Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹក​មកពី​គ្រប់​ច្រក នៅ​ខេត្តបន្ទាយមានជ័យ ឡើងដល់​កម្រិត​ប្រកាស​ឱ្យមាន ការ​ប្រុង​ប្រុងប្រយ័ត្ន​

Views: 3

ដោយៈ ប​.​ខុន / ភ្នំពេញៈ ស្ថានភាព​ទឹកធ្លាក់​មកពី​តាម​ព្រំដែន កម្ពុជា ថៃ ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ បន្ត​ហក់​ឡើងដល់​កម្រិត​កម្ពស់ ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​នៅ​កន្លែង​ខ្លះ បាន​ឡើង​លើសពី​កម្រិត​ប្រកាស ហើយ​ធ្វើឱ្យ​ទឹក​ជន់​លិច​ភូមិ​មួយចំនួន ថែមទៀត​។​

​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២​ថាៈ ស្ថានភាព​ទឹក នៅ​ច្រក​ទឹកអូរ​ស្ពាន ស្រុក​ម៉ាឡៃ ទឹក​ស្រក​ហូរ​ស្រុង ដល់​វាល​សាយ​សាម៉ន ស្រុក​មង្គល​បូរី​ហើយ ។ តែ​ស្ថានភាព​ទឹក នៅ​អូរ​ល្ហុង បាន​ហក់​ឡើង នៅ​ក្រុង​ប៉ោយប៉ែត ដល់​កម្ពស់ ៥,៥២ ម៉ែត្រ គឺ​លើស​កម្ពស់​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ធ្វើឱ្យ​ទឹក​ហូរ ចូល​លិច​តាម​ភូមិ​មួយចំនួន ជា​ទឹកភ្លៀង​ធ្លាក់​នៅតាម​ជាយដែន​។​

​ចំណែក​ស្ថានភាព​ទឹក នៅ​អូរ​បី​ជាន់​វិញ លោក យឹម ប៊ុន​រ៉ុ​ម ប្រាប់​ឱ្យដឹងថាៈ ទឹកបាន​ឡើង ដល់​កម្ពស់ ៣,៤៩ ម៉ែត្រ  ​ខ្វះ ០,០១ ម៉ែត្រ​ទៀត គឺ​ឡើងដល់​កម្ពស់​ត្រូវ​ប្រកាស​ឱ្យមាន ការប្រុងប្រយ័ត្ន ជា​ទឹកភ្លៀង​ធ្លាក់​មកពី​តាម​ជាយដែន​កម្ពុជា ថៃ ។ ស្ថានភាព​ទឹក នៅ​អូរ​កំបុត​ឡើង ដល់​កម្ពស់ ៤,៩២ ម៉ែត្រ ឡើង​លើស​កម្រិត​ត្រូវ​ប្រកាស​ឱ្យមាន ការប្រុងប្រយ័ត្ន ០,៦២ ម៉ែត្រ ។​

​លោក យឹម ប៉ុន​រ៉ុ​ម បាន​និយាយ​ឱ្យដឹងទៀតថាៈ ស្ថានភាព​ទឹកស្ទឹង​មង្គល​បូរី បន្ត​ឡើង ដល់​កម្ពស់ ៦,៣៩ ម៉ែត្រ នៅ​ខ្វះ ០,១១ ម៉ែត្រ​ទៀត ទឹក​ឡើងដល់​កម្រិត ត្រូវ​ប្រកាស ឱ្យមាន​ការប្រុងប្រយ័ត្ន​។ ទឹកស្ទឹង​ក្រុង​សិរីសោភ័ណ បាន​ឡើងដល់​កម្ពស់ ៧,៤៨ ម៉ែត្រ នៅ​ខ្វះ ០,០២ ម៉ែត្រ​ទៀត ទឹក​ឡើងដល់​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​។ ទឹកស្ទឹង​ស្ពាន​ស្រែង ស្ថិតនៅ​នឹង​កម្ពស់ ១៤ ម៉ែត្រ ស្មើ​កម្ពស់​ត្រូវ​ប្រកាស​ឱ្យមាន ការប្រុងប្រយ័ត្ន​។ ស្ថានភាព​ទឹក​អាង​ត្រ​ពាំ​ថ្ម ឡើងដល់​កម្ពស់ ១៧,៣៩ ម៉ែត្រ នៅ​ខ្វះ ០,០១ ម៉ែត្រ​ទៀត គឺ​ឡើងដល់​កម្រិត​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ៕ V / N

Post navigation