Cambodia

ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ត្រៀម​ផ្សាយ​ផ្ទាល់​នា​ព្រឹក ថ្ងៃស្អែក​តទៅ​

​ដោយ​: ពៅ​និមល​/​ភ្នំពេញៈ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ព្រឹក ថ្ងៃស្អែក​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ៨​កន្លះ​តទៅ​នឹងធ្វើ​ការផ្សាយ​ផ្ទាល់ តាមរយៈ​ហ្វេ​ស​ប៊ុ​ក (Facebook)​នូវ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ (TVET Day)​ដែល​ប្រធានបទ​ឆ្នាំនេះ​គឺ “​ធី​វ៉េ​ត​ធ្វើ​ឲ្យ​ជំនាញ​កាន់តែ ប្រសើរ​និង​ប្រាក់ចំណូល ខ្ពស់​”​។​

​ទិវា​ជាតិ​ឆ្នាំនេះ ជា​លើក​ទី​៤​ហើយ​ដែល​ក្រសួង​ការងារ​រៀបចំឡើង​ក្នុង​គោល បំណង​ដើម្បី​លើកកម្ពស់​និង​ផ្សព្វផ្សាយ​ទៅដល់​សិស្ស​-​និស្សិត​យុវជន​អាណា ព្យាបាល​និង​ផ្នែក​ឯកជន​ឱ្យ​បានដឹង​និង​យល់​អំពី​សារៈសំខាន់​ការបណ្តុះបណ្តាល​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិភាព​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ការងារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។

​លោក ថង សាម៉ុន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ប្រធានបទ​ឆ្នាំនេះ គឺ​ចង់​បង្ករ​ឲ្យ​យុវជន​ទាំងអស់​ក៏ដូចជា​សាធារណជន ពិសេស សិស្សានុសិស្ស យុវជន កម្មករនិយោជិត ឬក៏​អ្នក​មកពី​ក្រៅប្រទេស​មក​ស្រុក​ខ្មែរ​វិញ បានន័យថា ងាក​មក​រៀន​ជំនាញ កាលណា​រៀន​ជំនាញ យើង​មាន​ជំនាញ​ច្បាស់ លាស់ គឺ​យើង​អាច​ចេញទៅ​ប្រកបមុខរបរ ឬ​អាជីវកម្ម​ផ្សេងៗ​នោះ​យើង​នឹងមាន ប្រាក់ចំណូល​ខ្ពស់​ជួយ​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​ជួយ​សេដ្ឋកិច្ចជាតិ​។

​លោក​បាន​បន្តថា មកដល់ពេលនេះ ទិវា​ជាតិ​បានរៀបចំ​ចំនួន​៤​លើក​ហើយ ដោយ​ចាប់ពី​ឆ្នាំ​២០១៨ និង​២០១៩ បានរៀបចំ​ដោយផ្ទាល់​នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០២០ និង​២០២១​នេះ គឺ​រៀបចំឡើង​តាមរយៈ​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​នានា ដើម្បី​ចូលរួម​ជាមួយ​រាជ រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ការទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ កូ​វីដ​១៩​នេះ​។​

​សូមបញ្ជាក់ថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ កាលពី​ឆ្នាំ ២០២០ កន្លងទៅ បានរៀបចំ​ឡើង​ក្រោម​ប្រធានបទ “​ធី​វេត ធ្វើឱ្យ​ជីវិត​កាន់តែ ប្រសើរ​” ដែល​ទាក់ទាញ​អ្នកចូលរួម​ទស្សនា​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ ដែល​ផ្សព្វផ្សាយ ជា​វីដេអូ និង​ខ្លឹមសារ​ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​វិស័យ ធី​វ៉េ​ត តាម​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​នានា ដូចជា​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​ជាដើម ចំនួន​សរុប​រហូតដល់​ជាង ៧​ម៉ឺន​នាក់​៕​/PC

Football news:

Milan is close to signing 16-year-old winger Parma Traore for 1 million euros
Herkus about Krykhovyak in Krasnodar: It is a great success to get such a player. He will prove himself brilliantly
Pochettino lost 23% of matches at PSG - the worst result under the Qataris
The more the fly spins in the web, the more entangled it becomes. Here is how Belarusian officials and coaches persuaded the athlete to go home
Ronaldinho on Messi's victory at the Copa America: This is the only thing that he lacked. I am very happy for him
Mikel Arteta: Jaka stays. He is a key Arsenal player
Parti injured his ankle in a friendly game with Chelsea. Arsenal midfielder will be examined tomorrow