Cambodia

ធនាគារ វី​ង និង​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី សហការគ្នា​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ដោយៈសុផល/ភ្នំពេញ​៖ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​កនិងក្រុមហ៊ុន​ក្រេ​ឌី​តប្យួ​រ៉ូ   (​ខេ​ម​បូ​ឌា​)ខូអិ​ល​ធី​ឌី(​ស៊ី​ប៊ី​ស៊ី​)បានសហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល ​ក្នុង ការ​ទទួលបាន​របា​យ​ការណ៍​ឥណទាន​សំខាន់ៗ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​។​

​ឥឡូវនេះ តាមរយៈ​មុខងារ​ថ្មី​នៅលើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អ្នក​ប្រើ​អាច​ស្នើសុំ​របាយ ការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ពី​ស៊ី​ប៊ី​ស៊ី ដែល​ផ្តល់​ភាពងាយស្រួល​សម្រាប់​ពួកគេ​ក្នុង ការ​ពិនិត្យមើល​ប្រវត្តិ​ឥណទាន​ដែល​ចាំបាច់​សម្រាប់​ការស្នើសុំ​ប្រាក់កម្ចី​នៅតាម​ស្ថាប័នហិរញ្ញវត្ថុ​ណាមួយ​។​

​លោក ហាន ប៉េង​ក្វាង អគ្គនាយក​នៃ​ធនាគារ​វី​ង​បាន​មានប្រសាសន៍ថា​៖”​ឥលូវ​នេះ អតិថិជន​ដែល​ត្រូវការ​ស្នើសុំ​ប្រាក់កម្ចី ដំបូង​ឡើយ​គ្រាន់តែ​បើក​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​របស់​យើង ហើយ​ស្នើសុំ​របាយការណ៍​របស់​ពួកគេ​។ ដំណើរការ​ទាំងមូល​ត្រូវបាន​រក្សា​ការសម្ងាត់ និង​ការការពារ​យ៉ាង​ល្អ​តាមរយៈ​បច្ចេកវិទ្យា​ទំនើប​របស់​យើង​” ។​

​តាមរយៈ​ភាពជា​ដៃគូ​រវាង​ធនាគារ​វី​ង និង​ស៊ី​ប៊ី​ស៊ីអ្នកប្រើប្រាស់​អាច​ស្នើសុំ​ដោយ​ខ្លួនឯង​នូវ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​តាមរយៈ​ស្មា​ត​ហ្វូ​នដែល​ជួយ​សន្សំ សំចៃ ពេលវេលា និង​ថវិកា​បាន បើ​មិន​ដូច្នេះ​ទេ​ពួកគេ​ត្រូវ​ចំណាយ​សម្រាប់​ការធ្វើ ដំណើរ​ទៅ​ការិយាល័យ​របស់​ស៊ី​ប៊ី​ស៊ី និង​ការិយាល័យ​របស់​ស្ថាប័នហិរញ្ញវត្ថុ​ដែល ជា​ដៃគូ​របស់​ស៊ី​ប៊ី​ស៊ី​។ ដំណើរការ​នៃ​ការស្នើសុំ​ទាំងមូល​អាច​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដោយ​រាប់​តែ​ថ្ងៃ​ធ្វើការ តាមរយៈ​ឌីជីថល​ផ្លេ​ត​ហ្វ​ម​ដែលមាន សុវត្ថិភាព​និង​ភាពងាយស្រួល​របស់​ធនា​គារ វី​ង និង​ស៊ី​ប៊ី​ស៊ី​។​

​លោក អឿ សុធា​រ័ត្ន ដែលជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ស៊ី​ប៊ី​ស៊ី​ បាន​មានប្រសា សន៍ថា​៖“​ភាពជា​ដៃគូរ​ជាមួយ​ធនាគារ​វី​ង​នឹង​អនុញ្ញាតឱ្យ​យើង​បម្រើ​សហគមន៍​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​នៅ​ទូទាំងប្រទេស​កម្ពុជា​។វា​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត ត​របស់​យើង​ក្នុង​ការផ្តល់​របាយការណ៍​ឥណទាន​ដែលមាន​ភាពត្រឹមត្រូវ និង​ឆាប់​រហ័ស​ដល់​អ្នក​ខ្ចីដោយ​ជួយ​ឱ្យ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​​ជាង​មុន ព្រមទាំង​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ។​

​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​កត់ត្រា​ប្រវត្តិ​ទូទាត់​ឥណទាន​របស់​អ្នក​ខ្ចី ដែល​ត្រូវបាន​ប្រមូលផ្តុំ​មកពី​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​ដែលជា​សមាជិក​របស់​ស៊ី​ប៊ី​ស៊ី​។ ស្ថាប័នហិរញ្ញវត្ថុ​ដែល​ផ្តល់​ឥណទាន​ទាំងអស់​តម្រូវឱ្យ​រាយការណ៍​ព័ត៌មាន​ឥណ​ទាន​​ដល់ ស៊ី​ប៊ី​ស៊ី ។ អ្នកផ្តល់​ឥណទាន​ត្រូវ​ពិនិត្យ​ឯកសារ​ឥណទាន​ផ្ទាល់ខ្លួន​របស់​អ្នកស្នើសុំដើម្បី​វាយតម្លៃ​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ឥណទាន​មុនពេល​សម្រេច​ចិត្ត​​ផ្តល់​ឥណទាន​។​

