Views: 1
កំពង់ចាម ៖ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីនិងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា កាលពីថ្ងៃទី៣០ខែមីនា បានប្រកាសជាផ្លូវការពីការបើកបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញ របស់សាខាកំពង់ចាម។
សាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សាខាធនាគារពេញលេញមួយនេះក៏បានភ្ជាប់មកជាមួយនឹងបរិយាកាសដ៏សមប្រកបនិងសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបជាច្រើនផ្សេងទៀត ដែលនឹងធានាបានថាអតិថិជនទាំងអស់ទទួលបានសេវាកម្មធនាគារកាន់តែល្អប្រសើរ។
អគ្គនាយកធនាគារ ហ្វីលីព លោក ចាន់ ម៉ាច បានមានប្រសាសន៍ថា“ការបើកបម្រើជូនសេវាធនាគារពេញលេញនៅសាខាកំពង់ចាមបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ធនាគារ ហ្វីលីព ដើម្បីនាំមកនូវសេវាកម្មធនាគារដ៏ល្អបំផុតនិងឆ្លើយតបទៅនឹងកំណើននៃតម្រូវការសេវាធនាគារប្រកបដោយភាពងាយស្រួលនិងគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។”
លោក ចាន់ ម៉ាច ក៏បានបន្ថែមទៀតថា «ជាមួយនឹងការបើកដំណើរការសាខាថ្មីនេះ ធនាគារ ហ្វីលីពសង្ឃឹមថានឹងអាចចូលរួមជាចំណែកមួយក្នុងការជំរុញសកម្មភាពអាជីវកម្មនិងសេដ្ឋកិច្ចក្នុងស្រុកឱ្យឆ្ពោះទៅមុខមួយកម្រិតទៀត។»
សាខាកំពង់ចាមរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើនដែលធនាគារធ្វើការកែប្រែឲ្យប្រែក្លាយទៅជាសាខដែលបើកបម្រើសេវាធនាគារពេញលេញ។ សាខាដែលមានរចនាបថថ្មីនេះនឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើនទៅតាមតម្រូវការនៃរាល់អតិថិជនរួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។
សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖
• ហិរញ្ញប្បទានពាណិជ្ជកម្ម
• មូលប្បទានបត្រធនាគារ
• សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស
• ផលិតផល និងសេវាផ្សេងៗ។
សាខាកំពង់ចាម ត្រូវបានរចនាឡើងយ៉ាងប្រណិត ទាំងរូបរាងអគារ និងបញ្ជរសម្រាប់បម្រើអតិថិជនក៏ដូចជាចំណតរថយន្តដ៏ធំទូលាយ បន្ទប់ពិភាក្សាដែលបានរៀបចំយ៉ាងល្អនិងបញ្ជរជាច្រើនដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ដល់អតិថិជនប្រកបដោយផាសុកភាពនិងឯកជនភាព។លើសពីនេះ បុគ្គលិកធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើនិងឆ្លើយតបរាល់ការសាកសួររបស់អតិថិជនអំពីផលិតផលនិងសេវាកម្មរបស់ធនាគារប្រកបដោយវិជ្ជាជីវៈ។
ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញនៃសាខាកំពង់ចាមអតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស
និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។
សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះអតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីពតាមរយៈលេខទូរស័ព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)៕Ph





