Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកកខ្វក់ នឹងលែងហូរចូលព្រែកកំពង់បាយ ក្រោយស្ថានីយចម្រោះក្រុងកំពត ចាប់ដំណើរការ

Views: 3

ដោយ: បូកគោ / កំពត: អំឡុងពេល ២ខែទៀត ទឹកកខ្វក់ នឹងលែងហូរចូលព្រែក កំពង់បាយហើយ ក្រោយពីស្ថានីយចម្រោះទឹកក្រុងកំពត ចាប់ដំណើរការ ខណៈដែល បច្ចុប្បន្ន ការស្ថាបនាស្ទើររួចរាល់ ១០០ ភាគរយនោះ។ នេះជាការបញ្ជាក់របស់ អ្នកជំនាញប្រចាំស្ថានីយមេបូមទឹកកខ្វក់ក្រុងកំពត។

លោកវិស្វករ សៅ វណ្ណៈ បានប្រាប់ឱ្យដឹងថាៈ ស្ថានីយមេបូម និងចម្រោះទឹកកខ្វក់ ជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង ២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានចាប់ផ្តើមសាងសង់​កាលពីខែធ្នូ ឆ្នាំ២០២១។ មកដល់បច្ចុប្បន្ន ការស្ថាបនា ស្ទើរ រួចរាល់ ១០០ ភាគរយហើយ។ ស្ថានីយមេបូមទឹកកខ្វក់ នឹងបើកដំណើរការ អំឡុងពេល ពីរខែខាងមុខ។

លោកវិស្វករ បានបញ្ជាក់ថាៈ ជាជំហ៊ានដំបូង ទឹកកខ្វក់ក្នុងក្រុងកំពត ប្រមាណ ៦០ ភាគរយ ត្រូវបានច្រោះឱ្យស្អាតនៅទីនេះ មុននឹងបង្ហូរចូលទៅក្នុងព្រែកកំពង់បាយ។

លោក សៅ វណ្ណៈ បានបញ្ជាក់ថាៈ ក្នុងករណីមានភ្លៀងធ្លាក់ច្រើន នៅរដូវវស្សា ស្ថានីយមេនេះ នឹងជួយបញ្ចៀសទឹកជំនន់ លិចក្រុងមួយចំណែកធំ ដោយមានក្បាល បូមធំៗ ចំនួន២ សម្រាប់បញ្ជូនទឹក ទៅអាងស្តុកបឋម។ កន្លងមក អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បានខិតខំធ្វើការងារជាច្រើន ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានអនាម័យ ក្នុងក្រុងកំពត ដែលជាទីក្រុងស្អាត ទទួលបានពានរង្វាន់ផ្ការំដួល ៣ទង ជាប់ៗគ្នា ៣អាណត្តិ។ ស្ថានីយមេបូម និងអាងចម្រោះទឹកកខ្វក់ អាចបញ្ចៀស ការជន់លិចក្រុង ព្រមទាំងបញ្ចប់រាល់សកម្មភាពបង្ហូរទឹកមិនល្អ ចូលព្រែកកំពង់បាយ៕ V / N

Post navigation