Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកកក​រលាយ​នៅ​ទ្វីបអង់តាក់ទិក​នឹង​ពន្យឺត​ចរន្ត​មហាសមុទ្រ​៤០​ភាគរយ​នៅត្រឹម​ឆ្នាំ​២០៥០ ហើយ​អាកាសធាតុ​នឹង​ប្រែប្រួល​រាប់​សតវត្សរ៍

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការ​រលាយ​ទឹកកក​នៅ​ជុំវិញ​ទ្វីបអង់តាក់ទិក​នឹង​ជំរុញ​ឱ្យ​មាន​ការថយចុះ​យ៉ាង​ឆាប់រហ័ស​នៃ​ចរន្ត​ទឹកសមុទ្រ​ជ្រៅ​សកលលោក​នៅ​ឆ្នាំ ២០៥០​ដែល​អាច​មាន​ផល​​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​មហាសមុទ្រ​និង​បណ្តាញ​អាហារ​សមុទ្រ​។​

​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា វា​ក៏​អាច​នឹង​ផ្លាស់ប្តូរ​អាកាសធាតុ​របស់​ពិភពលោ​ករាប់​សតវត្សរ៍​ខាង​មុខ​និង​ពន្លឿន​ការកើនឡើង​កម្រិតទឹ​ក​សមុទ្រ​ផងដែរ​។​

​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ប្រសិនបើ​ការបំភាយ​ឧស្ម័ន​ផ្ទះក​ញ្ចក់​នៅ​តែ​បន្ត​ក្នុង​កម្រិត​ដែល​មាន​ស្រាប់ នោះ​ចរន្ត​នៅក្នុង​ផ្នែក​ជ្រៅ​បំផុត​នៃ​មហាសមុទ្រ​អាច​ថយ​ចុះ ៤០ ភាគរយ​ក្នុង​រយៈពេល​ត្រឹមតែ ៣០ ឆ្នាំ​ប៉ុណ្ណោះ​។​ឥទ្ធិពល​ដ៏​អាក្រក់​នេះ​នឹង​ធ្វើឱ្យ​បាត់បង់​ជីវិត​សារធាតុចិញ្ចឹម​ក្នុង​សមុទ្រ​សំខាន់ៗ ផ្លាស់ប្តូរ​គំរូ​អាកាសធាតុ និង​បង្កើន​កម្រិត​ទឹកសមុទ្រ​បន្ថែមទៀត​។​

​ក្រុម​អ្នកស្រាវជ្រាវ​អូស្ត្រាលី​បាន​និយាយថា ការបំភាយ​ឧស្ម័ន​នឹង​ត្រូវតែថយ​ចុះ​ឱ្យបាន​រហ័ស​ក្នុង​ទសវត្សរ៍​នេះ ដើម្បី​ចៀសវាង​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ទាំងនេះ​។​

​ប្រសិនបើ​វា​មិន​ដូច្នោះ​ទេ ជីវិត​សមុទ្រ​កាន់តែ​ច្រើន​អាច​នឹង​ស្លាប់ មហាសមុទ្រ​នឹង​ពិបាក​ស្រូប​និង​ទប់​កម្តៅ ហើយ​ការបាត់បង់​ទឹកកក​នឹង​លឿន​ជាង​មុន​។​

​លោក​បណ្ឌិត ស្ទីវ រី​ន​ធួ​ល (Steve Rintoul) អ្នកជំនាញ​ខាង​មហាសមុទ្រ​និង​ជា​អ្នកឯកទេស​ខាង​មហាសមុទ្រ​ភាគខាងត្បូង​នៃ​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​ឧស្សាហកម្ម​ខំ​មិនវែល (Commonwealth) របស់​រដ្ឋាភិបាល​អូស្ត្រាលី​បាន​និយាយថា “​នោះ​ហើយ​ជា​កន្លែង​ដែល​ភាពអាសន្ន​កើតឡើង​”​។​

“​នៅពេលណា​ដែល​យើង​បន្ថយ​ចរន្តទឹក វា​ពិបាក​ក្នុង​ការស្តារ​ដំណើរការ​នេះ​ឡើង​វិញ​ម្តង​ទៀត​ណាស់​។ នៅពេលដែល​យើង​ចាប់ផ្តើម​រឿង​នេះ​ហើយ យើង​ពិតជា​មិន​អាច​ប្តូរ​ចិត្ត​របស់​យើង​បានទេ​។​ការផ្លាស់​​ប្តូរ​ទាំងនេះ​គឺ​មិន​អាច​ត្រឡប់ក្រោយ​វិញ​បាន​រាប់​សតវត្សរ៍​ទៅមុខ​”​។​

