Cambodia

ចង់ក្លាយជាសហគ្រិនក្នុងវ័យ​ម្ភៃប្លាយ? អត្ថបទនេះសំខាន់សម្រាប់អ្នក​

កាលពីអំឡុង៣០ឆ្នាំមុនការហក់ចូលប្រឡូក​ក្នុងអាជីវកម្មមានឧបសគ្គខ្ពស់ណាស់សម្រាប់មនុស្សវ័យក្មេង​ កុំថាឡើយវ័យជំទង់​សូម្បីយុវជនវ័យចាប់ពីម្ភៃឆ្នាំ ឬសាមស្តើង សឹងពិបាក។

ប៉ុន្តែ ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាបានទាត់មនុស្ស​ចាស់ចេញ ការ​ផ្លាស់ប្តូរធំមួយ បានឈាន​មកដល់យ៉ាងពិតប្រាកដនៅក្នុងសតវត្សរ៍ទី ២១ ភាព​ជាសហគ្រិនត្រូវបានគេបញ្ឆេះ ក្នុងស្រទាប់មនុស្ស​វ័យក្មេងចាប់ពីនៅអាមេរិក រហូតដល់មជ្ឈឹមបូព៌ា ទ្វីបអាហ្រ្វិកនិង អាស៊ី។

សហគ្រិនវ័យក្មេងនានា ត្រូវបានគេលើកទឹកចិត្ត និងផ្តល់អំណាចពេញលេញសម្រាប់​បង្កើត​ការ​ស្រមៃ​របស់ពួកគេឱ្យចេញមកជារូបពិត ហើយ​ប្រយុទ្ធប្រឆាំងនឹងផ្នត់គំនិតដែលថា មយុវជនមិនមានសក្តានុពលជាមេដឹកនាំព្រោះខ្វះទំនួលខុសត្រូវ។

ឥឡូវក៏មិនរលូនទាំងស្រុងដែរ​ ព្រោះថា ខណៈ​យើងមាននិន្នាការសង្គមគាំទ្រ ហើយ​ប៉ុន្តែ​យើងនៅរារែក មិនជឿលើខ្លួនឯង ក្នុងការចេញធ្វើជំនួញ ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រឈម​ជាមួយទីផ្សារដ៏ថ្មីនិង តែងតែប្តូររហ័ស ដោយ​អ៊ិនធរណេតនិងបច្ចេកវិទ្យា សហគ្រិនវ័យក្មេងនៅជួបបញ្ហាប្រឈមច្រើន​ដែលត្រូវការយកឈ្នះដូចជា៖

ការបង្កើតរូបភាពគួរឱ្យទុកចិត្ត
ការ​ព្យាយាមបញ្ចុះបញ្ចូល អ្នកណាម្នាក់ឱ្យ​ប្រើសេវាកម្មយើង ឬផលិតផលយើង​ឬដាក់ទុកជួយ​យើងជារឿងពិបាកក្នុងនាមជាសហគ្រិនវ័យក្មេងម្នាក់ដែលមិនសូវមាន​កេរ្ត៍ឈ្មោះឬប្រាក់កាសច្រើន ឬជាគ្រួសារអ្នកមានអំណាច។ ការ​កសាង​សមត្ថភាពនិងគុណតម្លៃ​ធំៗ ដូចជា​គោរពវិន័យ គោរព​ការសន្ មានបណ្តាញ​សុចរិត។ល។ជាជំហ៊ាន​ដែលអាចឈាន​ទៅកសាងការជឿទុកចិត្ត នឹងកំណត់ថាតើយើង​ពិត​ជាសហគ្រិនម្នាក់ឬគ្រាន់តែ​និយាយ។

