Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

«​ទឹក​ផ្លែ​ល្ហុង​» ឆ្ងាញ់​ហើយ​ល្អ​សម្រាប់​សុខភាព និង​សម្រស់​

Views: 1

ដោយៈ health.com.kh

ទឹកផ្លែល្ហុង គឺមានផ្ទុកសម្បូរទៅដោយសារធាតុរ៉ែ រួមទាំងវីតាមីនល្អជាច្រើនដែលធ្វើឲ្យទឹកផ្លែឈើនេះសាកសមនឹងរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកបំផុត យើងនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍នៃទឹកផ្លែល្ហុងស្រស់ និងរបៀបងាយក្នុងការធ្វើទឹកផ្លែឈើនេះ

អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ និងសម្រស់នៃទឹកផ្លែល្ហុង

. បង្ការជំងឺមហារីក

ទឹកផ្លែល្ហុង គឺមានប្រសិទ្ធិភាពគួរឲ្យកត់សម្គាល់ក្នុងការបង្ការជំងឺមហារីក ជាពិសេសជំងឺមហារីកពោះវៀនធំ នេះ គឺដោយសារតែបរិមាណដ៏ខ្ពស់នៃជាតិសៃ និងសារធាតុ lycopene ដែលមានផ្ទុកក្នុងផ្លែល្ហុង ជាតិសៃរារាំងជាតិពុលដែលបង្កជំងឺមហារីកពីកោសិកាពោះវៀនធំដែលមានសុខភាពល្អ ដូច្នេះវាជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក

. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូ

ផ្លែល្ហុងអាចជួយក្នុងការគ្រប់គ្រងមូលហេតុចម្បងបំផុតនៃជំងឺបេះដូងនោះ គឺកូឡេស្តេរ៉ូ ការទទួលទានទឹកផ្លែល្ហុងស្រស់យ៉ាងហោចណាស់ ដង ក្នុងមួយថ្ងៃ គឺអាចកាត់បន្ថយការប្រមូលផ្ដុំកូឡេស្តេរ៉ូក្នុងរាងកាយ នេះ គឺដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ពីផ្លែល្ហុង វាមិនអនុញ្ញាតឲ្យកូឡេស្តេរ៉ូប្រមូលផ្ដុំក្នុងរាងកាយ ទឹកផ្លែល្ហុងក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺសៃឈាមបេះដូង និងជំងឺលើសឈាមផងដែរ

. សុខភាពភ្នែក

ផ្លែល្ហុង ក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រភេទទៀត គឺ Zeaxanthin និង lutein ដែលជួយការពារភ្នែកពីការបំផ្លាញដោយសារកាំរស្មីយូវី និងពន្លឺពណ៌ខៀវពីអេក្រង់នៃគ្រឿងអេឡិចត្រូនិក

. សុខភាពបេះដូង

ផ្លែល្ហុង គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ដូចជា lycopene និង beta-carotene​សារធាតុទាំងនេះធ្វើការរួមគ្នាដើម្បីការពារការស្រូបយកអុកស៊ីហ្សែននៃកូឡេស្តេរ៉ូក្នុងប្រព័ន្ធសៃឈាមបេះដូង ទឹកផ្លែល្ហុងស្រស់ត្រឹមមួយកែវ គឺមានផ្ទុកនូវកម្រិតនៃវីតាមីន B ខ្ពស់ ដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃ homocysteine ក្នុងលំហូរឈាមកម្រិតខ្ពស់នៃ homocysteine អាចបំផ្លាញសៃឈាម និងបង្កើនហានិភ័យនៃជំងឺបេះដូង ទឹកផ្លែឈើនេះ ក៏ជាប្រភពដ៏ល្អនៃវីតាមីន C និងវីតាមីន E ដែលការពារសុខភាពរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង និងជួយរក្សាសុខភាពសៃឈាមបេះដូងផងដែរ

. សុខភាពស្បែក

បរិមាណវីតាមីន C ខ្ពស់ដែលមានវត្តមានក្នុងទឹកផ្លែល្ហុងអាចជួយជម្រុញដំណើរការនៃការផលិតកូឡាជែសម្រាប់រក្សាភាពតឹងណែនក្មេងជាងវ័យនៃស្បែក សារធាតុផ្សេងទៀតដូចជា lycopene, វីតាមីន E, beta-cryptoxanthin និង beta-carotene ដែលមានផ្ទុកក្នុងទឹកផ្លែល្ហុងនឹងជួយការពារកោសិកាស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី​៕/PC

Post navigation