Cambodia

ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​បាន​ចូលរួម​បង្កើន​ភាព​ទាក់ទាញ​មួយកម្រិត​ទៀត​ដល់​គោលដៅ​ទេសចរណ៍​

ចែករម្លែក

ដោយ​: មូល​សម្បត្តិ​/​ភ្នំពេញ​: រដ្ឋបាលខេត្ត​ព្រៃវែង​បាន​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ប្រែក្លាយ​ទីក្រុង​ព្រៃវែង​ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី ដើម្បី​ជា​គំរូ​និង​បង្កើន​ភាព​ទាក់ទាញ​ដល់​គោលដៅ​ទេសចរណ៍​នានា នៅក្នុង​ខេត្ត​តាមរយៈ​ការអប់រំ​និង​ផ្សព្វផ្សាយ​នៅក្នុង​សិក្ខាសាលា និង​ពិធី​ចែក​ពាន “​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​ដំណាក់កាល​កូ​វីដ​-១៩” ក្រោម​អធិបតីភាព​លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​លោក ឌុ​ច គ​ន្ធា អភិបាលរង​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ កន្លងទៅនេះ​។​នេះ​បើតាម​ការ​អោយដឹងពី​មន្ត្រី​ទេសចរណ៍​កាលពី​ថ្ងៃទី​២៦​ខែតុលា​នេះ​។​

​សិក្ខាសាលា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​សាលាក្រុង សាលាសង្កាត់ បងប្អូន​ជា​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​នៅក្នុង​ក្រុង​ព្រៃវែង និង​ផ្នែក​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដែល​សុទ្ធតែជា​កម្លាំង​ស្នូល​ក្នុងការ​រួមគ្នា សម្រេច​ឲ្យ​បាន​ទីក្រុង​ព្រៃវែង​ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​។​

​លោក​ហោ សារុន រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា ការ​ប្រែក្លាយ​ទីក្រុង​ព្រៃ​វែ ង​ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​គឺជា​ការងារ មួយ​ដែល​យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា​អនុវត្ត ស្របតាម​គោលការណ៍ ច្បាប់​ជាពិសេស​មិន​ឲ្យ​មាន​អ្នក​ជក់បារី ឬ​អ្នកប្រើប្រាស់​ថ្នាំជក់​នៅ​ទីកន្លែង​ហាមឃាត់​នានា​។ នៅពេល​យើងទាំងអស់គ្នា​ចូលរួម​ប្រែក្លាយ​ទីក្រុង​ព្រៃវែង​ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​មានន័យថា យើង​បាន​ចូលរួម​លើកស្ទួយ​មុខមាត់​ទីក្រុង​របស់​យើង បង្កើន​ភាព​ទាក់ទាញ​ដល់ទី​ក្រុង​របស់​យើង ក៏ដូចជា​ជួយ​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​កាត់បន្ថយ​ផលប៉ះពាល់​សុខភាព សេដ្ឋកិច្ចសង្គម និង​បរិស្ថាន​។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​អំពី​ច្បាប់ ស្តីពី ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​ច្បាប់ និង​សេចក្តីណែនាំ​របស់​ក្រសួងទេសចរណ៍​ស្តីពី បរិស្ថាន​គ្មាន​ផ្សែង​បារី​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រៅពីនេះ ក៏មាន​ការចែក​ពាន និង​បណ្ណ​សរសើរ​ជូន​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​មួយចំនួន ដើម្បី​ជាការ​លើកទឹកចិត្ត​ក្នុងការ​អនុវត្ត​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​បានល្អ ដែល​ក្រុមការងារ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ បាន​ចុះ​វាយតម្លៃ​កាលពី​ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក ហោ សារុន បាន​បញ្ជាក់ថា ការជ្រើសរើស​វាយតម្លៃ​ផ្តល់ជូន​សណ្ឋាគារ​/​ភោជនីយដ្ឋាន​ឆ្នើម​ដែល​ទទួលពាន​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​គឺ​ផ្អែកទៅលើ​ពិន្ទុ​នៃ​កម្រង​សំណួរ​ដែល​បាន​រៀបចំឡើង ដោយមាន​សូចនាករ លក្ខណៈ វិនិច្ឆ័យ​ត្រឹមត្រូវ យោង ទៅតាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ក្រោម ច្បាប់ រួមមាន អនុ​ក្រឹ ត្យ ប្រកាស សារាចរ សេចក្តីណែនាំ​….​។​ល​។ ចំណុច​សំខាន់ៗ​ដែល មូលដ្ឋាន អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ត្រូវប្រកាន់យក​មានដូចជា​៖ ត្រូវ​បិទ​ផ្សាយ​ឬ​ដាក់​បម្រាម​ហាម​ជក់​នៅតាម​ផ្លូវ​ចូល និង កន្លែង សមស្រប​ដែល​អាច​មើលឃើញ​ច្បាស់ មិនត្រូវ​ដាក់តាំង​ឬ​បង្ហាញ​ប្រដាប់ គោះ​បារី ត្រូវ​បង្គាប់ មិន ឲ្យ អ្នក​ជក់ ឬ​ប​ង្ហុ យ​ផ្សែង​ផលិតផល​ថ្នាំជក់​ក្នុង​កន្លែង​ហាមឃាត់ មិនត្រូវ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ក្នុង បរិវេណ មូលដ្ឋាន​របស់ខ្លួន​ទោះ​ក្នុង​ទម្រង់​ណាក៏ដោយ អាចដាក់​តាំង​បង្ហាញ​កញ្ចប់​ផលិតផល​ថ្នាំជក់ ធម្ម តា បានតែ មួយ កញ្ចប់​ក្នុង​មួយ​ម៉ាក ត្រូវ​ដាក់តាំង​បង្ហាញ​ឬ​លក់​តែ​ផលិតផល​ថ្នាំជក់​ណា​ដែលមាន​សារ ព្រមាន សុខភាព ជា រូបភាព និង​ជា​ភាសា​ខ្មែរ​ទំហំ​៥៥%​បោះពុម្ព​លើ​ផ្នែក​ខាងលើ​ផ្ទៃ​សំខាន់​ទាំងពីរ​នៃ​កញ្ចប់ ផលិតផល ថ្នាំជក់​។