​ប្រវត្តិ​នៃ​ការសង​ឥណទាន​ល្អ​នឹង​ធ្វើឱ្យមាន​ភាពងាយស្រួល​សម្រាប់​អ្នកស្នើសុំ​ដើម្បី​​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​ឥណទាន​។​យោងតាម​របាយ​​ការ​ណ៍​​ស​ន្ទ​ស្សន៍​ឥណទាន​លក្ខណៈ​បុគ្គល សម្រាប់​ត្រីមាស​ទី ៤ ឆ្នាំ ២០២០ ការ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​កើនឡើង​សរុប១៧ភាគរយ​នៅ​កម្ពុជា​។ការ​កើនឡើង​​គួរឱ្យកត់សំគាល់​បំផុត​គឺ​ពាក្យសុំ​ប្រាក់កម្ចី​អចលនទ្រព្យ ដែល​កើនឡើង ៣៣ ភាគ​រយ​ពី​ត្រីមាស​មុន បន្ទាប់មក​មានការ​កើនឡើង​ចំនួន ១៦ ភាគរយ​នៃ​ពាក្យស្នើសុំ​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ហើយក៏​មានការ​កើនឡើង​ចំនួន ២ ភាគ​រ​យ​នៃ​ពាក្យសុំ​ប័ណ្ណឥណទាន​ផងដែរ​។​

​ទាំង​ធនាគារ​វី​ង និង​ស៊ី​ប៊ី​ស៊ី សហការគ្នា​ដើម្បី​លើកកម្ពស់​ការទទួលបាន​សេវា​ហិរញ្ញ​វត្ថុ​កាន់តែ​ទូលំទូលាយ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្រិតជីវភាព​របស់​ស​ហគ​មន៍​ជាច្រើន​កាន់​តែមាន​ភាពប្រសើរឡើង​។ ក្នុង​រយៈពេល ១៣ ឆ្នាំ​កន្លងមកនេះ ធនាគារ​វី​ង​មានការ​រីកចម្រើន​ជាច្រើន ដោយមាន​ភ្នាក់ងារ​វី​ង​ជិត ១០០០០ កន្លែង​នៅ​គ្រប់​ស្រុក​ទាំង​អស់នៃ​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹង​នេះដែរ​ធនា​គារ​វី​ង ក៏បាន​កែសំរួល​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដោយមាន​អ្នកប្រើប្រាស់​ជាង ៣ លាន​នាក់​។​

​ស៊ី​ប៊ី​ស៊ី ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១២ ប្តេជ្ញាចិត្ត​ជួយ​អតិថិជន​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​និង​ការសម្រេចចិត្ត​ផ្នែក​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​។ ស៊ី​ប៊ី​ស៊ី​បាន​បំពេញ​កិច្ចការ​ទាំងនេះតាមរយៈ​ការ​ដោយ​ផ្តល់​ទិន្នន័យ​ត្រឹមត្រូវនិង​ទាន់ពេល​វេលា​​ដល់​អតិថិ​ជន និង​ស្ថាប័នហិរញ្ញវត្ថុ​ជា​សមាជិក​។ បន្ថែម​ពីលើ​របាយការណ៍​ឥណ​ទាន​ផ្ទាល់ខ្លួន​និង​ពាណិជ្ជកម្ម​ស៊ី​ប៊ី​ស៊ី​ក៏​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ឧបករណ៍​វិភាគ​ទិន្នន័យ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ដើម្បី​ជួយ​ពួកគេ​ក្នុងការ​សម្រេចចិត្ត​ដែលមាន​ព័ត៌​មាន​ច្បាស់លាស់ និង​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​ពី​អាជីវកម្ម​របស់​ពួកគេ​។​

​ឥឡូវនេះ​តាមរយៈ​ភាពជា​ដៃគូ​នេះ​របស់​ធនាគារ​វី​ង​និង​ស៊ី​ប៊ី​ស៊ី​អ្នក​ប្រើ​លើកដំបូង​អាចធ្វើ​ការស្នើសុំ​ដោយ​ខ្លួនឯង​នូវ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ដោយ​មិន​គិត​ថ្លៃ​សេវា​នោះឡើយ​។​បន្ទាប់ពី​ការស្នើសុំ​លើកដំបូង​ហើយ​នោះ​អ្នកប្រើប្រាស់​នឹងត្រូវ​បាន​គិត​ប្រាក់​ត្រឹមតែ​៥​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​សំណើ​បន្ថែម​នីមួយៗ​ដែល​ធ្វើឡើង​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​៕Ph

Football news:

Barcelona wants to sign Sterling in the winter. The player is Interested in the transition
Larsson denied the conflict with Vitoria: There are no problems and there have never been any. The strength of Spartacus is in unity
The DFB allowed Kuntz to negotiate with the Turkish national team
Kante is ready to play with Tottenham, Pulisic is training individually
Messi can earn 110 million euros at PSG in 3 years
Cuadrado and Juventus will extend their contract until 2023 in October
Form of fans from Kursk-a guide to the city: instead of surnames and game numbers - historical addresses