Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទីក្រុង​ប៉េកាំង​នឹង​អនុញ្ញាត​ឱ្យ​អ្នកជំងឺ​មាន​ហានិភ័យ​ទាប​មួយចំនួន​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ ខណៈ​ចំនួន​ករណី​កូវី​ដ​១៩ កើនឡើង​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ទីក្រុង​ប៉េកាំង​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ឆ្លងកូវី​ដ​១៩​មួយចំនួន​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​ដោយ​ចាប់ផ្តើម​ជាមួយ​អ្នកស្រុក​នៃ​សង្កាត់​ដែល​មាន​ប្រជាជន​ច្រើន​​បំផុត​របស់​ខ្លួន​។​

​វា​គឺជា​ការផ្លាស់ប្តូរ​ដ៏​សំខាន់ ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​សម្ពាធ​ដែល​ពួក​មន្ត្រី​ទទួលរង​ពី​ការផ្ទុះ​ករណី​ឆ្លង​បំបែក​ឯតទគ្គ​កម្ម​និង​ការប្រឆាំង​សាធារណៈ​ចំពោះ​គោលនយោបាយ​កូវី​ដ​សូន្យ​។​

​មនុស្ស​ដែល​ដឹង​ពី​គម្រោង​នេះ​បាន​និយាយថា អ្នកជំងឺ​ដែល​មាន​ហានិភ័យ​ទាប​អាច​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​រយៈពេល​មួយ​សប្តាហ៍ ប្រសិន​បើ​ពួកគេ​ជ្រើសរើស​ធ្វើ​ដូច្នេះ​ដោយ​បន្ទន់​គោលនយោបាយ​ទូទាំង​​ប្រទេស ដែល​បាន​ឃើញ​អ្នក​គ្រប់​គ្នា​ដែល​កើតកូ​វីដ ត្រូវបាន​បញ្ជូន​ទៅ​កន្លែង​ដាច់​ដោយឡែក​របស់​រដ្ឋាភិបាល​ដោយ​មិន​គិត​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ ដើម្បី​បញ្ឈប់​ខ្សែសង្វាក់​នៃ​ការ​ចម្លងរោគ​។​

​ការផ្លាស់ប្តូរ​នេះ​បានចាប់ផ្តើម​រួចហើយ​នៅក្នុង​សង្កាត់​ចាវ​យ៉ាង (Chaoyang) នៃ​ទីក្រុង​ប៉េកាំង ជា​កន្លែង​សម្រាប់​ប្រជាជន​ប្រមាណ ៣,៥ លាន​នាក់ ព្រមទាំង​ស្ថានទូត​បរទេស​និង​ការិយាល័យ​​ក្រុមហ៊ុន​នានា​ផងដែរ​។​

​មនុស្ស​ដឹង​រឿង​នេះ​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះថា ចំណាត់ការ​នេះ​នឹង​ដើរតួ​ជា​គំរូ​សម្រាប់​សង្កាត់​ផ្សេង​ទៀត​អនុវត្តតាម​។​

​យោងតាម​មនុស្ស​ទាំងនោះ​បាន​ឱ្យដឹង​ថា ធនធាន​តានតឹង​និង​តម្រូវការ​ទប់ស្កាត់​ចលាចល​សង្គម​គឺ​ស្ថិត​នៅ​ពីក្រោយ​ការផ្លាស់ប្តូរ​នេះ​។​

​សំ​រាប់​ថ្ងៃ​ពុធ​ទី​៣០​វិច្ឆិកា ចិន​បាន​រាយការណ៍​ករណី​កូវី​ដ​ថ្មី ៣៦.០៦១ នាក់​នៅ​ទូទាំង​ប្រទេស ក្នុងនោះ ៤.១៥០ នាក់​មិន​មាន​រោគសញ្ញា និង ៣១.៩១១ លេច​រោគសញ្ញា​៕

ចំនួន​ករណី​កូ​វីដ​នៅតែ​បន្ត​កើនឡើង​នៅ​ទូទាំង​ប្រទេស​ចិន​

Post navigation