​លោក​រដ្ឋលេខាធិការ​រូបនេះ ក៏បាន​លើកឡើង​បន្ថែមទៀតថា ការជក់បារី​បណ្តាលឱ្យ​ខូច​សួត និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ ហើយ​ងាយស្រួល​ក្នុងការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះថា​ការយក​ដៃ​មិន​ស្អាត​ទៅ​ប៉ះ​មាត់​ពេល​ជក់បារី​អាចធ្វើឱ្យ​អ្នក​ជក់​ឆ្លង​មេរោគ​បាន​យ៉ាង​ងាយស្រួល​ផងដែរ​។​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ កន្លងទៅនេះ ក៏មាន​កិច្ចប្រជុំ​ពិភាក្សា​មួយ​រវាង​ក្រសួងទេសចរណ៍ និង​រដ្ឋបាលខេត្ត​ព្រៃវែង​ដែល​បាន​ឯកភាព​លើ​គំនិត​ផ្តួចផ្តើម​ក្នុងការ​ប្រែក្លាយ​ទីក្រុង​ព្រៃវែង ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នៅ​ចុងឆ្នាំ​២០២១​។ ការចែក​ពាន​និង​បណ្ណ​សរសើរ និង​សិក្ខាសាលា​ថ្ងៃនេះ​គឺជា​សកម្មភាព​គាំទ្រ​មួយ ដើម្បី​ជំរុញ​ឲ្យ​ទីក្រុង​ព្រៃវែង​ក្លាយជា​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ចូលរួមចំណែក​លើកកម្ពស់​សុខមាលភាព​សហគម​ន៍ ដែល​ពិភពលោក​ទាំងមូល​បាននិងកំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Fati became socio of Barca, but will not be able to vote in the next election
Jose Mourinho: some Tottenham players coming to visit LASK, Ludogorets, think they don't belong there
Pioli on 4:2 with Celtic: Milan did not lose their head at 0:2 and continued to play as a team
Messi will be at PSG next year. RMC Sport journalist on Barca forward
Suarez passed a negative test for coronavirus and will return to the General group of Atletico tomorrow
Chelsea are ready to sell Ruediger and Tomori in the winter. The German was Interested in Barcelona
Çalhanoğlu for 7 years has scored 18 goals from free-kicks. Only Messi (36) has more players in the top 5 European leagues