Cambodia

ច្រកព្រំដែន​៤​កន្លែង​កំពុង​ត្រូវបាន​ពិនិត្យ​និង​ពិភាក្សា​អភិ​វ​ឌ្ឈ​ន៍​បន្ថែម​

ចែករម្លែក


ច្រកព្រំដែន​៤​កន្លែង​កំពុង​ត្រូវបាន​ពិនិត្យ​និង​ពិភាក្សា​អភិ​វ​ឌ្ឈ​ន៍​បន្ថែម​

ដោយៈ ជា សីហៈ​/ភ្នំពេញៈច្រកទ្វារព្រំដែន​អន្តរជាតិ​ចំនួន​៤​កន្លែង​ដែល​រួមមាន បាវិត​-​ម៉ុក​បៃ​, ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត​, ស្ទឹង​បត់​-​បាន​ណង​អៀន​, និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប ត្រូវបាន​លើកយក​មក​ពិភាក្សា​ដោយ ក្រុមប្រឹក្សា​ជាតិ​ភ័ស្តុភា​រកម្ម​នៅ​ព្រឹក​មិញ​នេះ​។

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ដឹកនាំ​ប្រជុំ ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភ័ស្តុភា​រកម្ម និង មានការ​ចូលរួម​ដោយ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។

​ការ​អភិ វ​ឌ្ឈ​ន៍​ច្រក​ទា្វរ​អន្តរជាតិ​ទាំង​៤ គឺជា​ប្រធានបទ​មួយ​នៃ​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា នេះ ដើម្បី​ធ្វើឱ្យ ប្រសើរឡើង​នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំងនេះ​ដោយ​គេ​ដឹងថា នៅពេលនេះ បាវិត​-​ម៉ុក​បៃ និង ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប​ជា​ព្រំដែន​អន្តរជាតិ​កម្ពុជា​និង​វៀតណាម ដោយឡែក ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត និង ស្ទឹង​បត់​-​បាន​ណង​អៀន ជា​ច្រកព្រំដែន​រវាង​កម្ពុជា​និង​ថៃ ។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បង្ហាញថា ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប ជា​ច្រក​ក​ថ្មី ហើយ​ត្រូវបាន​សាងសង់​អគារ​រដ្ឋបាល​រួចរាល់ ព្រមទាំង​បានដាក់​ឱ្យ​ដំណើរការ​បណ្ដោះអាសន្ន​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ក្រសួង​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​សិក្សា និង​រៀបចំ​គម្រោង​ចំនួន​៤៣ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង នៅតាម​ច្រកទ្វារ​អន្តរជាតិ​ដ៏ទៃទៀត ក្នុងទិសដៅ​កាត់បន្ថយ​ភាពស្មុគស្មាញ និង​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​នោះ ដែលនាំឱ្យ​រំខាន​ដល់​សង្វាក់​ពាណិជ្ជកម្ម​របស់​ពាណិជ្ជករ​៕/R

ច្រកព្រំដែន​៤​កន្លែង​កំពុង​ត្រូវបាន​ពិនិត្យ​និង​ពិភាក្សា​អភិ​វ​ឌ្ឈ​ន៍​បន្ថែម​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Anton Ferdinand on the racist scandal with Terry: I was sent a bullet in the mail. Insults in social networks came every hour
Manchester City have offered 19 million euros including bonuses for 17-year-old Argentine midfielder Sarmiento
Rehagel is a bandit from whom I will not accept an apology. The story of the worst injury in the history of the Bundesliga
Barcelona's presidential election will be held on January 24
Koke: to beat Bayern, you need to play a nearly perfect match. I hope their unbeaten streak ends tomorrow
Loew can return Muller, Boateng and Hummels to the German national team if there are a lot of injuries
Nacho about the Real Madrid game: That's not how titles are won. Working to get better