Cambodia

ទីបំផុតតុលាការកំពូល សម្រេចចេញដីកាដោះលែងអតីតឧកញ៉ា ហូ ចំរើន បន្ទាប់ពីសាលាដំបូង និងឧទ្ធរណ៍ បានបដិសេធសំណើ

ទីបំផុតតុលាការកំពូល សម្រេចចេញដីកាដោះលែងអតីតឧកញ៉ា ហូ ចំរើន បន្ទាប់ពីសាលាដំបូង និងឧទ្ធរណ៍ បានបដិសេធសំណើ

(ភ្នំពេញ)៖ ទីបំផុតលោកចៅក្រមជំនុំជម្រះនៃសាលាកំពូល បានចេញដីការបង្គាប់ឲ្យអ្នកគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ(PJ) ដោះលែងទណ្ឌិត អតីតឧកញ៉ា ហូ ចំរើន ដែលមានរឿងអាស្រូវនិងរងបណ្តឹងជាច្រើនករណី ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ក្រុមហ៊ុនចិនរាប់លានដុល្លារ ឲ្យមានសេរីភាពឡើងវិញហើយ កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមមន្ត្រីតុលាការកំពូលប្រាប់ និងដីកាបង្គាប់អោយដោះលែងរបស់តុលាការកំពូល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

មន្ត្រីតុលាការកំពូលដដែល បានបញ្ជាក់ថា ចំពោះសំណុំរឿងហឹង្សារបាញ់បោះសេរីនៅក្នុងគេហដ្ឋានក្នុងសង្កាត់ព្រៃសរ ទណ្ឌិត ហូ ចំរើន បានអនុវត្តន៍ទោសចំនួន១៨ខែបានរួចរាល់ហើយ។ ប៉ុន្តែចំពោះសំណុំរឿង ឆបោកប្រាក់ក្រុមហ៊ុនបរទេសរាប់លានដុល្លារ គឺតុលាការកំពុងបន្តនីតិវីធី។

ពោលគឺជនត្រូវចោទឈ្មោះ ហូ ចំរើន បានសុំនៅក្រៅឃុំ ប៉ុន្តែតុលាការក្រុងភ្នំេពញ និងសាលាឧទ្ធរណ៍បានបដិសេធចំពោះសំណើរនេះ។ លុះដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ទើបតុលាការកំពូល សម្រេចដោះលែងឧកញ៉ា ហូ ចំរើន តែម្តង។

អតីតឧកញ៉ា ហូ ចំរើន ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ក្នុងសំណុំរឿងគំរាមបាញ់សម្លាប់ប្រពន្ធ នៅក្នុងភូមិគ្រឹះរបស់ខ្លួន ស្ថិតក្នុងខណ្ឌដង្កោ កាលពីខែមេសា ឆ្នាំ២០១៨ ។

សូមជំរាបថា ដើមបណ្តឹងជាអ្នកវិនិយោគជនជាតិចិនចំនួន២នាក់ និងជនជាតិកូរ៉េម្នាក់ បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកៗពីគ្នា ទៅតុលាការ ដែលមានកម្មវត្ថុប្តឹងអតីតឧកញ៉ា ហូ ចំរើន ពីបទស៊ីដាច់លុយជាង២០០លានដុល្លារអាមេរិក តាមរូបភាពអភិវឌ្ឍន៍មន្ទីរពេទ្យទំនើប នៅទីក្រុងតាខ្មៅ និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត។

លោក ហូ ចំរើន អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធា ក្រសួងការពារជាតិ ថ្នាក់ឧត្តមសេនីយ៍ឯក ត្រូវបានព្រះមហាក្សត្រ តែងតាំងជាឧកញ៉ា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ និងមានមុខងារជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូល។ ប៉ុន្តែក្រោយពេលជាប់ឃុំ នៅពន្ធនាគារ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងទាំងអស់ រាប់ទាំងមុខងារជាឧកញ៉ាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Football news:

Diogo DotA: Ronaldo was my hero. For children from Portugal, he was always an example
Koeman will not be punished for speaking about VAR after the match with Real Madrid. He said that the system works against Barca
Some players of the Real Madrid Foundation believe that a change of coach will benefit the team (COPE)
Kane on BLM: We have to get down on one knee. Education is the main thing we can do
Rennes - French Krasnodar. The owner (8 times richer than Galitsky) invested in his hometown and after a transfer failure created a successful Academy
The DFB wants Klopp to be Germany's coach at Euro 2024. Lev will stay at the world Cup if he reaches the semi-finals of Euro 2020
Alaba wants to earn 15 million euros a year. Juventus, PSG and Chelsea are Interested in him