Cambodia

ទីបំផុត! សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19​ កើនលើស ៧លាននាក់

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើន លើស ៧លាននាក់ហើយ ដែលស្មើនឹងជាង២០ភាគរយនៃអត្រាឆ្លងសរុបនៅលើពិភពលោក ខណៈរដ្ឋក្នុងតំបន់ Midwest មានការកើនឡើងនូវករណីឆ្លងយ៉ាងគំហុក នៅក្នុងខែកញ្ញានេះ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋក្នុងតំបន់ Midwest ទាំងអស់ លើកលែងតែរដ្ឋ Ohio បានរាយការណ៍ពីការកើនឡើងនៃករណីឆ្លង COVID-19 ថ្មីៗជាច្រើនករណី បើប្រៀបធៀបទៅនឹងកាលពី ៤សប្តាហ៍មុន។ ក្នុងនោះដូចជារដ្ឋ South Dakota បានកត់ត្រានូវករណីឆ្លងថ្មីៗចំនួន ៨,១២៩ករណីក្នុងមួយថ្ងៃ ដែលជាអត្រាកើនឡើងរហូតដល់១៦៦ភាគរយ ឯណោះ ខណៈរដ្ឋ North Dakota ក៏បានកត់ត្រានូវការកើនឡើងទ្វេដងពី ៤,២៤៣ករណី ដល់ ៨,៧៥២ករណីផងដែរ បើប្រៀបធៀបទៅនឹងខែសីហាកន្លងទៅនេះ។

ការកើនឡើងនៃករណីឆ្លងនៅក្នុងរដ្ឋទាំងពីរនេះ មានជាប់ពាក់ព័ន្ធទៅនឹងការប្រមូលផ្ដុំជួបជុំជិះម៉ូតូប្រចាំឆ្នាំនៅទីក្រុង Sturgis នៃរដ្ឋ South Dakota ដែលជារៀងរាល់ឆ្នាំ បានទាក់ទាញភ្ញៀវទេសចរ ចូលរួមរាប់រយរាប់ពាន់នាក់។

គួរបញ្ជាក់ថា អ្នកជំនាញផ្នែកសុខភាពរបស់សហរដ្ឋអាមេរិក បានជឿជាក់ថា ការកើនឡើងនៃករណីឆ្លង COVID-19 ខាងលើនេះ គឺដោយសារតែការបើកសាលារៀន និងសាកលវិទ្យាល័យ ក៏ដូចជាពិធីជប់លៀងនានា នៅក្នុងឱកាសវិស្សមកាលទិវាពលកម្មនាពេលថ្មីៗនេះ។ រហូតមកទល់ពេលនេះ ករណីឆ្លង COVID-19 សរុបនៅទូទាំង សហរដ្ឋអាមេរិកបានកើនដល់ ៧,១៨៥,៤៧១ករណី ក្នុងនោះមានអ្នកស្លាប់ ២០៧,៥៣៨នាក់ និងជាសះស្បើយ ៤,៤៣៧,៥៧៥នាក់៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi