Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទាំង​អ្នក​ថ្មើរជើង និង​អ្នកបើក​ម៉ូតូ បាន​ស្លាប់​បន្ត​គ្នា នៅ​ក្រុង​ច្បារមន​

Views: 4

ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ស្ត្រី​ម្នាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយសារ​ម៉ូតូ​បុក នៅពេល​ស្ត្រី​នោះ បាន​កំពុង​ដើរ​ឆ្លងផ្លូវ រីឯ​អ្នកបើក​ម៉ូតូ បុក​ស្ត្រី​នោះ បាន​របួសធ្ងន់ ហើយ​ក៏បាន​ស្លាប់​ជា​បន្ត នៅពេល​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅលើ​ផ្លូវ​ក្រាល​បេតុង ភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខែ​ត្ត​កំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៩ យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ មានឈ្មោះ វ៉ាង ស្រីមុំ ភេទ​ស្រី អាយុ ៤០ ឆ្នាំ រស់នៅ​ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន បាន​ដើរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ហើយ​ត្រូវ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ផ្លាកលេខ កំពង់ស្ពឺ ១H៨៣៤០ បើកបរ​ដោយ​ឈ្មោះ ខៀវ មិនា ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ រស់នៅ​ភូមិ​ពេជ្រ​ចង្វា ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ពី​ទិស​ខាងលិច ទៅខាង​កើត ហើយ​បាន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ ខាងលើ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។​

​ប្រភព​ដដែល​បាន​បន្តទៀតថាៈ ចំណែក​អ្នកបើកបរ​ម៉ូតូ ក៏បាន​ស្លាប់ នៅពេល​បញ្ជូនទៅ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ​។​

​ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ បានប្រគល់​សព​ទាំងពីរ ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។ រីឯ​វត្ថុតាង​ម៉ូតូ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​ច្បារមន រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​៕/V​

Post navigation