Views: 2
ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ម្តាយនាំកូនទៅស្រែឆ្លូកស្រូវ ខណៈទុកកូនក្នុងខ្ទម ក្បែរស្រែម្នាក់ឯង ត្រូវរន្ទះបាញ់កូននោះ ស្លាប់យ៉ាងអាណោចអាធ័ម នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច កដប ស្ថិតនៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថាៈ កុមាររងគ្រោះ ដោយសារករណីរន្ទះបាញ់នេះ មានឈ្មោះ រិទ្ធី ភុន ភេទប្រុស អាយុ ៧ឆ្នាំ រស់នៅជាមួយម្តាយ ក្នុងភូមិរុណ ឃុំគារ ។
អ្នកស្រី ឈុំ គឹមហាន អាយុ ៤៨ឆ្នាំ ត្រូវជាម្តាយរបស់ក្មេងរងគ្រោះ បានបញ្ជាក់ថាៈ នៅថ្ងៃកើតហេតុ គាត់ជាមួយនឹងជីដូនម្នាក់ទៀត បាននាំចៅទៅទីស្រែជាមួយ ដើម្បីឆ្លូក សន្ទូង គាប់ជូនពេលនោះ មេឃបានប្រែប្រួលអួរអាប់កលភ្លៀង ក្រោយបន្តិច ក៏មានរន្ទះ បានបាញ់ស្រោចលើខ្ទមដែលក្មេងរងគ្រោះ កំពុងអង្គុយ ។ ភ្លាមនោះ គាត់បានស្ទុះទៅ មើល បានឃើញកូន និងចៅត្រូវរន្ទះបាញ់ស្លាប់ បាត់ទៅហើយ។
ក្រោយពីប្តឹងដល់សមត្ថកិច្ចមូលដ្ឋាន កម្លាំងប៉ុស្តិ៍ បានចុះទៅពិនិត្យទីតាំងកើតហេតុ ហើយបានពិនិត្យសាកសព ឃើញមានស្នាមខ្លោច នៅលើដើមទ្រូង ដែលសន្និដ្ឋានថា ពិតជារន្ទះបាញ់ ត្រូវពិតប្រាកដមែន រួចបានប្រគល់សាកសពទៅឲ្យម្តាយ ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ V / N