Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ធ្លាយការណ៍សម្ងាត់៖ រ៉ុង ឈុន កំពុងរួមដៃជាមួយ សម រង្ស៊ី បំផ្លាញគណបក្សភ្លើងទៀន

Views: 6

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោករ៉ុង ឈុន បានដើរខុសពីគោលការណ៍បក្សភ្លើងទៀនដោយបានទាក់ទងជាមួយ សម រង្ស៊ី ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ីដើម្បីរៀបផែនការបង្កចលាចល។ នៅយប់ថ្ងៃទី២៩ ខែឧសភា រ៉ុង ឈុន បានប្រកាសតាមវិទ្យុVOAប្រមូលផ្តុំមនុស្សប្រមាណមួយម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅចុងសបា្តហ៍នេះដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចមិនឱ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាលបក្សកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។នេះជាព័ត៌មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀន។

ប្រភពគណនីហ្វេសប៊ុកឈ្មោះ Jasmine Angkor នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣បានទម្លាយថា រ៉ុង ឈុន កំពុងតែបំផ្លាញបក្សភ្លើងទៀនដែលអាចប្រឈមមុខនឹងការរំលាយបក្សនេះនិងបាត់បង់អាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ហើយក៏បាត់ឱកាសចូលរួមបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ក៏ដូចជាបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ ចេតនារបស់រ៉ុងឈុននិងសមរង្ស៊ីធ្វើយ៉ាងណាឱ្យបក្សភ្លើងទៀនបែកខ្ទេចខ្ទី។ផ្ទៃក្នុងបក្សមើលឃើញថារ៉ុងឈុនអាចនឹងប្រឈមនឹងការវិលត្រឡប់ចូលក្នុងគុកសាជាថ្មីដោយសារតែដើរផ្ទុយពីសាលក្រមតុលាការ។

ប្រភពដដែលបន្ថែមថា បក្សភ្លើងទៀន មិនទទួលខុសត្រូវចំពោះទង្វើ រ៉ុង ឈុន នេះទេ នណាក៏ដឹងដែរថា រ៉ុង ឈុន ខ្លួនឯងយកលុយពី សម រង្ស៊ី មកធ្វើបាតុកម្ម៕សរន

Post navigation