​ពិភពលោក​មាន​កន្លែង​តិចតួច​ណាស់​ដែល​ផលិត​ទឹក​ត្រជាក់​គ្រប់គ្រាន់​និង​មាន​កំហាប់​ក្រាស់​គ្រាប់​គ្រាន់ ដើម្បី​លិចទៅ​ផ្នែក​ជ្រៅ​បំផុត​នៃ​មហាសមុទ្រ ប៉ុន្តែ​ទ្វីបអង់តាក់ទិក​មាន​ទី​តាំង​បែបនេះ​ចំនួន​បួន​។​

​ទឹក​ប្រហែល ២៥០ ទ្រី​លាន​តោន​បាន​លិច​ទៅ​ជ្រៅ ៤.០០០ ម៉ែត្រ​នៅ​ជិត​ទ្វីប​នេះ​ជា​រៀងរាល់ឆ្នាំ ហើយ​ប្រែ​ទៅ​ជា​ត្រជាក់​ខ្លាំង ទឹកប្រៃ​ខ្លាំង និង​សម្បូរ​អុកស៊ីសែន​។​

​ទោះយ៉ាងណា ការកើនឡើង​ការ​រលាយ​ទឹកកក​នៅ​ទ្វីបអង់តាក់ទិក​កំពុង​កាត់បន្ថយ​កម្រិត​ជាតិ​ប្រៃ ដែល​ហេតុនេះ​ធ្វើឱ្យ​ទឹក​កាន់តែ​លែង​មាន​កំហាប់​ក្រាស់​និង​មិនសូវ​លិច​ចូល​ជ្រៅ​បាន​។​

​នេះ​មាន​សារៈសំខាន់​ព្រោះ​វា​មានន័យថា​ទឹក​ដែល​សម្បូរ​សារធាតុចិញ្ចឹម​នៅ​ជ្រៅៗ​មិន​អាច​ផ្លាស់​ទី​តាម​របៀប​ធម្មតា ហើយ​មិន​អាច​រាលដាល​ដល់​ទីតាំង​ផ្សេង​ទៀត​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​អា​ត្លង់​ទិកដ៏​ជ្រៅ​។​

​នេះ​គឺជា​វិបត្តិ​ដ៏​ធំ​មួយ ដែល​ប្រព័ន្ធ​អេកូឡូស៊ី​លើ​ផ្ទៃ​ទឹក​ជុំវិញ​ពិភពលោក​ត្រូវ​បាត់បង់​អស់​នូវ​សារធាតុ​ចិញ្ចឹម​។​

​សាស្ត្រាចារ្យ​សហ​អ្នកនិពន្ធ​ការសិក្សា​នេះ​បាន​និយាយថា “​ប្រសិនបើ​យើង​រឹតត្បិត​លំហូរ​នៃ​សារធាតុចិញ្ចឹម​ទាំងនោះ ហើយ​យើង​មិន​ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដល់​មូលដ្ឋាន​ខ្សែសង្វាក់​អាហារ​…​នោះ​ច្បាស់​ណាស់​នឹង​ប៉ះពាល់​ដល់​ការចិញ្ចឹម​មនុស្ស​ជាច្រើន​ទសវត្សរ៍​ទៅមុខ​នៃ​សតវត្សរ៍​ទី​២១​នេះ​”​។​

​លោក​បាន​បន្ថែមថា ចរន្តទឹក​សមុទ្រ​ជ្រៅ​ទាំងមូល​កំពុង​ឈានទៅរក​ការដួលរលំ​លើ​គន្លង​បច្ចុប្បន្ន​របស់​វា​។​

​លោក​បណ្ឌិត​រី​ន​ធួ​ល ដែល​បាន​ចំណាយពេល​អាជីព​របស់​គាត់​សិក្សា​ពី​របៀប​ដែល​មហាសមុទ្រ​ខាងត្បូង​ជុំវិញ​អង់តាក់ទិក​ប៉ះពាល់​ដល់​ប្រព័ន្ធ​របស់​ផែនដី បាន​និយាយថា គំរូ​ថ្មី​នេះ​គឺ​មាន​ភាព​ហ្មត់ចត់​ជាង​ការងារ​មុនៗ​ដែល​ផ្តោត​លើ​ទ្វីប​អង់តាក់ទិក​។​

​លោក​បាន​បន្ថែមថា នេះ​ផ្តល់​ឱ្យ​អ្នកវិទ្យាសាស្ត្រ​នូវ​ទំនុកចិត្ត​កាន់តែ​ច្រើន​លើ​ការព្យាករណ៍​របស់​ពួកគេ​៕

ទឹកសមុទ្រ​កាន់តែ​កើន​នៅ​ទ្វីបអង់តាក់ទិក​កំពុង​បង្អាក់​ចរន្តទឹក​នៅ​មហាសមុទ្រ​ជុំវិញ​ពិភពលោក

Post navigation