Cambodia

ទឹកជំនន់​បង្ក​ផលប៉ះពាល់​ទាំង​៩​ស្រុក​,​ក្រុង​,​ពលរដ្ឋ​លង់ទឹក​ស្លាប់​២២​នាក់​,​លំនៅស្ថាន​ជិត​៤​ម៉ឺន​ខ្នង​

ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ស្ថានភាព​ទឹកជំនន់​និង​ផលប៉ះពាល់​ខូចខាត​នៅ​ខេត្តបន្ទាយមានជ័យ​គិត​ត្រឹម​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​មានការ​វិវត្តន៍​ប្រែប្រួល​មួយចំនួន​។​ក្នុងនោះ​ជំនន់​ទឹកភ្លៀង​និង​ទឹកធ្លាក់​ពី​ព្រំដែន​បង្ក​ឱ្យ​ផលប៉ះពាល់​បន្ត​កើនឡើង​ពិសេស​នៅ​ក្រុង​សិរីសោភ័ណ​ស្រុក​មង្គល​បូរី​និង​ស្រុក​ក្រុង​ជាប់​ព្រំដែន ។​
​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​រង​ការលិចលង់​ធ្ងន់ធ្ងរ​ជាងគេ ក្នុងចំណោម​ខេត្ត រាជធានី​១៩ នៃ​ប្រទេស ។​ក្រុង​-​ស្រុក​ទាំងអស់​ចំនួន​៩​របស់​ខេត្ត​បាន​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​រួមមាន​៖​ក្រុង​សិរី​សោ​ភណ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ​។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​ក្នុង​របាយការណ៍​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ចុះ​ថ្ងៃទី​២៣​ខែតុលា​បានឱ្យដឹងថាៈ​គ្រោះមហន្តរាយ​ណ៍​ដោយ​ធម្ម ជាតិ​គិត​ត្រឹម​ថ្ងៃទី​២៣​ខែតុលា ឆ្នាំ​២០២០ ភ្លៀង​បន្ត​ធ្លាក់​ក្នុង​កម្រិត​មធ្យម​និង​ទឹក​ហូរ​ធ្លាក់​តាម​អូរ​ព្រំដែន​មកពី​ស្រុក​ប​វេ​ល ខេត្ត បាត់ដំបង បង្ក​ឱ្យ​កម្រិត​កម្ពស់​ទឹកស្ទឹង​មង្គល​បូរី​-​ស្ទឹង​សិរីសោភ័ណ​ហក់​ឡើងលើ​កម្រិត​ប្រកាស​ប្រុងប្រយ័ត្ន​បណ្តាល​ឲ្យ​លិច​តាម​តំបន់​ទំនាប​ភូមិ​តាម​មាត់​អូរ ស្ទឹង និង​ប៉ះពាល់​ដល់​អាយុ ជីវិត មនុស្ស សត្វ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ។​

​ផលប៉ះពាល់​លើ​៩​ក្រុង​ស្រុក​៦០​ឃុំ​/​សង្កត់​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​២២​នាក់ (​កុមារ​៤​នាក់​) ប៉ះពាល់​លំនៅស្ថាន​សរុប​ចំនួន​៣៨.៦៥៧​ខ្នង មនុស្ស ១៦០.៣៧៩​នាក់ / ស្រី ៨១.៩៧២​នាក់ និង​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ចំនួន ៥.០១៨​គ្រួសារ (​មនុស្ស​១៩.៦១១​នាក់ ស្រី​១០.២៥២​នាក់​) ។​លិច​ស្រែ​ចំនួន ៥៣.៧២១​ហ​.​ត ដំឡូង​មី ១១.៩៥៧​ហ​.​ត និង​ដំណាំ​រួមផ្សំ ៦៥៣ ហ​. ត សាលារៀន ១៨៦​សាលា​ត្រូវ​ផ្អាក​ការសិក្សា​បណ្តោះអាសន្ន​មណ្ឌល​សុខភាព ១៤​កន្លែង វត្ត ៦៦ សាលាឃុំ ៥ ផ្លូវ ៨៩៣​កន្លែង ប្រវែង​៦២៥.៣៩៨​ម៉ែត្រ​។​លិច​អណ្តូងស្នប់​ចំនួន​៥៤​កន្លែង និង​រន្ទះ បាញ់​សត្វ​គោ​ងាប់​១​ក្បាល ។​


