Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទៅបង់សំណាញ់មុខទឹកហូរ ទាក់ក្រឡាសំណាញ់ ធ្លាក់ទឹកកួច លង់ស្លាប់ នៅស្រុកអូរជ្រៅ

Views: 1

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសចំណាស់ម្នាក់ ទៅបង់សំណាញ់ មុខទឹកហូរ ទាក់ក្រឡាសំណាញ់ ធ្លាក់ទឹកកួច រយៈពេលកន្លះម៉ោង ទើបរកឃើញ ក៏បានស្លាប់ នៅម៉ោង ៥ ល្ងាច ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា ជនរង គ្រោះ មានឈ្មោះ វង្ស រុន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើ។

លោកបានបន្តថា ស្ពានទំនប់ដាច់ មានទឹកហូរ មានត្រី ។ ប្រជាពលរដ្ឋ បាននាំគ្នាទៅ នេសាទ ខ្លះបង់សំណាញ់។ មានអ្នកស្រុកជាង ២០ នាក់ និងមានបុរសចំណាស់ ឈ្មោះ វង្ស រុន បានទៅបង់ត្រីដែរ តែបានទាក់ក្រឡាសំណាញ់ ធ្លាក់ទឹកចូលចំមុខទឹកកួចបាត់។
អ្នកទៅបង់សំណាញ់ជាមួយ និងកម្លាំងនគរបាលប៉ុស្តិ៍ នាំគ្នាជ្រមុជទឹករកឃើញ ប៉ុន្តែជនរងគ្រោះ បានស្លាប់ទៅហើយ ៕ V / N

Post navigation