Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទីបំផុត ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅយប់ថ្ងៃទី៣១ មីនា ក្រុមបាល់ទះជម្រើស ជាតិកម្ពុជា បានយកឈ្នះក្រុមម៉ាឡេស៊ី B នៃព្រឹត្តិការណ៍ Tri-Nation Volleyball Cup 2023 ក្នុងលទ្ធផល ៣សិតទល់០។

ជ័យជំនះនេះ បានធ្វើឲ្យក្រុមកម្ពុជា នឹងជួបជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី A ម្ដងទៀត នាយប់ថ្ងៃទី១ មេសានេះ ដើម្បីដណ្ដើមឋានៈ ជាក្រុមជើងឯក នៃព្រឹត្តិការណ៍ Tri-Nation Volleyball Cup 2023 នេះ។

ការប្រកួតយប់មិញនេះ ដែលក្រុមកម្ពុជា ឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី B ក្នុងលទ្ធផល ៣សិតទល់០នោះ ក្នុងពិន្ទុសិតទី១គឺ ២៥ទល់១៦ សិតទី២ លទ្ធផល២៥ទល់២១ និងសិតទី៣ ក្នុងពិន្ទុ ២៥ទល់១៧។

សូមបញ្ជាក់ថា មុននឹងឈានមកដល់វគ្គនេះ ក្រុមជម្រើសជាតិកម្ពុជា បានយក ឈ្នះក្រុមសិង្ហបុរី លទ្ធផល ៣-១សិត នៃលំដាប់ពិន្ទុ (២៥ – ២០ , ២៥ – ១៩ , ២២ – ២៥, ២៥ – ១២) ខណៈការប្រកួតទី១ របស់ក្រុមកម្ពុជា បានចាញ់ក្រុមម៉ាឡេស៊ី (Team A) លទ្ធផល ៣-០ សិត ។

សម្រាប់យប់ថ្ងៃទី១ មេសានេះ ក្រុមកម្ពុជា នឹងជួបជាមួយក្រុមម៉ាឡេស៊ី A ម្ដងទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ សង្ឃឹមថា ក្រុមកម្ពុជា នឹងធ្វើបានល្អ ជាងជំនួបលើក មុន ជាមួយក្រុមខ្លាំងមួយនេះ។

តាមការឲ្យដឹងពីលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ កម្ពុជាថាៈ ការប្រកួតពានរង្វាន់មិត្ដភាពអន្ដរជាតិនេះ គឺដើម្បីវាស់ស្ទង់ និងពង្រឹង សមត្ថភាពក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ ដែលការប្រកួតនេះ មាន ៣ ប្រទេស ចូលរួម ដោយមានម្ចាស់ ផ្ទះម៉ាឡេស៊ី ២ ក្រុម (ក្រុមធំ និងយុវជន) សិង្ហបុរី ១ក្រុម និងកម្ពុជា ១ក្រុម។

ជំនួបពានរង្វាន់ Tri-Nation Cup នេះ ទាំងសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា គឺសុទ្ធតែពង្រឹងសមត្ថភាពរៀងៗខ្លួន ជាក់ស្ដែង បន្ទាប់ពីស៊ីហ្គេម នៅវៀតណាម ខ្ញុំគិតថា បណ្ដាប្រទេសក្នុងតំបន់របស់យើង គឺពង្រឹងរៀងៗខ្លួន ទាំងកីឡាករ និងគ្រូបង្វឹកជាដើម។ ដូច្នេះការប្រជែងស៊ីហ្គេម ឆ្នាំ២០២៣ នេះ មិនមែនជាការ ងារស្រួលទេ ក្នុងការប្រកួតប្រជែង ដណ្ដើមមេដាយមាស, អ៊ីចឹងយើងក៏ចង់បាន គេក៏ចង់បាន។ ដូច្នេះដើម្បីឈានដល់មហិច្ឆតា យើងដាក់គោលដៅរួមគ្នានោះ ទាល់តែយើងខ្លួនឯង ពិសេសកីឡាករ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដាក់ចិត្តដាក់កាយ យកបេះដូង មកហ្វឹកហាត់ ដើម្បីស្វែងរកមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះ។

ក្រោយត្រឡប់ពីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ ខាងលើ ក្រុមបាល់ទះ ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិ ក្នុងស្រុក ២ ប្រកួតទៀត ដោយគ្រោងជួបក្រុមលំដាប់លេខ១ មកពីខេត្តសាន់តូវ ប្រទេសចិន នាថ្ងៃទី០៥ និងថ្ងៃទី០៧ ខែមេសា ខាងមុខ ដែលជាការប្រកួតត្រៀមចុងក្រោយ មុន ស៊ីហ្គេម ឆ្នាំ២០២៣ មកដល់៕ V / N

Post navigation