Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទូរទស្សន៍​រុស្ស៊ី​មួយ​បង្ហាញ​វីដេអូ​គំរាម​ប្រើ​នុយក្លេអ៊ែរ​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បានបង្ហាញ​ពពក​ផ្សិត​ដ៏​គួរឱ្យ​ញាក់សាច់ “​នៅក្នុង​ការរំពឹង​ទុក​នៃ​ជម្លោះ​នុយក្លេអ៊ែរ​” ចំពេល​មាន​ការអំពាវនាវ​ឱ្យ​លោកពូ​ទីន “​ចាត់​វិធានការ​យ៉ាង​ក្លៀវក្លា​” ដើម្បី​យកឈ្នះ​នៅ​អ៊ុ​យក្រែន​។​

​វីដេអូ​ដ៏​គួរឱ្យខ្លាច ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍ NTV បានបង្ហាញ​ការផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ និង​ផលវិបាក​ក្រោយ​ជម្លោះ​នុយក្លេអ៊ែ​រ​។​

​ទូរទស្សន៍​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ថាមពល​យក្ស​ដែល​គោរ​វិមាន​ក្រឹម​ឡាំង Gazprom​ដែល​ឥឡូវ​កំពុង​បង្អត់​ឧស្ម័ន​របស់​រុស្ស៊ី​ចំពោះ​ប្រទេស​លោក​ខាង​​លិច​សម្រាប់​រដូវរងា​ខាងមុខ​។​

​វីដេអូ​នោះ​គឺ​មាន​ចំណងជើង​ថា “​ក្នុង​ការរំពឹង​ទុក​នៃ​ជម្លោះ​នុយក្លេអ៊ែរ – របៀប​ដែល​អាវុធ​ប្រល័យ​លោក​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ល្បែង​ភូមិសាស្ត្រ​នយោបាយ​”​។​

​រឿង​នេះ​កើតឡើង​ខណៈ​ឧត្តមសេនីយ៍​កំពូលម្នា​ក់​របស់​ពូ​ទីន លោក រ៉ា​ស្មាន់ កា​ឌី​រ៉ូវ (Ramzan Kadyrov) ជា​មេដឹកនាំ​ឆេច​ឈ្នី​និង​ជា​អ្នក​និយម​សង្គ្រាម បាន​អំពាវនាវ​ឱ្យ​លោក​ពូ​ទីន​សញ្ជឹងគិត​អំពី “​ការប្រកាស​ច្បាប់អាជ្ញាសឹក​នៅក្នុង​ទឹកដី​ជាប់​ព្រំដែន​និង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​កម្រិត​ទាប​” ដើម្បី​យកឈ្នះ​លើ​ភាពអាម៉ាស់​ផ្នែក​យោធា​ចុងក្រោយ​របស់​គាត់​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​លោក​បាន​និយាយថា “​ខ្ញុំ​មិនដឹងថា​ក្រសួង​ការពារជាតិ​រាយការណ៍​អ្វី​ទៅ​អគ្គមេបញ្ជាការ​កំពូល [​លោកពូ​ទីន​] នោះទេ ប៉ុន្តែ​នៅក្នុង​គំនិត​ផ្ទាល់ខ្លួន​របស់​ខ្ញុំ យើង​ត្រូវ​ចាត់វិធានការ​ខ្លាំង​បន្ថែមទៀត​”​។​

​លោក​កា​ឌី​រ៉ូវ​បាន​ត្អូញត្អែរថា ពួក​មេ​ទ័ព​របស់​ពូ​ទី​ន​បាន​បរាជ័យ​ក្នុងការ​កំចាត់​ពួក “​សា​តាំង (​បិសាច​) និង​ពួក​ហ្វា​ស៊ីស​” របស់​អ៊ុ​យក្រែន​។​

​វីដេអូ​របស់​ទូរទស្សន៍​នេះ​បាន​ស្តីបន្ទោស​លោកខាងលិច​ចំពោះ​ការនិយាយ​ច្រើនពេក​អំពី​សង្គ្រាម​នុយក្លេអ៊ែ​រ​នៅពេល​ដែល​វា​ជា​លោកពូ​ទីន​សោះ​ជា​អ្នក​ឃោសនា​និង​ជំរុញ​ផ្សព្វផ្សាយ​ការ​គំរាម​ប្រើ​​អាវុធ​នុយក្លេអ៊ែរ​ឥតឈប់ឈរ​។​

​សារ​នេះ​ទំនងជា​ចង់​ឱ្យ​លោកខាងលិច​រណប​តាម​ការទាមទារ​របស់​ពូ​ទីន​អំពី​អ៊ុ​យក្រែន ហើយ​អ៊ីចឹង​ទើប​ការគំរាមកំហែង​សង្គ្រាម​នុយក្លេអ៊ែរ​នឹង​ថមថយ​។​

​លោក វ៉ា​ស៊ី​លី កា​ស៊ីន (Vasily Kashin) អ្នកវិភាគ​ផ្នែក​យោធា​និង​នយោបាយ​នៅ​វិទ្យាល័យ​សេដ្ឋកិច្ច​នៅ​ទីក្រុង​មូ​ស្គូ បាន​និយាយថា​”​យើង​ស្ថិតក្នុង​ស្ថានភាព​ដែល​ឧត្តមភាព​នៃ​ធនធាន​​និង​សព្វាវុធ​សាមញ្ញ​គឺ​ស្ថិត​នៅ​ខាង​លោកខាងលិច​។ អំណាច​របស់​រុស្ស៊ី​គឺ​ផ្អែក​លើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​”៕

រូបភាព​របស់​ទូរទស្សន៍ NTV បង្ហាញ​ការគំរាមកំហែង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​

Post navigation