Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃកំពុងជួយមន្ទីរពេទ្យបង្អែកប៉ោយប៉ែត

Views: 5

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ កាលពីរសៀលថ្ងៃទី២២ខែមីនាឆ្នាំ២០២៣ អគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដែលជាជំនួយឥតសំណងរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ( Thailand International Cooperation Agency ) បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រោមកិច្ចសហប្រតិបត្តិការរវាងមន្ទីរសុខាភិបាលខេត្តស្រះកែវ និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ សមិទ្ធផលនេះក៏បានលេចរូបរាងឡើងបន្ថែមលើកិច្ចសហការដែលមានស្រាប់ដូចជា ការប្រយុទ្ធបង្ការជម្ងឺឆ្លងតាមបណ្តោយព្រំដែន,ការជួយបណ្តុះបណ្តាលជំនាញបុគ្គលិកសុខាភិបាល,ការធ្វើទស្សនកិច្ច ប្រជុំផ្សេងៗដើម្បីផ្លាស់ប្តូរបទពិសោធន៍,ការសម្របសម្រួលប្រព័ន្ធបញ្ជូនជម្ងឺឆ្លងកាត់ព្រំដែន។

លោកបានបន្តថា ក្រៅពីអគារ ខាងភាគីថៃក៏បានជួយផ្តល់នូវសម្ភារ:បរិធានមួយចំនួនទៀតរួមមាន ឧបករណ៍ជំនួយផ្លូវដង្ហើម ឧបករណ៍តាមដានសញ្ញាជីវិត ម៉ាស៊ីនវាស់ចង្វាក់បេះដូង ECG. ការផ្តល់នូវម៉ាស៊ីនPCR. សម្រាប់វិភាគរកវីរុសកូវីដ១៩ និងប្រតិករ ការផ្តល់រថយន្តគិលានសង្គ្រោះ១គ្រឿង ដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតនិងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ផងដែរ។

សូមរំលឹកថា អគារសង្រ្គោះបន្ទាន់នេះ បានបើកការដ្ឋានសាងសង់កាលពីរសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២២ ក្រោមជំនួយឥតសំណងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ ដោយពិធីនេះមានការចូលរួម ដោយ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី អ៊ូរារ៉ាត់ ចារ៉ើនតូ( Ureerat Chareontoh ) អគ្គនាយិកាទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ លោក បរិនបញ្ញា ពោធិសាត់ អភិបាលខេត្តស្រះកែវ លោកខនគ្រីត លីសុមុត ប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងសុខាភិបាល សាធារណ:ថៃ លោកប្រាប៉ាត ភូកឌួង( Prapart Phookduang ) នាយកមន្ទីរសុខាភិបាលសាធារណ:ខេត្តស្រះកែវ និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត ៕/R

Post navigation