ការប្រកួតប្រជែងនៃវណ្ណៈនិយម
នៅផ្នែកខ្លះនៃទ្វីបអាហ្រ្វិក អាស៊ី និង​អាមេរិក សហគ្រិនចេញរកស៊ីដំបូងនៅតែ​ជួបការ​បែង​ចែករវាងកម្រិត​បទពិសោធន៍ឬបន្ទោសថា យើង​នៅក្មេងឬក្មេងពេកដែលធ្វើឱ្យមនុស្សមើលមកយើង​ដោយការសង្ស័យខ្លះៗ។ នេះ​ជាបញ្ហាប្រឈមដែល សហគ្រិន​វ័យក្មេងនានា​ត្រូវជំនះដោយភាពក្លាហាននិងវិជ្ជាជីវៈ បង្កើតលទ្ធផលនៅពេលណាដែលមាន​ឱកាសព្រោះមាន​តែ​ លទ្ធផលប៉ុណ្ណោះ នឹងលុបបំបាត់បញ្ហាប្រឈមមួយនេះ​បាន។

ការគោរព(ក្រេឌីត)

មិនគួរអស់សង្ឃឹមទេនៅពេលដែលមនុស្សប្រើពាក្យថាយើងមិនទាន់មាន​អ្វីសោះ ព្រោះមិនទាន់គឺមានន័យថាយើងនឹងមាន​។ យុវវ័យ​គ្រប់គ្នា​អាចទទួលបានជោគជ័យសូម្បីតែជាអ្នកជំនួញវ័យក្មេងខ្លាំងក្តីប្រសិន

១ ចេះចាប់យកបច្ចេកវិទ្យា៖
គ្មានអ្វីដែលរួមចំណែកដល់សហគ្រិនភាពវរបស់មនុស្ស​វ័យក្មេង​ខ្លាំងនិងមានប្រសិទ្ធិភាពច្រើនជាងចំណេះ​អំបីច្ចេកវិទ្យានិងអ៊ីនធឺណិតនោះទេ។ អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដូចជា NairaBrains និង TechCrunch លែងត្រូវការ​លុយ​ច្រើនដើម្បីចាប់ផ្តើមហើយ​ព្រោះគ្រប់គ្នា​អាចចាប់ផ្តើមដោយចំណាយប្រាក់ពីរបីពាន់ដុល្លារមិនត្រូវការ​ស្តុក។

ត្រូវប្រាប់ខ្លួនឯងថា ជំនួញដែលមានតម្លៃរាប់លានដុល្លារ ត្រូវបានចាប់ផ្តើមឡើងដោយក្មេងជំទង់ៗដែលមិនធ្លាប់មាន​ប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការតែពួកគេមាន​មូលដ្ឋាន​យល់ដឹងពីនិន្នាការរហ័សរហួននិងបើកចិត្ត​ផ្លាស់ប្តូរ។

ក្រុមហ៊ុនអ៊ីនធើណេតនិងបច្ចេកវិទ្យាគឺជាហេតុផលដែលធ្វើឱ្យពិភពលោកយើងបច្ចុប្បន្ន មានមហាសេដ្ឋីជាច្រើនក្នុងវ័យ ២០ ឆ្នាំប្លាយ។

២ ចេះ​គោរព​និង​ប្រើប្រាស់បទពិសោធន៍របស់អ្នកដទៃ
ប្រាកដណាស់យើងនៅក្មេង​តែងស្ទើរ​បទពិសោធន៍ ព្រោះមិនអាចឆ្លងកាត់ច្រើនបាន ដូច្នេះ ប្រសិនបើយើង​ពូកែខាងសរសេរកម្មវិធី ហើយចង់ទទួលបានគេហទំព័រសម្រាប់ផ្សព្វផ្សាយលក់ឬអ្វីទៀតក្តី​យើងតែងត្រូវការ​គំនិតនិងវិធី​រកប្រភពថវិកាបន្ថែមពីវិនិយោគិននានាត្រង់ណេះ​ដែលត្រូវការមនុស្សមាន​បទពិសោធន៍មកជួយ។ គេដឹងរបៀបនិយាយសុំឱ្យមាន​ទំនុកចិត្ត​គេដឹងរបៀបចងបណ្តាញ ហើយ​ដើម្បីទទួលបានពួកគេ​ជួនកាល​យើងមិនមានលុយចំណាយ​ យើង​អាចផ្តល់សមធម៌ ភាគរយ ដើម្បីទទួលបានអ្វីដែលយើងរំពឹងទុក។ មនុស្ស​ដែលជោគជ័យ​ច្រើនមានវិធី​ស្វែងរក​ដៃគូមកគាំទ្រពុំមែន​ចង់ធ្វើអ្វីមូលតែម្នាក់ឯងឡើយ។