​ក្នុងនោះ​មាន​៖១. ក្រុង​សិរីសោភ័ណ ប៉ះពាល់​លំនៅស្ថាន​ចំនួន ៣.៦១៣​ខ្នង មនុស្ស ១៥.១៩៣​នាក់ / ស្រី ៧.៩១១​នាក់​។​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ១.៤១១​គ្រួសារ មនុស្ស​រាយ ៥.៨៨១​នាក់ ស្រី ៣.២២៩​នាក់​លង់ទឹក​ស្លាប់ ០៣​នាក់ សាលារៀន ១៥ វត្ត ៨. លិច​ស្រូវ ២,២៥៩​ហ​.​ត ដំឡូង​មី ១​ហ​.​ត ដំណាំ​រួមផ្សំ ៤​ហ​. អណ្តូងស្នប់ ចំនួន​៣៥​កន្លែង​។ លិច​ផ្លូវ ៧៥​កន្លែង ប្រវែង​៥១.៩៤៧​ម៉ែត្រ ។​

២. ក្រុង​ប៉ោយប៉ែត​ប៉ះពាល់​លំនៅដ្ឋាន​ចំនួន​៣.៩៧២​ខ្នង មនុស្ស​រាយ ១៤.៨២៦​នាក់ / ស្រី​៧.៥៤៦​នាក់​។​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​១.៦៦៧​គ្រួសារ​មនុស្ស​៥.៧៨៩​នៅ​ស្រី​៣.០៥៦​នាក់ លង់ទឹក​ស្លាប់​៣​នាក់ សាលារៀន​៨​វត្ត ៨​លិច​ស្រូវ ១១.៦៣២​បត ដំឡូង​មី ៩៥​ហ​.​ត ដំណាំ រួមផ្សំ ៧​ហ​.​ត លិច​ផ្លូវ ៧៦​កន្លែង ប្រវែង ២១.៨៥០​ម៉ែត្រ ។​

៣. ស្រុក​អូរជ្រៅ ប៉ះពាល់​លំនៅស្ថាន​ចំនួន ៤.៩៥៦​ខ្នង មនុស្ស ៣,៨៧៨​នាក់ / ស្រី ១១.៣៥៤​នាក់ ស្លាប់ ម្នាក់​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៣៤៩​គ្រួ​សាររ មនុស្ស​រាយ ១.៤៤៣​នាក់ /​ស្រី ៧០១​នាក់​។ វត្ត ១ សាលារៀន​១ មណ្ឌល​សុខភាព​៣​សាលាឃុំ​១​ដំឡូង​មី ១០១​ហ​.​ត លិច​ផ្លូវ ៦២​កន្លែង ប្រវែង ២៧.៧៦៥​ម៉ែត្រ​។​លិច​ស្រូវ ២.៦២០​ហ​.​ត​។​៤. ស្រុក​ស្វាយចេក ប៉ះពាល់​លំនៅដ្ឋាន​ចំនួន ៥២៨​ខ្នង មនុស្ស​រាយ​២.១៨៧​នាក់​នាក់ / ស្រី​១.៣២០​នាក់ ស្លាប់​៣​នាក់ លិច​សា លា​រៀន ២០ មណ្ឌល សុខភាព​២ វត្ត​៥ លិច​ដំឡូង​មី ៧៥៩​ហ​ត ដំណាំ​រួមផ្សំ ៣១​ហ​.​ត ផ្លូវ ៤២​កន្លែង ប្រវែង ៥.៨៣៥​ម៉ែត្រ និង​រន្ទះបាញ់​សត្វ​គោ ស្លាប់ ១​ក្បាល​។


៥. ស្រុក​ព្រះនេត្រព្រះ ប៉ះពាល់​លំនៅស្ថាន​ចំនួន ១៦៣​ខ្នង មនុស្ស​រាយ ៧២៦​នាក់​។ / ស្រី ៣៥៤​នាក់ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៤​គ្រួសារ មនុស្ស ១៨​នាក់ ស្រី ១៣​នាក់ ០២​នាក់ លិច​ស្រូវ ៨.៣៨០​ហ​.​ត ដំឡូង​មី ២៣៣​ហ​.​ត លង់ទឹក​ស្លាប់ ២​នាក់ សាលារៀន​៧ លិច​ផ្លូវ ៤៥​កន្លែង ប្រវែង ៣៦.១០០​ម៉ែត្រ​។
៦. ស្រុក​ថ្មពួក ប៉ះពាល់​លំនៅស្ថាន​ចំនួន ៥.០០០​ខ្នងមនុស្ស ១៧.៦៨៦ នាក់ / ស្រី ៩.០៣៦​នាក់ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៩៥​គ្រួសារ មនុស្ស ៤០២/​ស្រី ២៣០​នាក់ លង់ទឹក​ស្លាប់​២​នាក់ លិច​សាលារៀន ២៥ វត្ត ១០​លិច​ស្រូវ ៦.៩៦៧​ហ​ត​. ១១៣​កន្លែង ប្រវែង ៧,៧៦២​ម៉ែត្រ​។ ដំឡូង​មី ៧.៦៩២​ហ​.​ត ដំណាំ​រួមផ្សំ ៤៦​ហ​.​ត លិច​ផ្លូវ​១៧៣​កន្លែង ប្រវែង​៩៧.៧៦៤។

