Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកស្ទឹងមង្គលបូរី និង ស្ទឹងសិរីសោភ័ណ បានឡើងដល់កម្រិតប្រកាស ឱ្យមានការប្រុងប្រយ័ត្នហើយ

Views: 5

ដោយៈ ប.ខុន / ភ្នំពេញៈ ស្ថានភាពទឹកស្ទឹងមង្គលបូរី ទឹកស្ទឹងសិរីសោភ័ណ និង ស្ថានភាពទឹក អាងត្រពាំងថ្ម បានឡើងដល់កម្រិតត្រូវប្រកាស ឱ្យមានការប្រុងប្រយ័ត្ន ហើយ តែទឹកអូរនានា ធ្លាក់មកពីតាមព្រំដែន បានស្រកទៅវិញជាលំដាប់ ។

លោក លឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថាៈ ស្ថានភាពទឹកស្ទឹងមង្គល បូរី ទឹកស្ទឹងសិរីសោភ័ណ និង ស្ថានភាពទឹក អាងត្រពាំងថ្ម បានឡើងដល់កម្រិតកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នហើយ តែចំពោះទឹកមកពីព្រំដែនតាមច្រកអូរស្ពាន នៅស្រុកម៉ាឡៃ បានស្រក ដោយទឹកហូរស្រុង ដល់ភូមិបឹងជង្រុក តេជោឈ្នះឈ្នះ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ នឹងទឹកហូរស្រុង ដល់វាលសាយសាម៉ន ស្រុកមង្គលបូរី ។

ចំណែកស្ថានភាពអូរល្ហុងវិញ លោក យឹម ប៊ុនរ៉ុម បានប្រាប់ឱ្យដឹងថាៈ ទឹកនៅនឹង នៅក្រុងប៉ោយប៉ែត ក្នុងកម្ពស់ ៥,៥២ ម៉ែត្រ (កម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ៥,៥០ ម៉ែត្រ) ។ ទឹកអូរបីជាន់ ទឹកឡើងដល់កម្ពស់ ៣,៤៩ ម៉ែត្រ (កម្ពស់ត្រូវប្រកាសឱ្យ មានការប្រុងប្រយ័ត្ន ៤ ម៉ែត្រ) ។ ទឹកអូរកំបុត បានស្រកនៅកម្ពស់ ៤,៩២ ម៉ែត្រ (កម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ៥,២០ ម៉ែត្រ)។

លោក យឹម ប៊ុនរ៉ុម បានបញ្ជាក់ថាៈ ស្ថានភាពទឹកស្ទឹងមង្គលបូរី ឡើងដល់កម្ពស់ ៦,៥១ ម៉ែត្រ (កម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ៦,៥០ ម៉ែត្រ) ទឹកស្ទឹងនៅក្រុង សិរីសោភ័ណ បានឡើងដល់កម្ពស់ ៧,៤៩ ម៉ែត្រ (កម្ពស់ត្រូវប្រកាសឱ្យមានការប្រុង ប្រយ័ត្ន ៧,៥០ ម៉ែត្រ) ទឹកស្ទឹងស្ពាន (ស្ទឹងក្រឡាញ់) នៅនឹង ក្នុងកម្ពស់ ១៤ ម៉ែត្រ ។ ទឹកអាងត្រពាំងថ្ម ឡើងដល់កម្ពស់ ១៧,៣៩ ម៉ែត្រ (កម្ពស់ត្រូវប្រកាសឱ្យមាន ការប្រុងប្រយ័ត្ន ១៧,៤០ ម៉ែត្រ)៕/V-PC

Post navigation