Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចំនួន​មនុស្ស​ស្លាប់​ដោយ​រញ្ជួយ​ដី​នៅ​តួ​ក​គី​និង​ស៊ី​រី​កើន​ហួស​៥.០០០​នាក់​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​កំលាំង​៧,៨​រិ​ច្ឆ​ទ័រនិង​រញ្ជួយ​តូចៗ​តាម​ពីក្រោយ​ជាច្រើន​ទៀត​នៅ​តួ​ក​គី​និង​ស៊ី​រី​បាន​កើន​ជាង​៥.០០០​នាក់​នៅ​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ​នេះ​នៅពេល​​សាកសព​ជាច្រើន​ទៀត​ត្រូវបាន​ទាញ​ចេញពី​គំនរ​អាគារ​ដួលរលំ​។​

​អនុ​ប្រធានាធិបតី​តួ​ក​គី បាន​និយាយថា​ចំនួន​មនុស្ស​ស្លាប់​នៅ​តួ​ក​គី​បាន​កើន​ដល់​៣.៤១៩​នាក់​គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ និង​២០.៥៣៥​នាក់​រងរបួស​។​បូក​រួម​ទាំង​ចំនួន​ស្លាប់​១.៦០២​នាក់​ទៀត​នៅ​ខាង​​ទឹកដី​ស៊ី​រី ធ្វើ​អោយ​ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​ឡើងដល់​៥.១០២​នាក់​។​

​រញ្ជួយ​ដី​ពិឃាត​នេះ​បាន​កើតឡើង​កាលពីដើម​ថ្ងៃ​ចន្ទ ក្នុងពេល​មនុស្ស​កំពុង​ដេក​លង់លក់​ក្នុង​ផ្ទះ​ក្នុង​អាគារ ដោយ​វា​បាន​រំលំ​អាគារ​រាប់ពាន់​។​ពួក​អ្នក​ជួយសង្គ្រោះ​បាន​ខិតខំ​ស្វែងរក​អ្នក​នៅ​រស់​និង​សាក​​សព​មនុស្ស​ដោយ​ឥត​ឈប់សម្រាក​ទាំងយប់​ត្រជាក់ទោះជា​សីតុណ្ហភាព​ចុះ​ក្រោម​សូន្យ​និង​មាន​ការរញ្ជួយ​តូចៗ​ប្រមាន​២០០​លើក​ក្រោយ​មកទៀ​តក្តី​។​

​នួ​រ​ហ្គុ​ល ឡា​ថា​យ​(Nurgul Atay)​បាន​ប្រាប់​សារព័ត៌មាន​ថា នាង​បាន​ឮ​សម្លេង​ម្តាយ​នាង​ស្រែក​អោយជួយ​ចេញ​ពី​ក្រោម​គំនរ​ថ្ម​នៃ​អាគារ​បាក់​នៅ​ទីក្រុង​អង់​ថា​ក្យា​(Antakya)​ក្នុង​ខេត្ត​ហា​ថា​យ​(Hatay)​តែ​កិច្ចខិតខំ​របស់​នាង​និង​អ្នក​ដទៃ​ទៀត​ឥតប្រយោជន៍​ដោយសារតែ​គ្មាន​បុគ្គលិក​ជួយ​សង្គ្រោះ​និង​គ្រឿងចក្រ​ជួយ​។​នាង​បាន​និយាយថា​«​បើ​យើង​អាច​លើក​ផ្ទាំង​ថ្ម​ចេញ​បាន យើង​អាច​​ចូល​ទៅ​ដល់​គាត់​។​ម្តាយ​របស់​ខ្ញុំ​អាយុ​៧០​ឆ្នាំ គាត់​មិនអាច​ស៊ូទ្រាំ​បានយូរ​ទេ​»​។​

​នៅ​ទូទាំង​ខេត្ត​ហា​ថា​យ ពួក​មន្ត្រី​បាន​និយាយថា អាគារ​ជាង​១.៥០០​បាន​ដួល​រលំ​បាក់​និង​មនុស្ស​ជាច្រើន​កំពុង​ជាប់​ក្រោម​គំនរ​ថ្ម ដោយ​ក្រុម​ជំនួយ​នៅ​មិនទាន់​ទៅ​ដល់​នៅឡើយ​។​

​អាជ្ញាធរ​ជឿ​ថា​ចំនួន​មនុស្ស​ស្លាប់​នឹង​បន្ត​កើនឡើង​ដោយសារ​អ្នក​ជួយសង្គ្រោះ​កំពុង​ទាញ​ចេញ​សាកសព​ពីក្រោម​គំនរ​អាគារ និង​តំបន់​រងគ្រោះ​ខ្លះ​អ្នក​ជួយ​សង្គ្រោះ​និង​ស្វែងរក​នៅ​មិនទាន់​ចូលទៅ​​ដល់​នៅ​ឡើយ ៕

​អង្គការ​សុខភាព​ពិភពលោក​អះអាងថា រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​ប៉ះពាល់​មនុស្ស​២៣​លាន​នាក់​នៅ​តួ​ក​គី​និង​ស៊ី​រី​

Post navigation