Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទេសរដ្ឋមន្ត្រី គន់ គីម ចុះ​ត្រួតពិនិត្យ​ដំណាំ​ស្រូវ និង​ផ្ទះ​ពលរដ្ឋ ដែល​លិចលង់ នៅ​ស្រុក​ស្ទោង​

Views: 1

​ដោយៈ ភ្នំ​ស​ន្ទ​ក​/ កំពង់ធំ​៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា ប្រធាន​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បន្ត​ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅ​ភូមិ​ក្រសាំង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង កាលពី​ល្ងាចម្សិលមិញ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២ ។​

​ក្នុង​ដំណើរ​ចុះសាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នាពេលនេះ លោក​ទេសរដ្ឋមន្ត្រី បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ អាណិត​ស្រឡាញ់ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​បងប្អូន​ជនរួមជាតិ ដែល​រងគ្រោះ ដោយ​ទឹកជំនន់ ពេលនេះ​។ ទោះជា​ទឹក​ចាប់ផ្តើម​ស្រក​ទៅវិញ​ជា​បណ្តើរ​ក៏ដោយ សម្តេច ទាំងពីរ នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ទុក្ខលំបាក​របស់​បងប្អូន​ជានិច្ច​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក៏បាន​កោតសរសើរ​ខ្ពស់ ដល់​រដ្ឋបាល​ស្រុក​ស្ទោង និង​អាជ្ញាធរ​ខេត្តកំពង់ធំ បន្ត​សម្រាល​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ក្នុងដំណាក់កាល ទឹក​កំពុង​ស្រក​ទៅវិញ​នេះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត និង​ស្រុក​ស្ទោង បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ៥០០ គ្រួសារ បន្ថែមទៀត ដែលជា​ជំនួយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនោះ មាន​មី​១​កេស​តូច អង្ករ ២៥ គ​.​ក ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ទឹក​សុទ្ធ​១​កេស នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២២​នេះ នៅ​សាលាស្រុក​ស្ទោង​។​

​ក្នុងឱកាស​នេះ លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ពី​ការសន្និដ្ឋាន​សភាពការណ៍​ថាៈ ស្ថានភាព​គ្រោះ​ពី​ជំនន់​ទឹកភ្លៀង នាពេលនេះ គឺ​បាន​ធូរស្រាល​ជា​បណ្តើៗ ហើយ​ចំពោះ ការខូចខាត ក៏​មិនមាន​ទំហំធំធេង​នោះទេ ។ បន្ថែម​លើសពីនេះ ដើម្បី​ជា​គិតគូរ​ដល់ ការស្តារ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឡើងវិញ​។​

​ជា​ចុងក្រោយ លោក​ទេសរដ្ឋមន្ត្រី បានដាក់​បទបញ្ជា ដល់​គណៈកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយ​ខេត្ត និង​ស្រុក ឱ្យ​សិក្សា​លំអិត​ពី​ការខូចខាត ដល់​ផ្លូវលំ​ជនបទ​នានា ហើយ​បន្ត​សហការ​ជាមួយ​ក្រសួង និង​មន្ទីរជំនាញ ធ្វើការ​ស្តារឡើងវិញ​ជាបន្ទាន់ ពេល​ទឹក​ស្រក​អស់ ដើម្បី​ជួយ​សម្រួល​ដល់ ការប្រកប​របរ ក្នុង​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ ឲ្យ​បាន​ប្រសើរ​ឡើងវិញ​។​

​លោក សាយ គឹម​ឡ​ម អភិបាលស្រុក បាន​ប្រាប់​តាម​ទូរស័ព្ទ ថ្ងៃទី​២ ខែតុលា នេះ​ថាៈ ប្រជាពលរដ្ឋ ក្នុងស្រុក​ស្ទោង​ទាំងមូល បាន​រង​ការប៉ះពាល់​ផ្ទះសម្បែង​ជាង ៥.០០០ ខ្នង​ផ្ទះ​ហើយ​។ ក្នុងនោះដែរ រដ្ឋបាល​ស្រុក​ស្ទោង បាន​ផ្តួចផ្តើម​កៀរគរ​មូលនិធិ​ពី មជ្ឈដ្ឋាន​នានា ជួយផ្តល់​ជា​ជំនួយ​សម្រាល​ទុក្ខលំបាក​របស់​គ្រួសារ ងាយ​រងគ្រោះ​បំផុត បាន​សរុប​ចំនួន ១.១៣២ គ្រួសារ រួចហើយ​។

​លោក​អភិបាលស្រុក​ស្ទោង បានបញ្ជាក់​ថាៈ ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង នៅ​ស្រុក​ស្ទោង សម្រាប់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២ ទទួលរង​ផលប៉ះពាល់ ដូចខាងក្រោម​៖
១-​ភូមិ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៥២ ភូមិ លើ ៨ ឃុំ ស្មើនឹង ៥.៨៩២ គ្រួសារ លិច​ក្រោមផ្ទះ ចំនួន ៤.៦២៦ ខ្នង​ផ្ទះ​។ ២-​លិច​ទីធ្លា​សាលារៀន ចំនួន ២០ សាលា និង​ផ្អាក​បង្រៀន​បណ្តោះអាសន្ន ។ ៣-​លិច​ទីធ្លា​មណ្ឌល​សុខភាព ២​មណ្ឌល ។ ចំណែក​ស្ថានភាព​ទឹកជំនន់ ក្នុងថ្ងៃនេះ ស្រក​ច្រើន បើ​ប្រៀបធៀប កាលពី​ម្សិលមិញ​៕/V​

Post navigation