Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ធនាគារពិភពលោក ដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ពី ៤,៥% ដល់ ៤,៨% នៅឆ្នាំ២០២២

Views: 4

ដោយៈ សុផល / ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក ចេញផ្សាយនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថាៈ ធនាគារពិភពលោក (World Bank) បានចេញការព្យាករជាថ្មី ដោយបានដំឡើងអត្រាកំណើន សេដ្ឋកិច្ចកម្ពុជា ពីកំណើន ៤,៥ ភាគរយ កើនដល់ ៤,៨ ភាគរយ នៅក្នុងឆ្នាំ២០២២ និងបានព្យាករថា ឆ្នាំ២០២៣ មានកំណើន ៥,២ ភាគរយ។

គួររម្លឹកថា កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ធនាគារពិភពលោក បានព្យាករកំណើន សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ មានកំណើន ៤,៥ ភាគរយ ប៉ុន្ដែនៅពេលនេះ បានដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ រហូតដល់ ៤,៨%។

នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចេញការព្យាករនូវកំណើន សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ មានកំណើន ៥,៣% ប៉ុន្តែបានបន្ទាប ការព្យាករ អត្រាកំណើន នៅឆ្នាំ២០២៣ ពី ៦,៥% មកនៅត្រឹម ៦,២% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជាវិញ សម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករថា កំណើនសេដ្ឋកិច្ច នឹងអាចសម្រចបានក្នុងរង្វង់ ៥,៤% ដោយផ្អែកលើកំណើន នៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញ នៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរំពឹងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕/V

Post navigation