Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

E-Sports ប្រកាសក្រុមជម្រើសជាតិ ដែលមានសក្ដានុពល ដើម្បីត្រៀមស៊ីហ្គេម

Views: 5

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ មីនា ម្សិលមិញនេះ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងសន្និសីទ សារព័ត៌មាន ស្តីពីការប្រកាសក្រុមកីឡាអេឡិចត្រូនិក ជម្រើសជាតិកម្ពុជា លើវិញ្ញាសា Mobile Legends: Bang Bang ។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តថ្មី ដើម្បីស្វែងរក ក្រុមជម្រើសជាតិ ដែលមានសក្តានុពល ត្រៀមចូលរួមប្រកួតកីឡាអេឡិចត្រូនិក កម្រិតអន្តរជាតិ ជាពិសេសកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នាខែឧសភា ខាងមុខនេះ។

តាមបទពិសោធន៍ នៃការចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កន្លងមក លើប្រភេទកីឡា E-Sports មួយចំនួន ជាពិសេស Mobile Legends: Bang Bang ក្រុមកម្ពុជាមិនទទួលលទ្ធផលល្អទេ។ ពេលនោះ សហព័ន្ធជ្រើសរើសក្រុមចេញពីការប្រកួត មកធ្វើជាក្រុមជម្រើសជាតិ សម្រាប់ប្រកួតស៊ីហ្គេម តែម្តង ដោយមិនបានជ្រើសរើស ឬច្របាច់បញ្ជូលគ្នា នោះទេ ។

លោកបានបន្តថាៈ ជាចក្ខុវិស័យ និងក្រោមការចង្អុលបង្ហាញ ពីលោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ធ្វើយ៉ាងណាស្វែងរក អត្តពលិក ដែលមានគុណផលខ្ពស់ យកមកបញ្ជូលគ្នា ឲ្យក្លាយជាក្រុមជម្រើស ជាតិ មួយខ្លាំង។

តាមរយៈការបង្កើត Angkor Warriors ដើម្បីប្រមូលផ្តុំកីឡាករ កីឡាការិនី ដែលមានគុណផលខ្ពស់ បង្កើតជាក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡា អេឡិចត្រូនិក ត្រៀមចូលរួមប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាខែឧសភា បន្ទាប់ពីលោកប្រធានមើលឃើញ ពីចំណុចខ្សោយ លើវិញ្ញាសាមួយចំនួន ដោយ E-Sports បែងចែកវិញ្ញាសាដាច់ពីគ្នា មានប្រកួតបែបយុទ្ធសាស្រ្ត ដូចជា Mobile Legends និង Wild Rift ជាដើម គឺជាប្រភេទប្រើយុទ្ធសាស្រ្ត តាមរយៈសហការជាក្រុមឲ្យខ្លាំង យល់ពីគ្នា ទំនាក់ទំនងគ្នាល្អ ទើបទទួលជោគ ជ័យបាន ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបង្កើតក្រុម Angkor Warriors ដោយជ្រើសរើសកីឡាករ កីឡាការិនី ប្រមូលផ្តុំឲ្យក្លាយជាក្រុម ជម្រើសជាតិខ្លាំងមួយ ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម ។

ទោះបីជាយ៉ាងណា ប្រសិនបើក្រុមនោះ មាននរណាម្នាក់ខ្សោយ កម្លាំងចិត្តទាប ឆេវឆាវ ឬក៏មានចំណុចខ្សោយច្រើន ដូច្នេះក្រុមផ្សេងងាយនឹងយកឈ្នះយើង បាន។ ចំណុចទាំងអស់នេះ បានធ្វើឲ្យប្រធានសហព័ន្ធ សម្រេចចិត្តបង្កើតក្រុម Angkor Warriors នេះ ឲ្យបាន។

លោក ធីវ៉ាយ អគ្គនាយកក្រុមហ៊ុន T-Y Media បានឲ្យដឹងថាៈ គោលដៅ សំខាន់របស់ក្រុមហ៊ុន គឺចូលរួមអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាអេឡិចត្រូនិក កម្ពុជា ឲ្យរីកចំរើន ជាពិសេសឈានទៅដណ្តើម មេដាយមាសឲ្យបាន ពីកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ V / N

Post navigation