Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចន្ទល់ភ្នំប្រើធ្វើជាអន្លក់ និង ជាឱសថបំបាត់សារជាតិខ្លាញ់ ក្នុងសរសៃឈាម

Views: 3

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ចន្ទល់ភ្នំ ជារុក្ខជាតិដុះដោយឯកឯង នៅតាមមាត់ទឹកបឹង ត្រពាំង វាលស្រែ ដែលប្រជាជនខ្មែរ និយមយកមកធ្វើជាអន្លក់ វាមានប្រភពដើម នៅអាហ្វ្រិក អាស៊ី អូស្ត្រាលី និងកោះឯទៀត នៃអូសេអានី ផ្នែកអាស៊ី។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានបង្ហាញលក្ខណៈពិសេសៗ នៃចន្ទល់ភ្នំ ដូចជា៖
*លក្ខណៈរូបសាស្រ្ត៖ បណង្គជាតិ រស់ក្នុងទឹក មានក្តៀង។ តួដើមតូចៗ មានរាងជាខ្សែដេក (horizontal) អណ្តែតលើទឹក។ ស្លឹកបណ្ណង្គជាតិ ហៅថាហ្វង់ (frond) មានកូនស្លឹក៤ តម្រៀប ជិតគ្នា ហើយមានរាងជាឈើឆ្កាង (cross) កូនស្លឹករាងមូលនៅចុង រួមស្រួច នៅគល់។ ស្លឹកមានទងវែងៗ ប្រវែង ២០-៣០ ស.ម។ នៅគល់ទងស្លឹកមានសរីរាង្គ បន្តពូជដោយឥតភេទ ដែលគេហៅថាស្ប៉រ(spore)។ ស្ប៉រផ្គុំគ្នាជាច្រើនដុំ ហើយដុំ នីមួយៗនៅក្នុងប្លោកលម្អង។ គេហៅប្លោកលម្អងនោះថា ស្ប៉ូរង់ (sporangium) សំណុំស្ប៉ូរង់ គេហៅថា ស័រ (sorus)។ ស័រ មានស្រោមក្រាស់ ដែលគេហៅថា ស្ប៉ូរូកាព (sporocarp)។
*លក្ខណៈជីវសាស្រ្ត៖ បន្តពូជដោយបំបែកក្តៀង ឬដោយស្ប៉រ (spores) ដែលជាសរីរាង្គបន្តពូជឥតភេទ។
*លក្ខណៈអេកូឡូស៊ី៖ រស់នៅលើដីសើម ឬក្នុងទឹកបឹង ត្រពាំង និងតាមតំបន់ក្តៅ។
*ការប្រើប្រាស់៖
-ជាបន្លែ៖ ស្លឹកសម្រាប់ធ្វើជាបន្លែ អន្លក់ទឹកគ្រឿង។
-ជាឱសថ៖ សារធាតុដែលចម្រាញ់ចេញពីស្លឹក អាចបន្ថយជាតិខ្លាញ់ កូលេស្តេរ៉ូល និងទ្រីគ្លីសេរីត ក្នុងសរសៃឈាម៕ V / N

Post navigation