៧. ស្រុក​មង្គល​បូរី ប៉ះពាល់​លំនៅស្ថាន​ចំនួន ១៣.០៦៤​ខ្នង មនុស្ស ៥៨.៣២៨​នាក់ / ស្រី​២៩.១៥២​នាក់​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ១.២១៧ គ្រួសារ មនុស្ស ៤.៨៨២​នាក់ / ស្រី ២.៣៥៧​នាក់​ស្លាប់​៣​នាក់ សាលារៀន ៦៣ វត្ត​៣២ មណ្ឌល​សុខភាព​៤ សាលាឃុំ​៤ លិច​ស្រូវ ១៧,២០៤​ហ​.​ត ដំឡូង​មី ៣​ហ​.​ត ដំណាំ​រួមផ្សំ ៩៩​ហ​.​ត លិច​ផ្លូវ​៣១១​កន្លែង ប្រវែង​៣២៣.៦១២ ម៉ែត្រ និង​លិច​អណ្តូងស្នប់ ចំនួន​១១​កន្លែង​។​

៨.​ស្រុក​ម៉ាឡៃ ប៉ះពាល់​លំនៅស្ថាន​ចំនួន ៤.៤២១​ខ្នង មនុស្ស​រាយ ១៧.៧៧៨ នាក់ / ស្រី ៩.២៤៨ នាក់ (​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ២២៤​គ្រួសារ មនុស្ស​រាយ ១.០០៥​នាក់ ស្រី ៥៧២​នាក់​ស្លាប់ ០៤​នាក់ សាលារៀន​១៣ លិច​ស្រូវ ១០.៦៩២​ហ​.​ត ដំឡូង​មី ១.២៧១​ហ​.​ត ដំណាំ​រួមផ្សំ ៤៦៣​ហ​.​ត លិច​ផ្លូវ ៧៩​កន្លែង ប្រវែង ៤៣.៨០០​ម៉ែត្រ និង់​លិច​អណ្តូងស្នប់ ចំនួន​៦​កន្លែង​។​

​និង ៩. ស្រុក​ភ្នំស្រុក ប៉ះពាល់​លំនៅស្ថាន​ចំនួន ២.៩៤០​ខ្នង មនុស្ស​រាយ ១២.១៨៩​នាក់ / ស្រី ៥.៩៧១​នាក់ ជម្លៀស​ទៅ​ទួល​សុវត្ថិភាព​ចំនួន ៥១​គ្រួសារ មនុស្ស​១៩០​នាក់ សាលារៀន​១១ ស្រូវ ៥.៤៨៩​ហ​.​ត ដំឡូង​មី​១.៨០២​ហ ត ដំណាំ​រួមផ្សំ ២៣​ហ ត លិច​ផ្លូវ​៣០​កន្លែង ប្រវែង ១៦.៧២៥​ម៉ែត្រ និង​លិច​អណ្តូងស្នប់​ចំនួន​១​កន្លែង​។​គិត​ត្រឹម​ថ្ងៃទី​២៣​ខែតុលា​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់កណ្តាល​និង​ថ្នាក់​ខេត្ត​បានរៀបចំ​ចែក​អំណោយ​ពី​ប្រភព​នានា​បាន​ដល់​ពលរដ្ឋ​រងគ្រោះ​ចំនួន​៣៤.០៦៦​គ្រួសារ​៕S/

​រូបថត ៖ ស្ថានភាព​ទឹកជំនន់​និង​ផលប៉ះពាល់​ទាំង​៩​ស្រុក​ក្រុង​នៅ​ខេត្តបន្ទាយមានជ័យ ,​ពលរដ្ឋ​ស្លាប់​ដោយ​លង់ទឹក​កើន​ដល់​២២​នាក់ ,​លំនៅដ្ឋាន​ជិត​៤​មឺ​ុ​ន​ខ្នង (​រូប ៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Mourinho about Klopp's words about dissatisfaction with the Premier League calendar: He came in 2015, I-in 2004. Nothing changes
Chelsea want to activate the option to extend their contract with Silva. The club is happy with the defender
Zidane adapted perfectly to the losses and outsmarted Conte in everything. Hazard finally lit up in the top match
Nani: the Fans love Bruno. He is not afraid to take risks and only thinks about the success of Manchester United
Zidane on Maradona's death: a Huge loss for the world at large. He was unique
22 teams will participate in the FIFA Arab Cup. The tournament will be held in 2021
Ronaldinho on Maradona: Rest in peace, my idol. Wizard of wizards!