Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទៅ​ចូលរួម​ព្រឹត្តិការណ៍ The 21st MWA Asian Junior Tenpin Bowling Championships

Views: 2

ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ អត្ត​ព​លិ​ក កីឡា​ប៊ូ​លីង​កម្ពុជា ចំនួន​១៣​រូប បានចេញ​ដំណើរ​ទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ​ហើយ ដើម្បី​ចូលរួម​ការប្រកួត The 21st MWA Asian Junior Tenpin Bowling Championships​។​

​ព្រឹត្តិការណ៍​នេះ មាន​១៣​ប្រទេស​ចូលរួម​ប្រកួត​។ នេះ​ជា​លើកទីមួយ​ហើយ​បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​មួយរយៈ​ដោយសារ​វិ​ប​ត្ត​ជំងឺ​កូ​វិដ​១៩ និង​តប​តាម​ការអញ្ជើញ​របស់​ស​មា​គម​កីឡា​ប៉ូ​លីង​របស់​ប្រទេស​ថៃ ដែល​កម្ពុជា​ចេញទៅ​ប្រកួត​បែបនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ា ស៊ិន​ភី​រម្យ ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទទួលបន្ទុក​បេសកម្ម​ពិសេស លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា កាន់​នី​កា អគ្គលេខាធិការរង​ក្រុមប្រឹក្សា កីឡា​កងយោធពល​ខេមរភូមិន្ទ​បាន​អ្ញជើញ​ទៅជូន​ដំណើរ​លើកទឹកចិត្ត​ក​ដល់​ក្រុមកីឡា​ប៊ូល​លីង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ា ស៊ិន​ភី​រម្យ ក៏បាន​ផ្ដែផ្ដាំ​ដើម្បី​ពង្រឹងស្មារតី​តាំងចិត្ត​ប្រឹងប្រែង​ប្រកួតប្រជែង​យក​មេដាយ​ជូន​ជាតិ ដែល​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​បង្ហាញ​អន្តរជាតិ​អំពី​សក្កា​នុព​ល និង​សមត្ថភាព​លើ​វិស័យ​កីឡា​ប៉ូ​លីង​របស់​កម្ពុជា​យើង​។​

​កីឡា វ៉ា វណ្ណា​រាជ្យ ក៏បាន​អរគុណ​ថ្នាក់ដឹកនាំ​ផ្នែក​កីឡា​គ្រប់​ជាន់ថ្នាក់​ដែល​បានផ្ដល់​ឱកាស​សម្រាប់​ការ​ចេញទៅ​ប្រកួត ហើយក៏​សន្យាថា រូប​ខ្លួន​ព្រមទាំង​មិត្ត​រួម​ក្រុម និង​ខិតខំ​ប្រឹងប្រែង​ប្រកួត​អោយអស់​ពីស​ម្ថ​ភាព នាំយក​ជ័យលាភី​ជូន​ជាតិ​កម្ពុជា​យើង​៕​

Post navigation