Cambodia

ធនធាន​, ធរមាន​, ធរមានប្បញ្ញត្តិ​, នាម​, នាក់​, អ្នក​, បទដ្ឋាន​, បណ្ណាល័យ​, បណ្ណាគារ​

ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ធនធាន ( ន ) ធន “​ទ្រព្យ​, ស​ម្ប​តិ្ត​”+ ធាន “​ការ​ទ្រទ្រង់​” ទ្រព្យ​របស់​ផ្សេងៗ​ដែល​គង់នៅ : គេ​មាន​ធនធាន​ច្រើន ។

ធរមាន ( ន​. ) (​ធរមាណ​) ដែល​កំពុង​ទ្រទ្រង់​នៅ​, ដែលមាន​ជីវិត​រស់នៅ : កាល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ធរមាន​នៅឡើយ​…​។

ធរមានប្បញ្ញត្តិ ( ន​. ) (​ធរមាន + បញ្ញត្តិ​) បញ្ញត្តិ​ដែល​កំពុង​មាននៅ​, ច្បាប់​ដែល​គេ​កំពុង​ប្រតិបត្តិ តាម​, បទបញ្ញត្តិ​ដែល​រាជការ​ដាក់​ឲ្យ​ប្រតិបត្តិ​តាម​ពុំទាន់​លើកលែង​ចោល : គប្បី​ប្រតិបត្តិ​តាម ធរមានប្បញ្ញត្តិ ។

នាម ( និ​. ) ឈ្មោះថា​, ហៅថា : ឱ​អ្នក​អើយ​, ខ្ញុំ​នាម​តែ​ថា “​ដង្ខៅៗ​” ទេ សព្វថ្ងៃនេះ​នៅ​ល្បី​តែ ឈ្មោះ​ប៉ុណ្ណោះ រីឯ​ទ្រព្យសម្បត្តិ​វិនាស​អស់ហើយ​គ្មានទេ​…​។ ( ន​. ) ឈ្មោះ : នាមខ្លួន​, នាម ត្រកូល ។ ព្រះនាម​, ទ្រង់​ព្រះនាម​…​។ សម្ដី​សម្ដែង​នូវ​ឈ្មោះ​ជា​គ្រឿង កំណត់សម្គាល់​ឲ្យ ហៅ​បាន​, ដូច​ពាក្យ​ថា មនុស្ស​, សត្វ​, ដី​, ទឹក​, ភ្លើង​, ខ្យល់​, ស្រែ​, ចម្ការ ជាដើម ហៅថា នាម ។ ( ន​. ) ឈ្មោះ​មូលកច្ចាយន​និទ្ទេស​ទី ២ (​បែប​វេយ្យាករណ៍​សម្រាប់​រៀន​ភា​សា​បាលី​) : មូលនាម​, មេសូត្រ​នាម​, រៀន​បំបែក​វិធី​នាម ។

នាក់ (​សំខ្យានុគ្រោះ​) ពាក្យ​សម្រាប់​ប្រើ​ដាក់​ខាងចុង​សំខ្យា ដើម្បី​ឲ្យ​ដឹង​ចំនួន​មនុស្ស : ប្រុស​មួយ នាក់​, ស្រី​ពីរ​នាក់​, ក្នុងផ្ទះ​នេះ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ?

អ្នក ( បុ​. ស​. ) (​ពាក្យ​ខ្មែរ​បុរាណ​ព្រេងព្រឹទ្ធ​សព្វថ្ងៃនេះ​ប្រើ​ជា​អញ្ញត្រសព្ទ​) ពាក្យ​ប្រើ​ជា​ជំនួស ឈ្មោះ​បុគ្គល​ដែល​ត្រូវ​និយាយ​ទៅរក​ក្នុង​ទី​ចំពោះមុខ សម្រាប់​ប្រជាពលរដ្ឋ​ហៅ​គ្នា​ដោយ សេចក្ដី​គួរសម មិន​ចេញ​ឈ្មោះ​បុគ្គល​នោះ (​ប្រើ​បាន​ទាំង​បុរស​ទាំង​ស្ត្រី​) : អ្នក​អញ្ជើញ​ទៅណា ? អញ្ជើញ​អ្នក​ចូល​អង្គុយលេង​សិន ! អ្នកស្រី​សុខ​សប្បាយ​ទេ​ឬ ? ។ សាធារណជន​ហៅ​បងថ្លៃ ក៏​ប្រើពាក្យ អ្នក ដែរ ។ ប្រើ​ជា​ពាក្យ​នាំមុខ​ឈ្មោះ​បុគ្គល​ក៏បាន : អ្នកទេព​, អ្នកនន្ទ​, អ្នកចន្ទ​, អ្នកសុខ ។ ទំនៀម​សាធារណជន​ខ្មែរ​ក្នុងសម័យ​ពី​ដើម មុន​សម័យ​បច្ចុប្បន្ននេះ​,​បើ​បុរស​ណា បាន​បួស​ជា​ភិក្ខុ​ហើយ​សឹក​មក ត្រូវ​ហៅ អ្នក (​អ្នក​សោម​, អ្នក​សម​) ។​

បទដ្ឋាន ( ន​. ) ទីតាំង​, ហេតុ​ជាទី​តម្កល់​, ជើងទ្រ​ផ្ទាល់​; អាសន្នហេតុ គឺ​ហេតុ​ជិត​កៀក​ផ្ទាល់ : សីល​មាន​ហិរិ​និង​ឱត្តប្បៈ​ជា​បទដ្ឋាន ឬថា ហិរិ និង ឱត្តប្បៈ ជា​បទដ្ឋាន​របស់​សីល ។

បណ្ណាល័យ ( ន​. ) ផ្ទះ​ឬ​ទីកន្លែង​សម្រាប់​តម្កល់ទុក​នូវ​សៀវភៅ​, គម្ពីរ​, ក្បួនច្បាប់​ផ្សេងៗ : ខ្ចី​សៀវភៅ​ពី​បណ្ណាល័យ​, គប្បី​យក​សៀវភៅ​ដែល​ខ្ចី​ទៅជូន​បណ្ណ​ល័យ​វិញ​តាម​កំណត់​ច្បាប់ ។

បណ្ណាគារ ( ន​. ) (​ប​ណ៌ា​គារ​) ផ្ទះ​ជាវ​សៀវភៅ​, សាស្ត្រា​, ក្បួន​, ច្បាប់ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Only Barcelona won all 5 matches in the Champions League group. She will face Juventus in the last round
Chelsea secured 1st place in group E. Lampard led the club to the play-offs for the 2nd time in a row
Manchester United, PSG and RB each have 9 points in group H before the last round of the Champions League
Berg reached the Champions League group at 34 - probably the last one in his life. And I chewed out that very victory for Krasnodar
Ronaldo scored the 750th goal of his career. 450 of them are for real
Chiesa scored for the first time for Juventus-Dynamo Kyiv
Griezmann scored for the first time in 3 consecutive games for Barca. He has 5 goals in his last 7 matches for the club