Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកកក​សមុទ្រ​រដូវ​រងា​របស់​ទ្វីបអង់តាក់ទិក​ឈាន​ដល់​កម្រិត​ទាប​បំផុត “​យ៉ាងធ្ងន់ធ្ងរ​”

Views: 12

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មជ្ឈមណ្ឌល​ទិន្នន័យ​ព្រិល​និង​ទឹកកក​ជាតិ​អាម៉េរិក (NSIDC) បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ទឹកកក​សមុទ្រ​ដែល​ហ៊ុម​ព័ទ្ធ​ជុំវិញ​មហាសមុទ្រ​នៅ​ទ្វីបអង់តាក់ទិក​បាន​ឈាន​ដល់​កម្រិត​ទាប​បំផុត​យ៉ាងធ្ងន់ធ្ងរ​ក្នុង​រដូវរងា​នេះ ដោយ​បន្ថែម​ការភ័យព្រួយ​របស់​អ្នកវិទ្យា​សាស្ត្រថា​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​ប៉ូល​ខាងត្បូង​កំពុង​កើនឡើង​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ព្រមាន​ថា ការផ្លាស់ប្តូរ​អាចមាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​សត្វ​នានា​ដូច​ជា​សត្វ​ភេ​ន​ឃ្វីន ដែល​បង្កាត់​ពូជ​និង​ចិញ្ចឹម​កូន​របស់​ពួក​វា​នៅលើ​ទឹកកក​សមុទ្រ ខណៈ​ពន្លឿន​ការឡើង​កម្តៅផែនដី​តា​មរយៈ​ការកាត់បន្ថយ​ចំនួន​ពន្លឺព្រះអាទិត្យ ដែល​ជះ​ត្រឡប់​ទៅ​បរិយាកាស​វិញ​ដោយ​ការ​ចាំង​ផ្លាត​នឹង​ទឹកកក​ពណ៌​ស​។​

NSIDC បាន​និយាយថា វិសាលភាព​ទឹកកក​សមុទ្រ​អង់តាក់ទិក​បាន​ឡើង​ដល់​កំពូល​នៅ​ឆ្នាំ​នេះ​នៅ​ថ្ងៃទី ១០ ខែ​កញ្ញា នៅពេល​ដែល​វា​គ្របដណ្តប់​លើ​ផ្ទៃដី ១៦,៩៦ លាន​គីឡូម៉ែត្រ​ការ៉េ ដែល​ជា​ការថយចុះ​ខ្លាំង​បំផុត​ក្នុង​រដូវរងា​ចាប់តាំងពី​កំណត់ត្រា​តាម​ផ្កាយរណប​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩៧៩​។ នោះ​ជា​ទឹកកក​តិចជាង​មុន​ប្រហែល ១ លាន​គីឡូម៉ែត្រ​ការ៉េ​ធៀប​នឹង​កំណត់ត្រា​រដូវរងា​ក្នុង​ឆ្នាំ ១៩៨៦​។​

​អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​របស់ NSIDC លោក វ៉ា​ល់ មេ​យើ (Walt Meier) បាន​និយាយថា “​វា​មិនមែន​គ្រាន់តែ​ជា​ឆ្នាំ​បំបែក​ឯតទគ្គ​កម្ម​ប៉ុណ្ណោះ​ទេ វា​ជា​ឆ្នាំ​បំបែក​ឯតទគ្គ​កម្ម​ដ៏​ធ្ងន់ធ្ងរ​ផងដែរ​”​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ NSIDC បាន​និយាយថា តួលេខ​នេះ​គឺ​បឋម​ទេ ជាមួយនឹង​ការវិភាគ​ពេញលេញ​ត្រៀម​ចេញផ្សាយ​នៅ​ខែក្រោយ​។​

​រដូវ​កាល​គឺ​គេ​គិត​បញ្ច្រាស់​នៅ​អឌ្ឍគោល​ខាងត្បូង ដោយ​ទឹកកក​សមុទ្រ​ជាទូទៅ​កើនឡើង​ដល់​ចំណុចកំពូល​ក្នុង​ខែ​កញ្ញា ជិត​ចុងបញ្ចប់​នៃ​រដូវរងា ហើយ​ក្រោយមក​រលាយ​ដល់​ចំណុច​ទាប​បំផុត​ក្នុង​ខែកុម្ភៈ​ឬ​ខែ​មីនា នៅពេល​ដែល​រដូវក្តៅ​ខិត​ជិត​មក​ដល់​៕

ទឹកកក​នៅ​អង់​តាក់​តិច​ថយចុះ ១ លាន​គីឡូម៉ែត្រ​ការ៉េ​ធៀប​នឹង​ឆ្នាំ​១៩៨៦

Post navigation