Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ បានឡើងដល់កម្ពស់ជាង ១៤៩ ម៉ែត្រ

Views: 1

ដោយ: បូកគោ / កំពតៈ ត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កម្ពស់ទឹក នៅអាងទំនប់វារីអគ្គិសនីកំចាយ បានឡើងដល់ជាង ១៤៩ ម៉ែត្រ ខណៈដែលទឹកបន្ត ហូរចូល មានបរិមាណជាង ៥០០ ម៉ែត្រត្រីគុណ ក្នុង១វិនាទី។ ក្រុមហ៊ុនស៊ីណូហាយដ្រូ នឹងបើកបង្ហូរទឹកចេញ នារសៀលថ្ងៃដដែលនេះ ដោយលើកបង្ហើបទ្វារ ១ ក្នុងចំណោម ទ្វារទឹកទាំង ៥ កម្រិតកម្ពស់ ១ម៉ែត្រ ពីបាតទំនប់។

សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ មានខ្លឹមសារថាៈ នាវេលាម៉ោង ១២ ថ្ងៃទី១០ ខែកញ្ញា កម្ពស់ទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ បានឡើងដល់កម្រិត ១៤៩,២២ ម៉ែត្រ និងបរិមាណទឹកហូរចូល មានចំណុះ ៥០៤ ម៉ែត្រត្រីគុណ ក្នុង ១ វិនាទី។ ដូច្នេះ ក្រុមហ៊ុន គ្រោងនឹងបើកទ្វារបង្ហូរចេញ នៅពេលដែលកម្ពស់ទឹក ក្នុងអាងទំនប់ ឡើងដល់ ១៤៩,៥០ ម៉ែត្រ នាវេលាម៉ោង ៤ រសៀល ថ្ងៃដដែលនេះ ដោយបើកទ្វារទឹកចំនួន១ និងលើកកម្រិតកម្ពស់ ១ម៉ែត្រ ពីបាតទំនប់៕ V / N

Post navigation