Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ធនាគារ​សហគមន៍​ញូវយ៉ក​យល់ព្រម​ទិញ​ធនាគារ​ដួលរលំ Signature Bank​ក្នុងតម្លៃ ២,៧ ពាន់​លាន​ដុល្លារ

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ធនាគារ​សហគមន៍​ញូវយ៉ក (New York Community Bank) បាន​យល់ព្រម​ទិញ​ផ្នែក​ដ៏​សំខាន់​នៃ​ធនាគារ​ដួលរលំ Signature Bank ក្នុង​កិច្ចព្រមព្រៀង​តម្លៃ ២,៧ ពាន់​លាន​ដុល្លារ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង Federal Deposit Insurance Corp (FDIC)​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៩​មីនា​។​

​ការដួលរលំ​នៃ​ធនាគារ Signature Bank ត្រូវបាន​ប្រកាស​ដោយ FDIC នៅ​ថ្ងៃទី ១២ ខែ​មីនា ដោយសារ​តែ​ការឆ្លង​រាលដាល​ពី​ការ​ដួល​របស់​ធនាគារ Silicon Valley Bank​។​

​សាខា​ទាំង ៤០ របស់​ធនាគារ Signature Bank នឹង​ក្លាយជា​របស់​ធនាគារ Flagstar Bank ចាប់ផ្តើម​ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ​។​

Flagstar Bank គឺជា​ធនាគារ​បុត្រ​សម្ពន្ធ​មួយ​របស់​ធនាគារ New York Community Bank ។​

​កិច្ចព្រមព្រៀង​នេះ​នឹង​រួមបញ្ចូល​ការទិញ ៣៨,៤ ពាន់​លាន​ដុល្លារ​ក្នុង​ទ្រព្យសកម្ម​របស់​ធនាគា​រ Signature Bank ដែល​ច្រើន​ជាង​មួយ​ភាគ​បី​នៃ​តម្លៃ​សរុប​របស់​ធនាគារ Signature Bank នៅពេល​ដែល​ធនាគារ​នេះ​បាន​ដួលរលំ​កាល​ពី​មួយ​សប្តាហ៍​មុន​។​

FDIC បាន​និយាយថា ប្រាក់កម្ចី ៦០ ពាន់​លាន​ដុល្លារ​របស់ Signature Bank នឹង​នៅតែ​អាច​គ្រប់គ្រង​បាន ហើយ​ត្រូវ​គេ​រំពឹងថា​នឹង​ត្រូវ​លក់​ចេញ​ទាន់​ពេលវេលា​។​

FDIC បាន​សរសេ​រលើ Twitter ថា “​ថ្ងៃនេះ យើង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​បុត្រ​សម្ពន្ធ​របស់ New York Community Bancorp, Inc. ដើម្បី​ទិញ​និង​ផ្ទេរ​ប្រាក់​បញ្ញើ​​និង​ទ្រព្យសកម្ម​ចេញពី​ធន​គារ Signature Bridge Bank”​។​

Signature Bank គឺជា​ធនាគារ​ទី​ពីរ​ដែល​ដួលរលំ​ក្នុង​វិបត្តិ​ធនាគារ គឺ​ប្រហែល ៤៨ ម៉ោង​បន្ទាប់ពី​ការដួលរលំ​នៃ​ធនាគារ Silicon Valley Bank​។​

Signature Bank ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ញូវយ៉ក គឺជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​ត្រី​រដ្ឋ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​ប្រឡូក​ក្នុង​វិស័យ​រូបិយប័ណ្ណ​គ្រីប​តូ ដែលជា​អាជីវកម្ម​មាន​សក្តានុពល​។​

​បន្ទាប់​ពី​ធនាគារ Silicon Valley Bank ដួលរលំ អ្នក​ដាក់​ប្រាក់​បញ្ញើ​មាន​ការព្រួយបារម្ភ​អំពី​សុខភាព​របស់​ធនាគារ Signature Bank ដោយសារ​តែ​ចំនួន​ប្រាក់​បញ្ញើ​មិនមាន​ធានារ៉ាប់រង​ដ៏​ខ្ពស់​របស់​ខ្លួន​ក៏ដូចជា​ការប៉ះពាល់​នឹង​លុយ​គ្រីប​តូ​និង​ការផ្តល់​ប្រាក់កម្ចី ដែល​ផ្តោត​លើ​បច្ចេកវិជ្ជា​ផ្សេងទៀត​។​

​នៅ​គ្រា​ដែល​វា​ត្រូវ​បាន​បិទ​ដោយ​និយតក​រ Signature Bank គឺជា​ធនាគារ​ធំ​បំផុត​ទី​បី​ដែល​ដួលរលំ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាម៉េរិក​៕

​ធនាគារ Signature Bank ដួលរលំ​ក្នុងពេល​តែ ៤៨ ម៉ោង​ក្រោយការដួលរលំ​របស់​ធនា​គារ SVB

Post navigation