Cambodia

ទីក្រុង​មួយ​របស់​ឥណ្ឌូនេស៊ី​យក​ឡានក្រុង​ដឹក​វ៉ាក់សាំង​កូវី​ដ​ទៅ​ចាក់​ដល់​ប្រជាជន​តាម​ផ្ទះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ទីក្រុង​ឥណ្ឌូនេស៊ី​មួយ​កំពុង​នាំយក​វ៉ាក់សាំង​កូវី​ដ​១៩​ទៅកាន់​ប្រជាជន​របស់​ខ្លួន​ជាមួយ​កង​រថយន្ដក្រុង​វ៉ាក់សាំង​ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​​យ៉ាងខ្លាំង​បន្ទាប់ពី​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់​មួយ​។​

​អាជ្ញាធរ​នៅ​ទីក្រុង​ប៉េ​កាន់​បា​រូ​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​បាន​បង្កើន​ចំនួន​ឡានក្រុង​ទ្វេដង​នៅក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​រហូត​ដល់​ចំនួន ១០ គ្រឿង​ចាប់​តាំងពី​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី ១ ខែមិថុនា បន្ទាប់ពី​មាន​ការឆ្លើយតប​ប្រកប​ដោយ​ការពេញចិត្ត​ពី​សំណាក់​សាធារណជន​ដែល​សប្បាយចិត្ត​នឹង​ភាពងាយស្រួល​បែបនេះ​។​

​ឥណ្ឌូណេស៊ី ជា​ប្រជុំ​កោះ​ដ៏​ធំ​ល្វឹងល្វើយ​ដែល​មាន​ប្រជាជន​ចំនួន ២៧០ លាន​នាក់ កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការកើនឡើង​ករណី​ឆ្លង​វីរុស​កូរ៉ូណា​បន្ទាប់ពី​ពិធី​បុណ្យហារី​រ៉ា​យ៉ា​អៃ​ឌី​ល​ហ្វីល​ទ្រី​កាលពី​ខែ​មុន​​ដែល​មាន​មនុស្ស​រាប់លាន​នាក់​ធ្វើ​ដំណើរ​ទៅលេង​គ្រួសារ​និង​មិត្តភក្តិ​។​

​លោក​ដេវីដ ក៏​ដូច​ជាតិ​ឥណ្ឌូនេស៊ី​ច្រើន​នាក់​ទៀត បាន​និយាយថា “​ខ្ញុំ​សង្ឃឹម​ថា​កម្មវិធី​នេះ​នឹង​បន្ត​រហូត​ទាល់​ប្រជាជន​ទាំងអស់​នៅក្នុង​ទីក្រុង​នេះ​ចាក់​វ៉ាក់សាំង​ពេញលេញ​។​វា​កាន់តែ​កៀក​និង​ងាយ​​ស្រួល​ជាង​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​”​។​

​រដ្ឋបាល​ក្រុង​ប៉េ​កាន់​បា​រូ ជាទី​រួម​ខេត្ត​រី​អាវ និយាយថា រថយន្តក្រុង​ទាំងនេះ​ប្រើប្រាស់​វ៉ាក់សាំង Sinovac របស់​ចិន​ចំនួន ១២.០០០ ដូស ហើយ​កំពុង​ចាក់​ឱ្យ​ប្រជាជន​បាន ១.០០០ នាក់​ក្នុង​មួយថ្ងៃ​។ អាជ្ញាធរ​និយាយថា ពួកគេ​មាន​គម្រោង​បង្កើន​ចំនួន​ឡាន​ក្រុង ប៉ុន្តែ​មិន​និយាយ​ថា​បង្កើន​ប៉ុន្មាន​គ្រឿង​នោះ​ទេ​៕

​រដ្ឋបាល​ក្រុង​ប៉េ​កាន់​បា​រូ​បាន​បង្កើន​ចំនួន​រថយន្តក្រុង​វ៉ាក់សាំង​រហូត ១០ គ្រឿង​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​ដល់ផ្ទះ​ប្រជាជន​

Football news:

Bayern gave Zirkzee on loan to Anderlecht
Bayern's match in the German Cup was postponed due to quarantine in Bremer
Shakhtar coach De Derbi on 2:1 with Genk: If we want to go further, we must play powerfully for the entire 90 minutes
Lewandowski admits that he will leave Bayern in a year. The striker has a contract until 2023
Kochenkov on moving to Arsenal: Shamov, Levashov are excellent goalkeepers, we will compete
Neville about Kane: He seems to be very annoyed, but this is not an excuse. It is impossible to justify a player missing training
Kovac about hooting at Tchuameni: We are devastated that this is still happening in the XXI century. We won the match against racism