្រោះថ្នាក់​សម្លាប់​មនុស្ស​ច្រើនៗ​នៅ​តាម​ទី​សក្ការ​ឥណ្ឌា​កើតមាន​ជា​ធម្មតា​នៅក្នុង​បុណ្យ​សាសនា​ធំៗ​។​កាលពី​ឆ្នាំ​២០១៦ មនុស្ស​១១២​នាក់​បាន​ស្លាប់​ក្រោយ​ការផ្ទុះ​ធំ​មួយ​បង្កឡើង​ដោយ​ការដុត​ផាវ​​កាំជ្រួច​នៅ​វត្ត​ហិណ្ឌូ​មួយ​។​មនុស្ស​១១៥​នាក់​ទៀត​បាន​ស្លាប់​នៅ​ឆ្នាំ​២០១៣ ក្រោយ​ការ​ប្រជ្រៀត​ជាន់គ្នា​នៅលើ​ស្ពាន​មួយ​ក្បែរ​វត្ត​ក្នុង​រដ្ឋ​ម៉ា​តយ៉ា ប្រា​ដែស​(Madhya Pradesh)​។​

​អ្នក​ធ្វើ​ធម្មយា​ត្រា​២២៤​នាក់​បាន​ស្លាប់​នៅក្នុង​ការ​ប្រជ្រៀត​ជាន់​គ្នា​មួយ​នៅ​ឆ្នាំ​២០០៨​នៅ​វត្ត​លើ​កំពូលភ្នំ​មួយ​ក្នុង​ទីក្រុង ចុត​ពួរ​(Jodhpur)

​មនុស្ស​ធ្លាក់​ចូល​ក្នុង​អណ្តូង​ជំរៅ​៧,៥​ម៉ែត្រ​កាលពី​ថ្ងៃ​៣០​មីនា​

Post navigation