Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទេសរដ្ឋមន្ត្រីបញ្ជាឱ្យខាងគ្រោះមហន្តារាយ កងកម្លាំង និងក្រុមរុករកសង្គ្រោះ ឱ្យបន្តត្រៀមលក្ខណៈ សង្គ្រោះប្រជាពលរដ្ឋ២៤ម៉ោង

Views: 6

ដោយៈភ្នំសន្ទុក/កំពង់ធំ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

វត្តមាននៅពេលនោះលោកទេសរដ្ឋមន្ត្រីគន់ គីម បានដាក់បទបញ្ជាដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំងនិងក្រុមរុករកសង្គ្រោះឱ្យបន្តត្រៀមលក្ខណៈសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានឥទ្ធិពលខ្លាំងពីខ្យល់ព្យុះណូរុ ។

លោកទេសរដ្ឋមន្រ្តីក៏បាន ស្នើឱ្យពង្រឹងការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយដល់ មន្រ្តីមូលដ្ឋាន ខេត្ត ស្រុក ក្រុង និងឃុំសង្កាត់ អំពីកម្រិតហានិភ័យគ្រោះមហន្តរាយ និងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនិងមានផែន ការត្រៀមរួចជាស្រេចនូវពេលគ្រោះមហន្តរាយមកដល់ដោយយថាហេតុកើតឡើងដោយធម្មជាតិនិងមនុស្សបង្កឡើង ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាដោយហេតុថាទឹកទើបតែលិចតែយ៉ាងណាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ស្រុក ខេត្ត នៅបន្តតាមដានសភាពការណ៍ជាក់ស្តែង ជាពិសេសពាក់ព័ន្ធនឹងសភាពការណ៍ទឹកភ្លៀង ដែលជាឥទ្ធិពលពីព្យុះណូរុ( NOR U) ដែលចាប់ផ្តើមមានឥទ្ធិពលមកកម្ពុជា។

លោកយូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញាទឹកស្រក វិញ ១០សង់ទីម៉ែត្រហើយនៅដំណាក់កាលនេះគឺមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងនៅឡើយ ទេ។

យោងតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំបានឱ្យដឹងថា ស្ថានភាពទឹកជំនន់ ដោយទឹកភ្លៀងក្នុងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ គឺទទួលរងផលប៉ះពាល់រួមមាន ភូមិដែល រងគ្រោះ ដោយទឹកជំនន់ចំនួន ៥២ភូមិ លើ៨ ឃុំស្មើនឹង៥.៨៩២គ្រួសារ លិចក្រោមផ្ទះចំនួន៤.៦២៦ ខ្នងផ្ទះ ។ លិច ដីកសិកម្មសរុបចំនួន ៣.៦៧៨ហិកតា លិចផ្លូវ៣៧ ខ្សែ ក្នុងនោះមានផ្លូវជាតិ ប្រវែង១.២០០ម៉ែត្រ ផ្លូវកៅស៊ូក្នុងឃុំប្រវែង ១.១០០ម៉ែត្រ ផ្លូវគ្រួសក្រហមប្រវែង ៣៣.៥១៨ ម៉ែត្រ និងផ្លូវដីស ប្រវែង ៤.០៧៩ ម៉ែត្រ ។ របាយការណ៍ដដែលបញ្ជាក់ថាផលរងផលប៉ះផ្សេងទៀតមានដូចជា លិចរងផលប៉ះផ្សេងទៀតមាន ដូចជា លិចទីធ្លា វត្តអារាមចំនួន ៧វត្ត លិចទីធ្លាសាលារៀនចំនួន១៧សាលា និងលិចទីធ្លាមណ្ឌលសុខភាព ២ មណ្ឌលផងដែរ៕សរន

Post navigation