Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទិវាសប្តាហ៍ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២៣ រៀបចំឡើង នៅរាជធានីភ្នំពេញ

Views: 1

ដោយៈ ពៅនិមល / ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានរៀបចំនូវ «ទិវាសប្តាហ៍ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដោយមានការផ្សព្វផ្សាយ តាមបណ្ដាញសារព័ត៌មាននូវ សារលិខិត អបអរសាទររបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា ជូនចំពោះប្រជាជន នៃបណ្តាប្រទេសមេគង្គ-ឡានឆាង (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ព្រមទាំងបានរៀបចំវេទិកាសាធារណៈ និងស្តង់ពិព័រណ៍ម្ហូបអាហារ ដើម្បីដាក់តាំងបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជន អំពីមុខម្ហូបរបស់ប្រទេស​សមាជិក នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។

វេទិកាសាធារណៈ និងការតាំងពិព័រណ៍ម្ហូបអាហារនេះ បានប្រព្រឹត្តទៅនៅរាជធានី ភ្នំពេញ ប្រទេសកម្ពុជា ក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន ជាតិមេគង្គ-ឡានឆាង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងស្ថានទូត នៃបណ្ដា ប្រទេសមេគង្គ-ឡានឆាង សមាជិកលេខាធិការដ្ឋានជាតិ មេគង្គ-ឡានឆាង តំណាង ក្រសួង / ស្ថាប័នពាក់ព័ន្ធ រួមទាំងសាស្ត្រាចារ្យ និងនិស្សិត មកពីបណ្ដាសាកល វិទ្យាល័យ សរុបចំនួនប្រមាណ ២៥០ រូប។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស បានសសេរថាៈ តាមរយៈកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន ៨០ ក្រោមមូលនិធិពិសេស មេគង្គ-ឡានឆាង ដែលមានទឹកប្រាក់ ប្រមាណ ៣១ លានដុល្លារអាមេរិក។ វិសាលភាពនៃសកម្មភាពកិច្ចសហប្រតិបត្តិការ នេះ មានភាពចម្រុះ ​និងគ្របដណ្តប់លើវិស័យអាទិភាពជាច្រើន រាប់ចាប់តាំងពី វិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវ អាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។

ប្រភពដដែល បានបញ្ជាក់ថាៈ ព្រឹត្តិការណ៍នេះ បង្ហាញឱ្យឃើញច្បាស់ នូវសមិទ្ធផល និងកិច្ចសហប្រតិបត្តិការដ៏ល្អ របស់មេគង្គ-ឡានឆាង សម្រាប់ប្រជាជន នៅក្នុងតំបន់ នេះ ដើម្បីបន្តទទួលបាន អត្ថប្រយោជន៍សង្គម-សេដ្ឋកិច្ច ពីមូលនិធិពិសេស មេគង្គ -ឡានឆាង ជាមួយនឹងឥទ្ធិពលវិជ្ជមានជាច្រើន នៅតែបន្តរាប់ទសវត្សរ៍ខាងមុខ។ នៅក្នុងបរិបទនេះ ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដើរតួជានិមិត្តសញ្ញា និងស្មារតីនៃភាពជោគជ័យដ៏អស្ចារ្យ នៃកិច្ចសហការដ៏រឹងមាំ របស់យើង ក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង និងបង្ហាញពី ស្មារតីពិត នៃកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ មិនកំណត់ត្រឹមតែវិស័យវប្បធម៌ និងមិត្តភាពប្រពៃណីប៉ុណ្ណោះទេ ក្នុងគោលបំណង ដើម្បីជំរុញសមាហរណកម្មអនុតំបន់ ក៏ដូចសម្រេចឱ្យបាន នូវចក្ខុវិស័យរបស់មេដឹកនាំរបស់យើង ក្នុងការកសាងសហគមន៍ នៃអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាពក្នុងចំណោមប្រទេសមេគង្គ​ -ឡានឆាង ដូចដែលបានចែងនៅក្នុងសេចក្តីប្រកាសសាន់យ៉ា ឆ្នាំ២០១៦៕ V / N

Post navigation