Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ច្រក ៤០០ ក្នុងស្រុក​សំឡូត​បើក​ដំណើរការ​ឡើងវិញ​

Views: 11

ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​÷ ច្រកទ្វារ​តំបន់​ព្រំដែន ៤០០ ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង បើក​ដំណើរការ​ឡើងវិញ​បន្ទាប់ពី​បាន​បិទ​ផ្អាក​រយ​:​ពេល​យូរ​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​យោងតាម​លិខិត​ប្រកាស​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​បាត់ដំបង​បានបង្ហាញ​ឲ្យ​ដឹងថា​÷ ដោយ​ពិនិត្យឃើញថា​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ន​មានការ​ថយចុះ និង​គ្រប់យ៉ាង​មានដំណើ​ការល្អ​ប្រសើរឡើង​វិញ​ជា​បន្តបន្ទាប់ ហើយ​ប្រជាពលរដ្ឋ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ពេញលេញ និង​មាន​ប្រសិទ្ធភាព​។ ម្យ៉ាងទៀត​ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន (​ខេត្តបាត់ដំបង – ខេត្ត​ត្រាត​) មាន​ទំនាក់ទំនង និង​កិច្ចសហការ​យូរអង្វែង​បន្ថែមទៀត ទើប​រដ្ឋ បាល​ខេត្ត​ជាប់​ព្រំប្រទល់​គ្នា ពិសេស​ក្នុងនាម​ជា​ប្រទេសជិតខាង​ទាំងពីរ​បានសម្រេច​ពិភាក្សា​បើក​ជា​ផ្លូវការ​ឡើងវិញ គោលបំណង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ជា​កសិករ​នៃ​ខេត្ត​ទាំងពីរ​មានឱកាស​ដោះដូរ​ផលិតផល ទំនិញ ឬ​ពលរដ្ឋ​អ្នក​ទេសចរណ៍​ឆ្លងកាត់​ដើរលេង​កម្សាន្ត​ទៅវិញ ទៅមក​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ដែរថា​÷ ការឯកភាព​គ្នា​រវាង​ខេត្ត​ជាប់​ព្រំដែន ខេត្តបាត់ដំបង – ខេត្ត​ត្រាត នេះ​ចាប់​ដំណើការ​ដូច​ធម្មតា​ឡើងវិញ​ចាប់​ពីថ្ងៃ​ប្រកាស​ជូនដំណឹង​តទៅ គឺ​ចាប់ពី​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងមក​ថ្មីៗ​នេះ​។​

​សូមបញ្ជាក់ថា​ច្រកទ្វារ​តំបន់​ព្រំដែន ៤០០ មាន​ទីតាំង​ឋិត​នៅក្នុង​ស្រុក​សំឡូត ខេត្តបាត់ដំបង និង​តំបន់​ឈម​គ្នា​ជាមួយ​ភាគី​ប្រទេស​ថៃ ក្នុងភូមិ​សាស្ត្រ​តំបន់ បាន​ម៉ាក់​មួង ស្រុក​បរ​រ៉ៃ ខេត្ត​ត្រាត​៕​/R

Post navigation