៣ មានទស្សនៈវិជ្ជមាន

ចាប់ផ្តើមថ្ងៃនិមួយៗដោយមានការគិត​បែបវិជ្ជមាន​ចេះលើកលែង ចេះយោគយល់និង​ចេះឱ្យតម្លៃចំណុចល្អ។ ផ្តោតលើរឿងល្អទោះតូចតាចក្តី។ ចេះលេងសើចកែខែស្ថានការណ៍​ទោះបីកំពុង​ស្ថិតក្នុងស្ថានភាពមិនល្អ។ ត្រៀមជាំស្រេចសម្រាប់ទទួលយកនិងបង្វែរបរាជ័យឱ្យទៅជាមេរៀន។ ផ្លាស់ប្តូរខ្លួនឯងទៅរកវិជ្ជមានម្តងហើយម្តងទៀត។ សំខាន់ចុងក្រោយ​ក្នុងការ​ក្លាយជាមនុស្សមានទស្សនៈវិជ្ជមាន​គឺ រស់នៅផ្តោតលើបច្ចុប្បន្នភាព។

៤ រៀនជានិច្ច

ចំណេះ​អ្វីក៏ជាចំណេះ​ដែរ មិនថាក្នុងសាលា​ឬខាងក្រៅជីវិតពិត យើងសុទ្ធតែអាចប្រើមកជា​ផលប្រយោជន៍ក្នុងការបង្កើតការគោរពដែលជាក្រេឌីតសំខាន់ក្នុងសង្គមសហគ្រិន។ ជៀសវាងគំនិត​ថា​ខ្លួនចេះជាងគេ ហើយកើតមកអច្ឆរិយៈឬគេគិតខ្លីជាងខ្លួន។ រឿងដែលត្រូវរៀនដែរនោះ គឺការ​យល់ចិត្ត​មនុស្សទាំងឡាយដែលពាក់ព័ន្ធនឹង​យើង​ព្រោះយើងមិនអាចជោគជ័យ​ដោយគ្មានការគាំទ្រទេ ជ្រោមជ្រែងទេ​។

៥ ដាក់ខ្លួន

មនុស្ស​ដាក់ខ្លួន តែងល្បីឈ្មោះ(មានក្រេឌីតសង្គម)បានយូរយារជាងមនុស្ស​កាចសាហាវដែលចង់បានការ​ចាប់អារម្មណ៍ខ្លាំងតាមវិធីប្រញាប់និងចាប់បង្ខំ។ ការចេះ​ចំណាយពេលស្តាប់ និងលើកទឹកចិត្តអ្នកដទៃ ផ្តោតតែលើចំណុចល្អរបស់គេ​ជាគំនិត​មនុស្ស​ដែលដាក់ខ្លួន។ ចេះ
សុំ​​ជំនួយ​ នៅពេលខ្លួនពិតជាត្រូវការ ហើយទុកថា​ការ​ស្វែងរកមតិយោបល់ពីអ្នកផ្សេងអោយបានទៀងទាត់ជាចំណុចខ្លាំងពិបាកខ្វះ។ ចេះឱ្យមោទនភាពចំពោះខ្លួននិងអ្នកដទៃព្រោះនេះជាការកកើតសុទិដ្ឋិនិយមក្នុងផ្នត់គំនិត ដែលជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំ។

សាយ ពេជ្រ

ប្រភព CNBC

ចុចអាន រឿង​អស្ចារ្យ ៦ យ៉ាងដែលមនុស្សគ្រប់គ្នាមិនធ្លាប់ដឹងពី​ស្ត្រីជំនាន់មុន​

ចុចអាន ឥឡូវនេះ​វ័យជំទង់ក៏អាចមាន​អាជីវកម្មខ្លួនឯងបានបើចេះយកប្រយោជន៍ពីinstagram

Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace