Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទូតអាមេរិក និងអង្គការផ្កាយសមុទ្រ យកបាល់ទាត់ ដោះស្រាយវិបត្តិអាកាសធាតុ

Views: 2

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សេចក្ដីប្រកាស បានបញ្ជាក់ថាៈ ស្ថានទូតអាមេរិក នៅភ្នំពេញ និងអង្គការផ្កាយសមុទ្រកម្ពុជា (ISF) កំពុងរៀបចំការធ្វើដំណើរ ជាសកលរបស់គ្រាប់បាល់ (The Ball) ដោយឆ្លងកាត់ទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៣

អង្គការស្មារតី នៃកីឡាបាល់ទាត់មួយនេះ បានបើកសិក្ខាសាលា រយៈពេល ពីរថ្ងៃ គឺនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមីនា ដែលក្នុងនោះនឹងមានការបង្ហាញពីវិធីអប់រំអំពី និរន្តរភាព ដោយមានអ្នកចូលរួមមកពីបណ្តាអង្គការជាដៃគូ។ បន្ទាប់មក បាល់ទាត់ នេះ នឹងធ្វើដំណើរទៅខេត្ដសៀមរាប និងខេត្ដបាត់ដំបង។

សូមបញ្ជាក់ថា លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើ «គ្រាប់បាល់» (The Ball) ដែលតាមកីឡាបាល់ទាត់ មានន័យស្មើនឹងភ្លើងគប់កីឡាអូឡាំពិក នៅក្នុងការប្រកួត កីឡាបាល់ទាត់ ដោយស្មើភាពមួយនៅទីលាន Central  Park Sports Complex នៅរាជធានីភ្នំពេញ ដែលនេះ ជាការបង្ហាញឱ្យឃើញការប្តេជ្ញាចិត្តយូរអង្វែងរបស់អាម៉េរិក នៅក្នុងការដោះស្រាយ បញ្ហាវិបត្តិអាកាសធាតុ។

គ្រាប់បាល់ គឺជាគំនិតផ្តួចផ្តើមមួយ របស់អង្គការស្មារតី នៃកីឡាបាល់ទាត់ (Spirit of Football) ដែលជាស្ថាប័នមិនរកកម្រៃមួយដែលយកកីឡាបាល់ទាត់ ធ្វើជាឧបករណ៍មួយ ក្នុងការដោះស្រាយ បញ្ហាប្រឈមសកល។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ «កីឡាបាល់ទាត់ដែលជាកីឡាដ៏ល្អ គឺជាវិធីធ្វើឱ្យគេមានការសប្បាយ និងបណ្តុះគំនិតច្នៃប្រឌិត ដែលធ្វើឱ្យគេមានការរួប រួមគ្នា និងឯកភាពលើបញ្ហាជាសាកល ដែលប៉ះពាល់មនុស្សជាតិទាំងមូល។

សូមបញ្ជាក់ថា បាល់នេះ ធ្វើដំណើរពីកន្លែង នៃការប្រកួតបាល់ទាត់ផ្លូវការលើកដំបូង របស់ពិភពលោក ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ១៨៦៤ នៅ Battersea Park នៅទីក្រុងឡុងដ៏ ដល់ Eden Park នៃទីក្រុង Auckland នៃប្រទេស នូវែលសេឡង់ជាទីដែលការចាប់ផ្តើមនៃការប្រកួតកីឡាបាល់ទាត់ពិភពលោកផ្នែកនារី នៅឆ្នាំ២០២៣

ពេលដែលបាល់ធ្វើដំណើរនៅជុំវិញពិភពលោក ដោយប្រមូលបានហត្ថលេខា របស់អ្នក ដែលសន្យាគាំទ្រការលើកកម្ពស់សមភាពយេនឌ័រ និងសកម្មភាពផ្នែក អាកាសធាតុ។ តាំងពីឆ្នាំ២០០២ មក មានមនុស្សចំនួនជាង ៥៥ ០០០ នាក់ នៅក្នុងប្រទេសចំនួន ៥៥ បានចុះហត្ថលេខាលើបាល់នេះ។

នៅព្រះរាជាណាចក្រកម្ពុជា កម្មវិធីការទូតកីឡារបស់ សហរដ្ឋអាមេរិក បានពង្រឹងចំណងទាក់ទងគ្នា រវាងកីឡាករកម្ពុជា និងអាមេរិក មានដើមកំណើតខ្មែរ លើកកម្ពស់ការរីកចម្រើន ជាទូទៅ ក្នុងអាជីពរបស់យុវជននិងមនុស្សពេញវ័យ នៅតាមតំបន់ ជនបទ នៃប្រទេសកម្ពុជា ហើយគាំទ្រការខិតខំ លើបញ្ហាគន្លឹះជាសាកល ដែលរួម មានបម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រ។

លោកទូតអាមេរិក បានបញ្ជាក់ថាៈ យើងមានមោទនភាព ក្នុងការធ្វើការងារជាមួយដៃគូ ដូចជាអង្គការស្មារតីកីឡាបាល់ទាត់នេះដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួល អាកាសធាតុ ហើយលើកទឹកចិត្ត យុវជនកម្ពុជា ជាពិសេស ឱ្យមានការប្តេជ្ញាចិត្ត ក្នុងការការពារបរិស្ថាន៕/V-PC

Post navigation