Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទេសរដ្ឋមន្រ្តី លី ធុជ ចុះពិនិត្យការងារបោសសម្អាតមីន និងជួបសំណេះសំណាល ជាមួយកម្លាំងប្រតិបត្តិការជួរមុខ ក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥

Views: 2

ដោយ: ភ្នំសន្ទុក / កំពង់ធំ: លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អមដំណើរដោយលោក ព្រឹម រដ្ឋា ភិបាលរងខេត្តកំពង់ធំ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះ ពិនិត្យការងារបោសសម្អាតមីន និងជួបសំណេះសំណាលជាមួយ កម្លាំងប្រតិបត្តិការ ជួរមុខ នៃអង្គភាពស៊ីម៉ាក់ប្រចាំទិសខេត្តកំពង់ធំ ក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ ស្ថិតនៅភូមិឫស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ១ថ្ងៃពេញ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថាៈ សម្រាប់ខេត្តកំពង់ធំ មានកិត្តិយសណាស់ ដែលក្រុមការងារអង្គភាពស៊ីម៉ាក់ បានចុះស្រាវជ្រាវ និងបោស សម្អាតមីន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន កុំឲ្យមានបញ្ហាដល់អាយុជីវិត ជាពិសេសងាយស្រួលភ្ញៀវជាតិ និងអន្តរជាតិ មកទេសចរណ៍នៅរមណីយដ្ឋាន ដែលកំពុងតែរៀបចំជាបណ្ដើរៗផងដែរ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថាៈ ក្រោមគម្រោង​មូលនិធិកម្ពុជាគ្នានមីន ឆ្នាំ២០២៥ អង្គភាពស៊ីម៉ាក់ បានទទួលភារកិច្ចបោសម្អាតមីន ក្នុងខេត្ត ចំនួន៥ រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន។

លោក ទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញ និងលើកទឹកចិត្ត ដល់ក្រុមប្រតិបត្តិការ ក្នុងខេត្តកំពង់ធំនេះ អង្គភាពស៊ីម៉ាក់ ត្រូវបោសសម្អាតផ្ទៃដីចម្ការមីន សរុបចំនួន ៣៨.៦០២.១៧៧ ម៉ែត្រក្រឡា ហើយអង្គភាពស៊ីម៉ាក់ បានចាប់ផ្តើមពង្រាយកម្លាំង ប្រតិបត្តិការ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ២១ ក្រុម។ ជាលទ្ធផល ក្នុងរយៈពេល ៤ខែកន្លងមកនេះ (កុម្ភៈ-ឧសភា ២០២៣) ទីបញ្ជាការជួរមុខ ខេត្តកំពង់ធំ សម្រេចបោសសម្អាតផ្ទៃដីចម្ការមីន បានចំនួន ១៧.៩៤៥.៨៥៩ ម៉ែត្រក្រឡា ស្មើនឹង ៤៦,៤៩% នៃផែនការសរុប ក្នុងនោះរុករកឃើញ និងកម្ទេចចោលមីនប្រឆាំង មនុស្ស និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ បានចំនួន ២.១២៥ គ្រាប់៕ V / N

Post navigation