Cambodia

​ទីក្រុង​សៀមរាប ជាប់​ចំណាត់ថ្នាក់ ជា​ក្រុង​វប្បធម៌​អាស៊ាន សំរាប់​ឆ្នាំ ២០២១-២០២២

ចែករម្លែក

​ដោយៈ មូល​សម្បត្តិ / ភ្នំពេញៈ អបអរសាទរ ទីក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​ជា ទីក្រុង​វប្បធម៌​អាស៊ាន ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​។ ការជ្រើសរើស​ទីក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន សម្រាប់​ឆ្នាំ ២០២១-២០២២ គឺ​ដោយសារ​ទីក្រុង សៀមរាប គឺជា​អតីត​រាជធានី នៃ​ចក្រភព​ខ្មែរ សម្បូរ​ទៅដោយ​មរតក​វប្បធម៌ ទាំង​រូបី និង​អរូបី និង​ជា​គោលដៅ ទេសចរណ៍វប្បធម៌ ធម្មជាតិ​ដ៏​ល្បីល្បាញ ពាសពេញ​ពិភពលោក របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ ក្នុង​វេ​ប​សាយ​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ នេះ​។​

​សូមបញ្ជាក់​ជូន​ថា ចាប់ពី​ឆ្នាំ​២០០៨ មក នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ បាន​ឯកភាពគ្នា ឲ្យ​ប្រទេស​នីមួយៗ ដែលជា​ប្រធាន​ប្តូរ​វេន ដឹកនាំ​កិច្ចប្រជុំ ជ្រើសរើស​ទីក្រុង​មួយ របស់ខ្លួន ដើម្បី​ស្នើ​ដាក់ ជាទី​ក្រុង​វប្បធម៌​អាស៊ាន​។ ការកំណត់​ទីក្រុង​វប្បធម៌​អាស៊ាន គឺធ្វើឡើង​ដើម្បី​បង្ហាញ ពី​អត្តសញ្ញាណ​អាស៊ាន និង​ភាព​ផ្សេងគ្នា នៃ​វប្បធម៌​របស់​ប្រទេស​នីមួយៗ ដែលជា​សមាជិក​អាស៊ាន​។ ការជ្រើសរើស​នេះ មាន​សុពលភាព​រយៈពេល ២ ឆ្នាំ ។​

​ទីក្រុង​វប្បធម៌​អាស៊ាន ដែល​បានជ្រើសរើស កន្លងមក រួមមានៈ ១. ទីក្រុង Cebu នៃ​ប្រទេស​ហ្វីលីពីន ចាប់ពី​ឆ្នាំ ២០១០ -២០១១ ។ ២. ទីក្រុង Singapore នៃ​ប្រទេស សឹង្ហ​បុរី ចាប់ពី​ឆ្នាំ ២០១២-២០១៣​។ ៣. ទីក្រុង Hue នៃ​ប្រទេស​វៀតណាម ចាប់ពី​ឆ្នាំ ២០១៤-២០១៥ ។ ៤. ទីក្រុង Bandar Seri Begawan នៃ​ប្រទេស​ប្រ៊ុយណេ ចាប់​ឆ្នាំ ២០១៦-២០១៧ និង​៥. ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ ២០១៨-២០២០ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Liverpool and Porto broke into the Champions League play-offs - there are already 8 teams. Which ones? And who is about to be added to them?
Now Liverpool are also without Alisson. The group was won by his 22-year-old substitute with 0 minutes in the Premier League and the Champions League
Diego Simeone: In three games where there were draws, we deserved more
Conte on victory over Gladbach: We beat the group leader and are still alive
Klopp on the victory over Ajax: One of the most important matches of the Champions League in my time at Liverpool
Llorente on the draw with Bayern: we Feel anger and rage. A last-minute penalty leaves a bad taste
Jordan Henderson: aware of Liverpool's injury problems, but there is a sense of unity in the dressing room